គោលនយោបាយថ្មីរបស់ជប៉ុននេះ ក៏បានលើកឡើងពីការគំរាមកំហែងមួយចំនួន ដូចជា នាវាឆ្មាំសមុទ្រចិន បានជ្រៀតជ្រែកចូលជាញឹកញាប់មកក្នុងដែនទឹកជប៉ុន។
កងយន្តហោះប្រតិកម្មប្រយុទ្ធបានវាយប្រហារលើទីតាំងកងទាហានប៉ារ៉ាក្នុងក្រុងខាទុំកាលពីថ្ងៃព្រហស្បតិ៍ នៅពេលមានការប្រយុទ្ធគ្នានិងការលួចឥវ៉ាន់ក្នុងតំបន់ Darfur ទោះជាកងទ័ពនិងកងកម្លាំងបដិបក្ខបានយល់ព្រមពន្យារពេលកិច្ចព្រមព្រៀងឈប់បាញ់គ្នាក៏ដោយ។
ការវាយប្រហារនេះរាប់ទាំងការវាយប្រហារជាលើកទីមួយប្រឆាំងនឹងទីក្រុង Kyiv ដែលជារដ្ឋធានីរបស់អ៊ុយក្រែន បន្ទាប់ពីអាក់ខានជិតពីរខែ។
នៅលើផ្លូវក្រាលថ្មបុរាណនានា ក្នុងរដ្ឋធានីអាថែន ប្រទេសក្រិក ម្ចាស់ហាងលក់ភេសជ្ជៈលោក Spiros Bairaktaris បានទទួលស្វាគមន៍យ៉ាងកក់ក្តៅនឹងព័ត៌មានដ៏រីករាយ ដែលគេហៅថាជាការវិលត្រឡប់មកវិញនៃទេសចរជនជាតិចិន។
លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង នឹងថ្លែងសុន្ទរកថាមួយនៅចំពោះមុខរដ្ឋសភាអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ ខណៈលោកត្រៀមបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកមកកាន់សហរដ្ឋអាមេរិក។
សាលាឧទ្ធរណ៍សហព័ន្ធកាលពីយប់ថ្ងៃពុធបានលើកថ្ងៃបង្ហាញខ្លួនចំពោះមុខមហាគណៈវិនិច្ឆ័យ របស់អតីតអនុប្រធានាធិបតីលោក Mike Pence កាន់តែជិតដើម្បីស៊ើបអង្កេតទៅលើកិច្ចប្រឹងប្រែងក្នុងការកែប្រែលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីឆ្នាំ២០២០
មីស៊ីលរុស្ស៊ីដែលបានបាញ់ចំទីក្រុង Mykolaiv នៅភាគខាងត្បូងប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះបានសម្លាប់មនុស្សម្នាក់និងធ្វើឱ្យមនុស្ស ២៣ នាក់ទៀតរងរបួស។
យោធាស៊ូដង់បានបញ្ជាក់កាលពីល្ងាចថ្ងៃពុធថា មេដឹកនាំរបស់ខ្លួនលោកនាយឧត្ដមសេនីយ៍ Abdel Fattah al-Burhan បានផ្ដល់ការយល់ព្រមដំបូងចំពោះផែនការនេះ ដើម្បីពន្យារកិច្ចឈប់បាញ់គ្នានេះ ៧២ ម៉ោងបន្ថែមទៀត និងដើម្បីបញ្ជូនបេសកជនយោធាមួយរូបទៅកាន់រដ្ឋធានីជូបាដើម្បីចរចា។
រដ្ឋាភិបាលស្វះស្វែងជំរុញឲ្យមានប្រព័ន្ធប្រាប់ដំណឹងជាមុន និងការឆ្លើយតបជាអន្តរជាតិ
កិច្ចប្រឹងប្រែងថ្មីដើម្បីរារាំងអាវុធនុយក្លេអ៊ែរនេះអំពាវនាវឱ្យមានការចូលចតជារឿយៗនៃនាវាជ្រមុជទឹកប្រដាប់ដោយអាវុធនុយក្លេអ៊ែររបស់អាមេរិកនៅកូរ៉េខាងត្បូងជាលើកដំបូងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។
វេជ្ជបណ្ឌិតផ្នែកវះកាត់ប្តូរសរីរាង្គនៅទីក្រុង New York (ញូវយ៉ក) លោក Robert Montgomery កំពុងរៀបចំធ្វើដំណើរជាលើកទីបីទៅអ៊ុយក្រែន ដែលនៅទីនោះលោកបានធ្វើការជាមួយវេជ្ជបណ្ឌិតនានាដើម្បីជួយអ្នកជំងឺដែលរងផលប៉ះពាល់ដោយសារសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។
ពួកមន្ត្រីសេតវិមាននិយាយថា ពួកមេដឹកនាំនឹងពិភាក្សាអំពីការគំរាមកំហែងកើនឡើងដែលបណ្តាលមកពីប្រទេសកូរ៉េខាងជើង និងវិធីដែលប្រទេសជាតិទាំង២អាចធ្វើសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងវិធីនានាដើម្បីទប់ទល់នឹងការកើនឡើងនូវអំណាចរបស់ចិន និងបញ្ហាផ្សេងទៀត។
ព័ត៌មានផ្សេងទៀត
No media source currently available