យោធាអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃពុធនេះថា ទាហានរុស្ស៊ីបានបន្តដាក់សម្ពាធលើទីក្រុង Bakhmut នៅភាគខាងកើតប្រទេសអ៊ុយក្រែននៅក្នុងពេលពេញមួយថ្ងៃកន្លងមកនេះ។
លោក Biden នឹងចេញដំណើរទៅទីក្រុង Hiroshima នៅថ្ងៃពុធនេះ ដើម្បីចូលរួមកំពូលក្រុមប្រទេស G7។
ស្របពេលតម្លៃម្ហូបអាហារនិងទំនិញនៅតែខ្ពស់នៅតាមបណ្តាប្រទេសជាច្រើន សេដ្ឋវិទូខ្លះនិយាយថា អតិផរណាដែលនៅបន្តមាននេះគឺមួយផ្នែកដោយសារការស្វែងរកប្រាក់ចំណេញពីសំណាក់សាជីវកម្មនានា។
ការនាំចេញប្រេងឆៅរបស់រុស្ស៊ីបានឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំ២០២២មក។ នេះ បើយោងតាមរបាយការណ៍របស់ទូរទស្សន៍ Bloomberg បើទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចជុំវិញការឈ្លានពានរបស់ទីក្រុងមូស្គូទៅលើប្រទេសអ៊ុយក្រែនក៏ដោយ។
ក្រុមសិទ្ធិមនុស្សនៅកូរ៉េខាងត្បូងនិយាយថា ខ្លួនរងសម្ពាធពីរដ្ឋាភិបាលចិន បន្ទាប់ពីផ្តល់កិត្តិយសដល់សកម្មជនក្រុងហុងកុងដែលជាប់ពន្ធនាគារ។ នេះ ជាករណីចុងក្រោយនៃការប៉ុនប៉ងរបស់រដ្ឋាភិបាលក្រុងប៉េកាំងដែលព្យាយាមបំបិទមាត់អ្នករិះគន់នៅកូរ៉េខាងត្បូង។
កងទ័ពជើងអាកាសរបស់អ៊ុយក្រែនបានលើកឡើងថា ខ្លួនបានបាញ់ទម្លាក់ដ្រូនមួយចំនួននិងមីស៊ីលទាំង ១៨ គ្រាប់ដែលរុស្ស៊ីបានបាញ់ដាក់ទីក្រុងកៀវ ដែលក្នុងនោះរួមមានទាំងមីស៊ីលលឿនជាងសំឡេង(hypersonic) ប្រភេទ Kinzhal ចំនួន ៦ គ្រាប់ផងដែរ។
ប្រទេសតួកគីនឹងបោះឆ្នោតប្រធានាធិបតីជុំទីពីរនៅក្រោយលោកប្រធានាធិបតី Recep Tayyip Erdogan នាំមុខក្នុងការបោះឆ្នោតជុំទីមួយ តែលោកមិនបានទទួលការគាំទ្រ៥០% ដែលគេត្រូវការឱ្យមានដើម្បីទទួលជ័យជម្នះផ្តាច់មុខទេ។
សភាទទួលបន្ទុកសិទ្ធិមនុស្សអាស៊ាន APHR ពេញចិត្តនឹងចំណងទាក់ទងដ៏រឹងមាំរវាងគណបក្ស Move Forward ហើយជំហរសិទ្ធិមនុស្សដ៏រឹងមាំរបស់គណបក្សនេះនឹងជួយជំរុញបន្ថែមដល់កិច្ចពិភាក្សានានាក្នុងគោលបំណងបញ្ចប់ការសម្លាប់រង្គាលនៅប្រទេសមីយ៉ាន់ម៉ា។
កញ្ចប់ជំនួយថ្មីនេះរួមមានគ្រាប់មីស៊ីលការពារដែនអាកាស ក៏ដូចជាយន្តហោះដ្រូនវាយប្រហាររយៈចម្ងាយឆ្ងាយផងដែរ។
លោក Erdogan ដែលបានកាន់អំណាចបាន ២០ ឆ្នាំមកហើយ និងជាមេដឹកនាំដែលកាន់អំណាចបានយូរជាងគេបំផុតនៅក្នុងប្រទេសតួកគី ទទួលបានការគាំទ្រប្រសើរជាងអ្វីដែលបានរំពឹងទុក ប៉ុន្តែមិនទទួលបានការគាំទ្រចំនួន ៥០% ដែលជាចំនួនត្រូវការដើម្បីឈ្នះការបោះឆ្នោតដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យនោះទេ។
នៅថ្ងៃចន្ទនេះ គណបក្ស Move Forward ដែលគាំទ្រដោយអ្នកបោះឆ្នោតដែលជាយុវជនជាច្រើនលាននាក់ បានឈ្នះបានអាសនៈច្រើនជាងគេបំផុតនៅក្នុងការបោះឆ្នោតនៅប្រទេសថៃ។
ដើម្បីអាចឱ្យគណបក្សនយោបាយណាមួយឈ្នះនិងដឹកនាំរដ្ឋាភិបាលបន្ទាប់របស់ថៃ គេត្រូវការ៣៧៦ អាសនៈ។
ព័ត៌មានផ្សេងទៀត
No media source currently available