លោក Lloyd Austin ថ្លែងដូចនេះថា៖ «យើងមិនស្ថិតនៅក្នុងការធ្វើសង្គ្រាមជាមួយរុស្ស៊ីនោះទេ។នេះជាការប្រយុទ្ធរបស់អ៊ុយក្រែន។ គោលបំណងសំខាន់របស់យើង គឺដើម្បីធានាថា យើងកំពុងធ្វើអ្វីៗគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីជួយអ៊ុយក្រែនឱ្យទទួលបានជោគជ័យ» ប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មអាមេរិកនេះបន្តទៀតថា កិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ «ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងកំពុងធ្វើបន្ត ដើម្បីរក្សាចរន្តទំនាក់ទំនងឱ្យនៅបើកចំហ ក៏ដូចជាការគ្រប់គ្រងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនប្រកបដោយការទទួលខុសត្រូវផងដែរ»។
សញ្ញាណគ្រោះថ្នាក់កើនឡើងនៃទស្សនៈស្ដាំនិយមជ្រុលនៅក្នុងប្រទេសអូស្ត្រាលីបាននាំឱ្យសមាជិកសភាខាងគណបក្សប្រឆាំងពិចារណាអំពីសំណើច្បាប់ថ្មីមួយដើម្បីចាត់ទុកថាជាទោសព្រហ្មទណ្ឌថ្នាក់ជាតិចំពោះការបង្ហាញជាសាធារណៈនូវនិមិត្តសញ្ញាណាហ្ស៊ី។
គណៈប្រតិភូពីជុំវិញទ្វីបអាស៊ីនឹងជួបប្រជុំនៅទីក្រុង Detroit រដ្ឋ Michigan ក្នុងសប្តាហ៍នេះដើម្បីពិនិត្យការចរចានានាលើក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ឬហៅកាត់ថា IPEF។ IPEF ជាធាតុផ្សំសេដ្ឋកិច្ចក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
ការហ្វឹកហ្វឺនជំនាញប្រើយន្តហោះប្រយុទ្ធ F-16 ដល់ក្រុមអ្នកបើកយន្តហោះអ៊ុយក្រែន កំពុងបានចាប់ផ្តើមនៅក្នុងប្រទេសប៉ូឡូញ បន្ទាប់ពីមានការយល់ព្រមពីសហរដ្ឋអាមេ រិកមក។
ក្រុមប្រទេសសេដ្ឋកិច្ចធំ G7 បានកោះហៅឲ្យមានការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវចំពោះបញ្ញាសិប្បនិមិ្មតដែលចេះនិពន្ធ ឬ Generative AI ស្របពេលបច្ចេកវិទ្យានេះកំពុងវិវត្តទៅមុខយ៉ាងឆាប់រហ័ស។
សហរដ្ឋអាមេរិកនិងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ (Papua New Guinea) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខចំនួន ២ កាលពីថ្ងៃចន្ទ ក្នុងអំឡុងដំណើរទស្សនកិច្ចដ៏កម្ររបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ទៅកាន់ប្រទេសប៉ាពូនូវែលហ្គីណេ។
ក្រុមអ្នកវិភាគបានថ្លែងថា ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ក្នុងការពន្យារពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីគឺជាការវាយប្រហារដ៏ធំមួយសម្រាប់រដ្ឋាភិបាលក្រុងកង់បេរ៉ា។
២៤ ម៉ោងក្រោយចេញដំណើរនៅមហាសមុទ្រឥណ្ឌា ទូកនេសាទរបស់ចិនមួយគ្រឿងបានក្រឡាប់ ដែលបណ្តាលឱ្យមនុស្ស ៣៩ នាក់ បានបាត់ខ្លួន។
លោក Assad ត្រូវគេរំពឹងថា នឹងថ្លែងសុន្ទរកថាមួយទៅកាន់កិច្ចប្រជុំកំពូលរបស់សម្ព័ន្ធអារ៉ាប់នៅថ្ងៃសុក្រនេះ ជាមួយនឹងមេដឹកនាំអារ៉ាប់ដទៃទៀតផងដែរ។
យោធាអ៊ុយក្រែនបាននិយាយតាមប្រព័ន្ធ Telegram ថា យន្តហោះរុស្ស៊ី ស្ថិតនៅលើអាកាសហើយថាមានការគំរាមវាយប្រហារពីគ្រាប់ម៉ីសីល Kinzhal ដែលមានល្បឿនលឿនជាងសំឡេងទៅលើគ្រប់តំបន់។
ក្រុមមេដឹកនាំប្រទេសប្រជាធិបតេយ្យដ៏មានអំណាចបំផុតលើលោក ហៅកាត់ថា G7 បានជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីរបៀបថ្មីៗក្នុងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ចំពោះការឈ្លានពានប្រទេសអ៊ុយក្រែនអស់១៥ខែមកហើយ។
ព័ត៌មានផ្សេងទៀត
No media source currently available