កូរ៉េខាងត្បូងមិនមែនជាសមាជិកនៃក្រុមប្រទេស G7 ទេ ប៉ុន្តែត្រូវបានលោក Kishida អញ្ជើញឱ្យមកចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍ ជាមួយនឹងមេដឹកនាំនៃប្រទេសមួយចំនួនទៀត ដែលមិនមែនជាសមាជិកនៃក្រុមប្រទេស G7។
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivan បាននិយាយថា កិច្ចប្រជុំនេះនឹងផ្ដោតលើការអនុវត្តការដាក់ទណ្ឌកម្ម ការបិទបណ្ដាញដែលបញ្ចៀសពីការការពារសន្តិសុខព័ត៌មាន និងការបិទចន្លោះប្រហោងនានា។
លោក Biden បាននិយាយប្រាប់លោក Kishida ថា សហរដ្ឋអាមេរិកនិងជប៉ុន «ឈរជាមួយគ្នាដើម្បីគុណតម្លៃដូចគ្នា» រួមមានការគាំទ្រអ៊ុយក្រែននិងឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះសង្គ្រាមឈ្លានពានរបស់ខ្លួន។
អង្គការសហប្រជាជាតិនៅថ្ងៃពុធនេះបានអំពាវនាវរកប្រាក់៣ពាន់លានដុល្លារដើម្បីយកទៅជួយជនរងគ្រោះដោយសារជម្លោះដែលបានផ្ទុះឡើងកាលពីខែមុននៅក្នុងប្រទេសស៊ូដង់។
ទីក្រុងវីយែននៃប្រទេសអូទ្រីសត្រូវបានទស្សនាវដ្ដី The Economist ចាត់ចំណាត់ថ្នាក់ថា ជាទីក្រុងដែលមានគុណភាពនៃការរស់នៅខ្ពស់បំផុតក្នុងពិភពលោក។
ក្រុមមន្ត្រីរដ្ឋបាលកំពូលសហរដ្ឋអាមេរិកបានផ្តល់សក្ខីកម្មកាលពីថ្ងៃអង្គារនៅឯវិមានសភាជាតិអំពីថា តើសំណើកញ្ចប់ថវិកាថ្មីរបស់លោកប្រធានាធិបតីនឹងជួយដល់ការប្រកួតប្រជែងគ្នារវាងអាមេរិកនិងចិនដោយរបៀបណា។
ខណៈមនុស្សកាន់តែច្រើនឡើងៗមករស់នៅក្នុងទីក្រុងនៅក្នុងប្រទេសឥណ្ឌា បញ្ហាទឹកកខ្វក់នៅក្នុងទីក្រុងនៅតែជាបញ្ហាដ៏ចម្បងមួយ ដោយរោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់ជាច្រើនមិនគោរពតាមស្តង់ដារឱ្យបានត្រឹមត្រូវ។
ការប្រឈមមុខដាក់គ្នាផ្នែកយោធារវាងឥណ្ឌានិងចិន ដែលបានពង្រាយទ័ពរាប់ម៉ឺននាក់នៅតាមព្រំដែនជួរភ្នំហិមាល័យបានឈានចូលដល់ឆ្នាំទី៤ហើយ។
យោធាអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃពុធនេះថា ទាហានរុស្ស៊ីបានបន្តដាក់សម្ពាធលើទីក្រុង Bakhmut នៅភាគខាងកើតប្រទេសអ៊ុយក្រែននៅក្នុងពេលពេញមួយថ្ងៃកន្លងមកនេះ។
លោក Biden នឹងចេញដំណើរទៅទីក្រុង Hiroshima នៅថ្ងៃពុធនេះ ដើម្បីចូលរួមកំពូលក្រុមប្រទេស G7។
ស្របពេលតម្លៃម្ហូបអាហារនិងទំនិញនៅតែខ្ពស់នៅតាមបណ្តាប្រទេសជាច្រើន សេដ្ឋវិទូខ្លះនិយាយថា អតិផរណាដែលនៅបន្តមាននេះគឺមួយផ្នែកដោយសារការស្វែងរកប្រាក់ចំណេញពីសំណាក់សាជីវកម្មនានា។
ការនាំចេញប្រេងឆៅរបស់រុស្ស៊ីបានឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំ២០២២មក។ នេះ បើយោងតាមរបាយការណ៍របស់ទូរទស្សន៍ Bloomberg បើទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចជុំវិញការឈ្លានពានរបស់ទីក្រុងមូស្គូទៅលើប្រទេសអ៊ុយក្រែនក៏ដោយ។
ព័ត៌មានផ្សេងទៀត
No media source currently available