ទស្សនកិច្ចរយៈពេលពីរថ្ងៃ ដែលនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យខាងមុខនេះ គឺជាទស្សនកិច្ចទ្វេភាគីលក្ខណៈផ្លូវការដំបូងបង្អស់របស់មេដឹកនាំជប៉ុនទៅកាន់ទីក្រុងសេអ៊ូល ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ។
កាលពីថ្ងៃពុធម្សិលមិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានការបញ្ឈប់ការប្រយុទ្ធគ្នាក្នុងប្រទេសស៊ូដង់ និងឱ្យមានការគាំទ្រអន្តរជាតិដល់ប្រជារាស្ត្រស៊ូដង់ ដែលលោកបាននិយាយថា កំពុងប្រឈមនឹងមហន្តរាយមនុស្សធម៌។
អង្គការអ្នកកាសែតគ្មានព្រំដែនទើបតែចេញផ្សាយសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកសម្រាប់ឆ្នាំ២០២៣ ហើយអង្គការនេះបានបង្ហាញថា អ្នកកាសែតនៅជុំវិញពិភពលោកប្រឈមនឹងបរិយាកាសដែលកាន់តែអាក្រក់។
ខណៈដែលបញ្ញាសិប្បនិម្មិត ឬ AI មិនមែនជារឿងថ្មី លឿនដែលបច្ចេកវិទ្យានេះកំពុងរីកចម្រើន និងឥទ្ធិពលដែលវាមានលើសង្គមគឺជារឿងថ្មី ហើយវាបានបណ្តាលឱ្យមានការស្ញប់ស្ញែង និងការព្រមាននានា។
ការប្រយុទ្ធគ្នាជាបន្តរវាងក្រុមទាហានប្រជែងគ្នាពីរនៅក្នុងប្រទេសស៊ូដង់បានធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងដើម្បីពង្រឹងកិច្ចឈប់បាញ់គ្នានៅថ្ងៃពុធនេះ ស្របពេលដែលមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិម្នាក់បានធ្វើដំណើរទៅដល់ប្រទេសស៊ូដង់
កាលពីថ្ងៃអង្គារ អគ្គលេខាធិការអ.ស.ប.លោក Antonio Guterres បានវាយប្រហារជាថ្មីលើការបង្ក្រាប«មិនធ្លាប់មានពីមុន»របស់រដ្ឋាភិបាលពួកតាលីបង់លើសិទ្ធិស្ត្រីនៅ ពេលលោកគូសបញ្ជាក់ការព្រួយបារម្ភអន្តរជាតិអំពីស្ថិរភាពនៅក្នុងរដ្ឋមានវិបត្តិនេះ។
ប្រទេសឥណ្ឌា និងចិនបានខ្វែងគំនិតគ្នាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ស្តីពីសារៈសំខាន់នៃការស្ដារឡើងវិញនូវសន្តិភាពនៅតាមព្រំដែនដែលមានជម្លោះដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Kirby បាននិយាយថា ការប៉ាន់ស្មានរបស់សហរដ្ឋអាមេរិកនេះគឺផ្អែកលើព័ត៌មានស៊ើបការណ៍សម្ងាត់របស់អាមេរិកដែលទើបត្រូវបានចាត់ទុកថាលែងសម្ងាត់។
ទីភ្នាក់ងារទេសន្តរប្រវេសន៍របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស ៣៣៤.០០០ នាក់បានផ្លាស់ទីដោយបង្ខំក្នុងប្រទេសនៅក្នុងប្រទេសស៊ូដង់តាំងពីការប្រយុទ្ធគ្នាដ៏ប្រល័យបានផ្ទុះឡើងកាលពីខែមុនរវាងកងទ័ពស៊ូដង់និងកងកម្លាំងជំនួយរហ័ស (RSF) មក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធានាចំពោះសមភាគីហ្វីលីពីនរបស់លោកកាលពីថ្ងៃចន្ទអំពីការតាំងចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រទេសហ្វីលីពីន នៅចំពេលមានភាពតានតឹងកើនឡើងជាមួយនឹងចិន។
ក្រុមឧត្ដមសេនីយ៍ដែលកំពុងច្បាំងគ្នានៃប្រទេសស៊ូដង់បានយល់ព្រមបញ្ជូនអ្នកតំណាងដើម្បីធ្វើការចរចានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
របាយការណ៍ដែលបង្ហោះនៅលើ Twitter នេះបានលើកឡើងថា មានរូបភាពដែលបង្ហាញថា រុស្ស៊ី «បានធ្វើកិច្ចប្រឹងប្រែងពិសេស» ដើម្បីពង្រឹងព្រំដែនភាគខាងជើងនៃតំបន់ Crimea «ដែលក្នុងនោះរួមមានទាំងតំបន់ការពារច្រើនជាន់នៅជិតភូមិ Medvedevka ផងដែរ»។
ព័ត៌មានផ្សេងទៀត
No media source currently available