ប្រធានអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានអំពាវនាវឱ្យបណ្តាប្រទេសដែលមានឥទ្ធិពលក្នុងទ្វីបអាហ្វ្រិក លើកទឹកចិត្តឱ្យភាគីចម្បាំងនៃប្រទេសស៊ូដង់ បញ្ចប់ការវាយប្រយុទ្ធគ្នា ដែលបានចាប់ផ្តើមកាលពីខែមុន។
ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelenskyy បាននិយាយថាវាមិនទាន់ដល់ពេលវេលាសម្រាប់កងទ័ពរបស់លោកដើម្បីចាប់ផ្តើមការវាយប្រហារតបតវិញដូចការរំពឹងទុកជាយូរយាមកហើយដើម្បីកាន់កាប់ទឹកដីនោះឡើងវិញដែលត្រូវបានកាន់កាប់ដោយកងទ័ពរបស់រុស្ស៊ី។
អង្គការសិទ្ធិមនុស្ស Human Rights Watch បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាពួកប៉ូលិសប៉ាគីស្ថាន«បានបាញ់លើក្រុមបាតុករនិងបានប្រើកម្លាំងហួសហេតុ»។
ស្របពេលដែលប្រទេសអ៊ីស្រាអែលដែលកំពុងមានការបែកបាក់ខ្លាំងក្លាបា្ររព្ធខួប ៧៥ឆ្នាំនៃទិវាឯករាជ្យរបស់ខ្លួន អ្នកវិភាគមួយចំនួននិយាយថា អ៊ីរ៉ង់កំពុងមានសន្ទុះខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ាហើយអាចជាការគំរាមកំហែងដល់អ៊ីស្រាអែល។
នៅមុនពេលនោះ នៅក្រោមប្រព័ន្ធ apartheid ដែលជាប្រព័ន្ធប្រកាន់ពូជសាសន៍ គេឃើញមានតែជាតិសាសន៍ស្បែកសភាគតិចប៉ុណ្ណោះដែលអាចបោះឆ្នោតបាន។
ប្រទេសមីយ៉ាន់ម៉ាបានជាប់ផុងនៅក្នុងភាពចលាចលតាំងពីយោធាបានធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់អ្នកស្រី Aung San Suu Kyi កាលពីខែកុម្ភៈ ឆ្នាំ ២០២១ មក។
មេដឹកនាំអាស៊ានកំពុងជួបប្រជុំនៅក្នុងទីក្រុង Labuan Bajo នៃកោះ Flores នៅភាគខាងត្បូងប្រទេសឥណ្ឌូណេស៊ី។
ការលើកឡើងដូច្នេះរបស់លោកបានបង្កឱ្យមានភាពចម្រូងចម្រាស់ ដោយសារតែលោក Vladimir Putin ដែលត្រូវបានតុលាការ ICC ចេញដីកាចាប់ខ្លួនក្រោមបទចោទប្រកាន់ថាបានប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសន្និសីទកំពូលនៅខែសីហាខាងមុខនៅអាហ្វ្រិកខាងត្បូង។
កាណាដាបានបណ្តេញអ្នកការទូតចិនម្នាក់ដែលត្រូវចោទប្រកាន់ថា បានបំភ័យសមាជិកសភាកាណាដាម្នាក់ដែលបានរិះគន់រដ្ឋាភិបាលក្រុងប៉េកាំង។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រាប់អ្នកចូលរួមនៅក្នុងពិធីក្បួនព្យុះហយាត្រាទិវាជ័យជម្នះប្រចាំឆ្នាំនៅថ្ងៃអង្គារនេះថា «សង្គ្រាមពិតប្រាកដ» ត្រូវបានធ្វើឡើងដោយក្រុមបស្ចិមប្រទេសប្រឆាំងនឹងរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃចន្ទនេះថា កងទ័ពរុស្ស៊ីនៅអ៊ុយក្រែននឹងត្រូវបរាជ័យដូចពួកណាហ្ស៊ីអាល្លឺម៉ង់ដែលត្រូវបានបរាជ័យនៅក្នុងសម័យសង្គ្រាមលោកលើកទីពីរដូច្នេះដែរ។
សម្រាប់មនុស្សច្រើននាក់ទៀតនៃប្រទេស Commonwealth ដែលជាក្រុមប្រទេសធ្លាប់ត្រូវអះអាងថាជារបស់ចក្រភពអង់គ្លេស ការអភិសេកឡើងគ្រងរាជ្យសម្បតិ្តរបស់ព្រះមហាក្សត្រ Charles នេះត្រូវបានគេមើលឃើញថាមិនទទួលបានការចាប់អារម្មណ៍នោះទេ។
ព័ត៌មានផ្សេងទៀត
No media source currently available