ការបារម្ភនេះកើតមានឡើង ក្រោយកាសែតភ្នំពេញប៉ុស្តិ៍ប្រកាសបញ្ឈប់ការបោះពុម្ពកាសែតរបស់ខ្លួនទាំងភាសាខ្មែរនិងអង់គ្លេស ចាប់ពីចុងខែមីនានេះតទៅ ក្រោមហេតុផលបញ្ហាហរិញ្ញវត្ថុ និងការវិវត្តឆាប់រហ័សនៃបច្ចេកវិទ្យា។
អ្នកជំនាញផ្តល់យោបល់ឱ្យរដ្ឋាភិបាលកម្ពុជាដាក់អង់តែន 4G ឱ្យបានពេញលេញសិន មុននឹងដាក់ដំណើរការ 5G។
អង្គការសង្គមស៊ីវិល ជំរុញឱ្យមានការស្រាវជ្រាវ និងដោះស្រាយវិវាទដីធ្លី ដោយសន្តិវិធី ជាជាងប្រើប្រាស់តុលាការ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបច្ចុប្បន្ន លោក W. Patrick Murphy នឹងបញ្ចប់មុខតំណែងរបស់លោកនាពេលឆាប់ៗនេះ បន្ទាប់ពីបានបំពេញការងារនៅប្រទេសកម្ពុជាអស់រយៈពេល៥ឆ្នាំ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅនឹងការរិះគន់លើគម្រោងព្រែកជីកហ្វូណនថា មិនដូចអ្វីដែលអ្នករិះគន់បានលើកឡើងថា ព្រែកជីកហ្វូណន«ធ្វើអត់ប្រយោជន៍»នោះទេ។
សេចក្តីថ្លែងការណ៍រួមរបស់សមាគមធាងត្នោត អង្គការសង្គមស៊ីវិល និងក្រុមតស៊ូមតិសរុបប្រមាណ៦០ ដែលបានចេញផ្សាយនាថ្ងៃអង្គារនេះ ចាត់ទុកថា អាជ្ញាធរនៅតែបន្តរឹតត្បិតសេរីភាពនៃការបញ្ចេញមតិក្នុងប្រទេសកម្ពុជា។
បើទោះបីជាមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលលើវិស័យនេះក៏ដោយ ក៏ក្រុមអ្នកជំនាញវិស័យនេះថា ការជួយនោះនៅមានកម្រិត និងមិនទាន់បានឆ្លើយតបទៅតាមតម្រូវការនោះដែរ។
ក្រសួងការងារបញ្ជាក់ថាខ្លួនបានប្តឹងករណីបិទរោងចក្រនេះទៅតុលាការ ស្របទៅតាមច្បាប់ការងារ។
ប្រមាណ៤ឆ្នាំមកហើយ ដែលសកម្មជនថៃគាំទ្រលទ្ធិប្រជាធិបតេយ្យបានបាត់ខ្លួនក្នុងប្រទេសកម្ពុជា ដោយមានសេចក្តីរាយការណ៍ថាសកម្មជនរូបនោះត្រូវបានចាប់ដាក់ក្នុងរថយន្តពណ៌ខ្មៅមួយ ពីកន្លែងដែលលោករស់នៅក្នុងខណ្ឌជ្រោយចង្វារ។
បច្ចុប្បន្ននេះ ក្មេងស្រីរងគ្រោះកំពុងទទួលបានការថែទាំពីសំណាក់ស្ថានអគ្គកុងស៊ុល និងការិយាល័យនគរបាលចិន ហើយកំពុងបំពេញបែបបទទៅតាមនីតិវិធីរបស់ចិន នៅការិយាល័យនគរបាលខេត្តជឺជាំង សម្រាប់ការធ្វើដំណើរត្រឡប់មកកម្ពុជាវិញ។
កម្ពុជាកំពុងប្រឈមនឹងអាកាសធាតុក្តៅ ដែលក្រសួងធនធានទឹកនិងឧតុនិយមថាការឡើងកម្តៅអាចរហូតដល់ខែឧសភា។
វត្តមានស្ត្រី និងក្មេងស្រីនៅក្នុងវិស័យស្ទែមក៏ដូចជាវិស័យឌីជីថល មានចំនួនតិចនៅឡើយ ខណៈពេលមានតម្រូវការទីផ្សារការងារខ្ពស់សម្រាប់វិស័យទាំងនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available