បើតាមមេប៉ុស្តិ៍នគរបាល រថភ្លើងបានបន្លឺសំឡេងពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ប៉ុន្តែប្រហែលអ្នកបើកបរមិនបានឮសំឡេងរថភ្លើង ទើបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ។
អ្នកស្ទង់មតិប្រមាណ ៧១% បានរាយការណ៍ថា ពួកគេបានស្គាល់និងយល់ដឹងពីអំពើហិង្សាផ្អែកលើយេនឌ័រ និងការបៀតបៀនផ្លូវភេទ ខណៈមាន ១៣,៣%ប៉ុណ្ណោះធ្លាប់ត្រូវបានបៀតបៀនផ្លូវភេទនៅក្នុងសហគមន៍របស់ពួកគេ។
សារព័ត៌មាន The Indian Express បានចុះផ្សាយថាប្រជាជនឥណ្ឌាជាង៥ពាន់នាក់កំពុងក្លាយជាទាសករនៃអំពើបោកបញ្ឆោតតាមអ៊ីនធឺណិត Cyber-slavery នៅក្នុងប្រទេសកម្ពុជា ដោយយោងតាមស្ថាប័នរបស់រដ្ឋាភិបាលឥណ្ឌា។
ទោះជាយ៉ាងណា ក្រសួងការបរទេសកម្ពុជាមិនបានបញ្ជាក់ថា តើពលរដ្ឋខ្មែរប្រមាណ ៨ពាន់នាក់ដែលត្រូវបានជួយសង្រ្គោះនោះ មានប៉ុន្មាននាក់ដែលពាក់ព័ន្ធនឹងការជួញដូរមនុស្សឡើយ។ ក្រសួងក៏មិនបានបញ្ជាក់ថា តើការជួញដូរមនុស្សស្ថិតក្នុងទម្រង់អ្វីឡើយ។
នៅក្នុងការផ្តល់សក្ខីកម្មនៅចំពោះមុខគណកម្មាធិការកិច្ចការបរទេស សមាជិកព្រឹទ្ធសភាខ្លះជំរុញលោកឲ្យមានជំហររឹងមាំចំពោះឥទ្ធិពលចិននិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលកំពុងធ្លាក់ចុះដែរ បើសិនជាទីបំផុតលោកទទួលបានការអនុម័តជាផ្លូវការពីព្រឹទ្ធសភា។
ចលនានយោបាយថ្មីមួយដែលមានឈ្មោះថា«ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ» បានរៀបចំកិច្ចប្រជុំលើកទីមួយ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី២៣ ខែមីនា ដើម្បីប្រកាសបង្កើតចលនានេះជាផ្លូវការ។
នេះជាជម្រើសយុទ្ធសាស្ត្រនយោបាយថ្មីដើម្បីសម្រេចគោលដៅស្តារសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ សេរីភាពព័ត៌មានលទ្ធិប្រជាធិបតេយ្យ ដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
របាយការណ៍ដែលមានចំណងជើងថា៖ «អនុសាសន៍សម្រាប់រៀបចំផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីអន្តរកាលនៃការប្រើប្រាស់យានយន្តអគ្គិសនី» បានបង្ហាញថា ទីផ្សារយានយន្តនៅកម្ពុជា សម្បូរដោយយានយន្តដែលប្រើម៉ាស៊ីនចំហេះក្នុង (ICE) ប្រភេទមួយទឹកនាំចូលពីក្រៅប្រទេសជាពិសេសរថយន្តអ្នកដំណើរ និងរថយន្តដឹកទំនិញ។
ក្នុងឆ្នាំ ២០២៣ អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះពលរដ្ឋខ្មែរដែលរងគ្រោះ និងងាយរងគ្រោះនៅប្រទេសចិន ទាក់ទងនឹងការរាយការណ៍អំពីការជួញដូរមនុស្សបានប្រមាណ ២០០នាក់។
ជិតពាក់កណ្តាល ឬស្មើនឹង ៤៥,៦% នៃអ្នកស្ទង់មតិបានឆ្លើយថា «យល់ស្របទាំងស្រុង» ចំពោះសេចក្តីថ្លែងការណ៍ដែលថា រដ្ឋាភិបាលចាត់វិធានការត្រួតពិនិត្យសេរីភាពនៃការបញ្ចេញមតិនៅលើអ៊ីនធឺណិត។ ចំណែក ៤៧,៤% មានការសង្ស័យនៃការប្រើប្រាស់ឧបករណ៍ច្បាប់ ដើម្បីរឹតបន្តឹងសកម្មភាពរបស់អ្នកសារព័ត៌មានតាមអ៊ីនធឺណិត។
អ្នកវិភាគលើកឡើងថា ទំនាក់ទំនងកម្ពុជានិងឡាវមានការរកាំរកូសកន្លងមកគឺដោយសារតែបញ្ហាព្រំដែន។
ព័ត៌មានផ្សេងទៀត
No media source currently available