ផ្កាយរណបវិទ្យាសាស្ត្ររបស់កូរ៉េខាងជើងមួយគ្រឿង ដែលបាញ់បង្ហោះនៅថ្ងៃពុធនេះ បានខូចហើយធ្វើឱ្យម៉ាស៊ីន និងឧបករណ៍ក្នុងយាននោះធ្លាក់ចូលក្នុងសមុទ្រ។
ចូលដល់ឆ្នាំទីពីរហើយ ដែលសង្គ្រាមនៅអ៊ុយក្រែនកំពុងតែបន្ថែមការព្រួយបារម្ភដល់កសិករអាមេរិកាំងដែលត្រូវបានប៉ះពាល់ដោយអត្រាការប្រាក់ខ្ពស់រួចទៅហើយ។
និស្សិតប៉ាពូអាស៊ីនូវែលហ្គីណេបានលើកឡើងពីការព្រួយបារម្ភ និងទាមទារឱ្យកិច្ចព្រមព្រៀងនេះមានការត្រួតពិនិត្យជាសាធារណៈ និងមានតម្លាភាព មុនពេលវាត្រូវបានចុះហត្ថលេខា។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកអ្នកស្រី Gina Raimondo បានជួបជាមួយសមភាគីចិនរបស់អ្នកស្រីគឺលោក Wang Wentao កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ដែលនេះជាកិច្ចប្រជុំកម្រិតគណៈរដ្ឋមន្ត្រីលើកដំបូងក្នុងរយៈពេលប៉ុន្មានខែរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតក្នុងពិភពលោកទាំង២។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកថា ខ្លួនជឿទៅលើការប្រាស្រ័យទាក់ទងដោយបើកចំហ «ដើម្បីធានាថាការប្រកួតប្រជែងមិនធ្លាក់ក្នុងជម្លោះ»។
កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំមួយ ដែលមានរយៈពេល៣សប្តាហ៍។
ប្រទេសរុស្ស៊ីបានធ្វើនូវអ្វីដែលមន្ត្រីអ៊ុយក្រែនបានហៅថាជា«ការវាយប្រហារខ្លាំងក្លា» នៅព្រឹកថ្ងៃអង្គារនេះសំដៅលើទីក្រុងកៀវដោយប្រើដ្រូនជាង ២០ គ្រឿងដែលផ្នែកការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់។
ក្នុងរយៈពេលប្រាំខែកន្លងមកនេះ ចំនួនជនចំណាកស្រុកចិនដែលធ្វើដំណើរដ៏វែងឆ្ងាយពីអាមេរិកខាងត្បូងទៅកាន់ព្រំដែនអាមេរិក-ម៉ិកស៊ិកបានកើនឡើង ដែលភាគច្រើនធ្វើដំណើរដោយថ្មើរជើង។ VOA ផ្សាយជាភាសាចិនរាយការណ៍ពីមូលហេតុដែលជនចំណាកស្រុកចិនមួយចំនួនចាកចេញពីប្រទេសចិន។
កម្មវិធីក្រុមសហករណ៍សហគ្រិនភាពស្ត្រីអាហ្រ្វិកនេះគឺជាកម្មវិធីរយៈពេលមួយឆ្នាំ ដែលត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌល Center for Global Enterprise ដែលជាវិទ្យាស្ថានស្រាវជ្រាវមិនរកប្រាក់កម្រៃដែលមានមូលដ្ឋាននៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក។
អភិបាលក្រុងកៀវលោក Vitali Klitschko បានបញ្ជាក់តាម Telegram ថាមានការផ្ទុះកើតឡើងនៅកណ្ដាលទីក្រុងកៀវ និងបានប្រាប់ប្រជាជនឱ្យស្នាក់នៅក្នុងកន្លែងស្នាក់នៅសុវត្ថិភាពបណ្ដោះ អាសន្ន។
សេចក្តីស្នើនេះ រួមមានការលើកលែងពិដានបំណុលរហូតដល់ខែមករា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងថវិការយៈពេល២ឆ្នាំ ដែលនឹងរក្សាការចំណាយសហព័ន្ធក្នុងឆ្នាំ២០២៤នៅដដែល ហើយនឹងបង្កើនប្រមាណត្រឹម១ភាគរយក្នុងឆ្នាំ២០២៥។
គូប្រជែងលោក Kemal Kilicdaroglu បានរិះគន់ការបោះឆ្នោតនេះថាមិនយុត្តិធម៌ និងបានអរគុណអ្នកបោះឆ្នោតជាង ២៥ លាននាក់ដែលបានបោះឆ្នោតឱ្យលោក។
ព័ត៌មានផ្សេងទៀត
No media source currently available