ហេតុអ្វីបានជាជនចំណាកស្រុកចិនប្រថុយធ្វើដំណើរពីអាមេរិកខាងត្បូងទៅសហរដ្ឋអាមេរិក?
ក្នុងរយៈពេលប្រាំខែកន្លងមកនេះ ចំនួនជនចំណាកស្រុកចិនដែលធ្វើដំណើរដ៏វែងឆ្ងាយពីអាមេរិកខាងត្បូងទៅកាន់ព្រំដែនអាមេរិក-ម៉ិកស៊ិកបានកើនឡើង ដែលភាគច្រើនធ្វើដំណើរដោយថ្មើរជើង។ អ្នកសារព័ត៌មាន VOA ផ្សាយជាភាសាចិនរាយការណ៍ពីមូលហេតុដែលជនចំណាកស្រុកចិនមួយចំនួនចាកចេញពីប្រទេសចិន។ អ្នកនាង Hai Lun lលោក Mo Yu អ្នកនាង Ning Lu និងលោក Victor Hugo Castillo នៃ VOA រាយការណ៍ពីរឿងនេះពីព្រំដែនអាមេរិក-ម៉ិកស៊ិក។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖