កសិករអាមេរិករងទុក្ខផ្ទួនៗដោយសារសង្គ្រាមនៅអ៊ុយក្រែន និងអត្រាការប្រាក់ខ្ពស់
ចូលដល់ឆ្នាំទីពីរហើយ ដែលសង្គ្រាមនៅអ៊ុយក្រែនកំពុងតែបន្ថែមការព្រួយបារម្ភដល់កសិករអាមេរិកាំងដែលត្រូវបានប៉ះពាល់ដោយអត្រាការប្រាក់ខ្ពស់រួចទៅហើយ។ លោក Kane Farabaugh នៃ VOA និយាយជាមួយកសិករនៅរដ្ឋ Illinois អំពីផលប៉ះពាល់នៃព្រឹត្តិការណ៍ពិភពលោកនៅពេលពួកគេចាប់ផ្តើមរដូវដាំដុះមួយទៀតចំពេលមានភាពមិនប្រាកដប្រជា។ លោក ម៉ែន គឹមសេង សូមជូនសេចក្តីប្រែសម្រួលដូចតទៅ៖