កិច្ចពិភាក្សានៃវេទិកាសន្ទនានៅឆ្នាំនេះប្រារព្ធធ្វើឡើង ស្របពេលដែលមានបញ្ហាជាច្រើនកំពុងកើតមាន ដូចជាសង្គ្រាមនៅអ៊ុយក្រែននិងការពាក់ព័ន្ធក្នុងតំបន់ ការគាំទ្ររបស់ចិនចំពោះរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន ភាពតានតឹងកាន់តែកើនខ្លាំងឡើងរវាងចិននិងអាមេរិកនិងសម្ព័ន្ធមិត្តអាមេរិក។
រដ្ឋាភិបាលទាំងពីរនិយាយថា គំនិតផ្តួចផ្តើមសហរដ្ឋអាមេរិកនិងកោះតៃវ៉ាន់អំពីពាណិជ្ជកម្មក្នុងសតវត្សរ៍ទី ២១ នឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មដោយកែលម្អវិស័យគយ ការបណ្តាក់ទុននិងនិយ័តកម្មឯទៀតៗ។
លោក John Kirby បាននិយាយកាលពីថ្ងៃពុធថា៖ «រាល់ការបង្ហោះនីមួយៗក្នុងចំណោមការបង្ហោះទាំងនេះ ទោះជាវាគ្មានជោគជ័យឬក៏មានជោគជ័យក៏ដោយ ក៏លោក Kim Jong Un និងក្រុមអ្នកវិទ្យាសាស្ត្រនិងក្រុមវិស្វកររបស់លោកបានរៀនសូត្រ កែលម្អនិងសម្របសម្រួល»។
លោក Sam Altman ប្រធានក្រុមហ៊ុន OpenAI ដែលបង្កើតកម្មវិធី ChatGPT បាននិយាយថា អន្តរាគមន៍ពីសំណាក់រដ្ឋាភិបាល «នឹងមានសារៈសំខាន់នៅក្នុងការកាត់បន្ថយហានិភ័យនៃ «អានុភាពកាន់តែខ្លាំងឡើង» របស់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
សមាជិកសភាហ្វីលីពីនកំពុងពិចារណាបង្កើតការហ្វឹកហ្វឺនយោធាជាកាតព្វកិច្ចសម្រាប់និស្សិតមហាវិទ្យាល័យ និងសាកលវិទ្យាល័យទាំងអស់ ដែលជាសំណើបង្កឱ្យមានភាពចម្រូងចម្រាស។ លោកDave Grunebaum រាយការណ៍ពីទីក្រុង Quezon ។
កូរ៉េខាងជើងកាលពីថ្ងៃពុធបានប៉ុនប៉ងបាញ់ផ្កាយរណបយោធាឈ្លបយកការណ៍ដំបូងរបស់ខ្លួន។ ការប៉ុនប៉ងនេះបានទទួលបរាជ័យ ដោយមីស៊ីលធ្លាក់ចូលក្នុងមហាសមុទ្រ ប៉ុន្តែបានបង្កឱ្យពលរដ្ឋក្រុងសេអ៊ូលភ័យរន្ធត់។
នៅក្នុងប្រទេសហ្វីលីពីន កុមារជាច្រើននាក់នៅមិនទាន់បានចាក់វ៉ាក់សាំងការពារជាប្រចាំនៅឡើយទេ។ ដូច្នេះនៅពេលនេះ ក្រុមបុគ្គលិកសុខាភិបាលកំពុងធ្វើយុទ្ធនាការដ៏សំខាន់មួយដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងនានាដល់កុមារ។
ផ្កាយរណបវិទ្យាសាស្ត្ររបស់កូរ៉េខាងជើងមួយគ្រឿង ដែលបាញ់បង្ហោះនៅថ្ងៃពុធនេះ បានខូចហើយធ្វើឱ្យម៉ាស៊ីន និងឧបករណ៍ក្នុងយាននោះធ្លាក់ចូលក្នុងសមុទ្រ។
ចូលដល់ឆ្នាំទីពីរហើយ ដែលសង្គ្រាមនៅអ៊ុយក្រែនកំពុងតែបន្ថែមការព្រួយបារម្ភដល់កសិករអាមេរិកាំងដែលត្រូវបានប៉ះពាល់ដោយអត្រាការប្រាក់ខ្ពស់រួចទៅហើយ។
និស្សិតប៉ាពូអាស៊ីនូវែលហ្គីណេបានលើកឡើងពីការព្រួយបារម្ភ និងទាមទារឱ្យកិច្ចព្រមព្រៀងនេះមានការត្រួតពិនិត្យជាសាធារណៈ និងមានតម្លាភាព មុនពេលវាត្រូវបានចុះហត្ថលេខា។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកអ្នកស្រី Gina Raimondo បានជួបជាមួយសមភាគីចិនរបស់អ្នកស្រីគឺលោក Wang Wentao កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ដែលនេះជាកិច្ចប្រជុំកម្រិតគណៈរដ្ឋមន្ត្រីលើកដំបូងក្នុងរយៈពេលប៉ុន្មានខែរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតក្នុងពិភពលោកទាំង២។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកថា ខ្លួនជឿទៅលើការប្រាស្រ័យទាក់ទងដោយបើកចំហ «ដើម្បីធានាថាការប្រកួតប្រជែងមិនធ្លាក់ក្នុងជម្លោះ»។
ព័ត៌មានផ្សេងទៀត
No media source currently available