ក្រុមសិទ្ធិមនុស្សនៅកូរ៉េខាងត្បូងនិយាយថា ខ្លួនរងសម្ពាធពីរដ្ឋាភិបាលចិន បន្ទាប់ពីផ្តល់កិត្តិយសដល់សកម្មជនក្រុងហុងកុងដែលជាប់ពន្ធនាគារ។ នេះ ជាករណីចុងក្រោយនៃការប៉ុនប៉ងរបស់រដ្ឋាភិបាលក្រុងប៉េកាំងដែលព្យាយាមបំបិទមាត់អ្នករិះគន់នៅកូរ៉េខាងត្បូង។
កងទ័ពជើងអាកាសរបស់អ៊ុយក្រែនបានលើកឡើងថា ខ្លួនបានបាញ់ទម្លាក់ដ្រូនមួយចំនួននិងមីស៊ីលទាំង ១៨ គ្រាប់ដែលរុស្ស៊ីបានបាញ់ដាក់ទីក្រុងកៀវ ដែលក្នុងនោះរួមមានទាំងមីស៊ីលលឿនជាងសំឡេង(hypersonic) ប្រភេទ Kinzhal ចំនួន ៦ គ្រាប់ផងដែរ។
ប្រទេសតួកគីនឹងបោះឆ្នោតប្រធានាធិបតីជុំទីពីរនៅក្រោយលោកប្រធានាធិបតី Recep Tayyip Erdogan នាំមុខក្នុងការបោះឆ្នោតជុំទីមួយ តែលោកមិនបានទទួលការគាំទ្រ៥០% ដែលគេត្រូវការឱ្យមានដើម្បីទទួលជ័យជម្នះផ្តាច់មុខទេ។
សភាទទួលបន្ទុកសិទ្ធិមនុស្សអាស៊ាន APHR ពេញចិត្តនឹងចំណងទាក់ទងដ៏រឹងមាំរវាងគណបក្ស Move Forward ហើយជំហរសិទ្ធិមនុស្សដ៏រឹងមាំរបស់គណបក្សនេះនឹងជួយជំរុញបន្ថែមដល់កិច្ចពិភាក្សានានាក្នុងគោលបំណងបញ្ចប់ការសម្លាប់រង្គាលនៅប្រទេសមីយ៉ាន់ម៉ា។
កញ្ចប់ជំនួយថ្មីនេះរួមមានគ្រាប់មីស៊ីលការពារដែនអាកាស ក៏ដូចជាយន្តហោះដ្រូនវាយប្រហាររយៈចម្ងាយឆ្ងាយផងដែរ។
លោក Erdogan ដែលបានកាន់អំណាចបាន ២០ ឆ្នាំមកហើយ និងជាមេដឹកនាំដែលកាន់អំណាចបានយូរជាងគេបំផុតនៅក្នុងប្រទេសតួកគី ទទួលបានការគាំទ្រប្រសើរជាងអ្វីដែលបានរំពឹងទុក ប៉ុន្តែមិនទទួលបានការគាំទ្រចំនួន ៥០% ដែលជាចំនួនត្រូវការដើម្បីឈ្នះការបោះឆ្នោតដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យនោះទេ។
នៅថ្ងៃចន្ទនេះ គណបក្ស Move Forward ដែលគាំទ្រដោយអ្នកបោះឆ្នោតដែលជាយុវជនជាច្រើនលាននាក់ បានឈ្នះបានអាសនៈច្រើនជាងគេបំផុតនៅក្នុងការបោះឆ្នោតនៅប្រទេសថៃ។
ដើម្បីអាចឱ្យគណបក្សនយោបាយណាមួយឈ្នះនិងដឹកនាំរដ្ឋាភិបាលបន្ទាប់របស់ថៃ គេត្រូវការ៣៧៦ អាសនៈ។
អាជ្ញាធរទីក្រុង New York សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃទី ៩ ខែឧសភាថា សហរដ្ឋអាមេរិកបានបញ្ជូនវត្ថុបុរាណដែលត្រូវបានគេលួចចំនួនពីរទៅកាន់ប្រទេសចិនវិញ ដែលនេះគឺជាការបញ្ជូនវត្ថុបុរាណទៅប្រទេសដើមវិញថ្មីចុងក្រោយបង្អស់ក្នុងចំណោមការបញ្ជូនវត្ថុទាំងនេះទៅកាន់ប្រទេសជាង ១០។
កិច្ចព្រមព្រៀងនេះតម្រូវឱ្យភាគីទាំងពីរអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ អនុញ្ញាតឱ្យមានអគ្គិសនី ទឹកនិងសេវាជាមូលដ្ឋានឯទៀតៗជាថ្មីឡើងវិញ ឱ្យមានការដកកងកម្លាំងសន្តិសុខពីមន្ទីរពេទ្យនិងចាត់ចែងឱ្យមាន«ការបញ្ចុះសពដោយសេចក្តីគោរព»។
អ្នកតំណាងនៃកងទ័ពស៊ូដង់និងកងកម្លាំងគាំទ្ររហ័ស បានជួបប្រជុំគ្នាក្នុងទីក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត។
Bilan Media គឺជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយនៅក្នុងប្រទេសសូម៉ាលី ដែលមានបុគ្គលិកទាំងអស់ជាស្រ្តី។
ព័ត៌មានផ្សេងទៀត
No media source currently available