ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥បានបិទបញ្ចប់នារសៀលថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិករូបនោះនឹងបញ្ជាក់អំពីការប្តេជ្ញារបស់អាមេរិកទៅកាន់ប្រជាជនកម្ពុជា និងការប្រាថ្នារបស់ប្រជាជនកម្ពុជាសម្រាប់ប្រទេសដែលមានប្រជាធិបតេយ្យនិងឯករាជ្យ ហើយគ្រប់សំឡេងត្រូវបានឮនិងគោរព ហើយអធិបតេយ្យភាពរបស់កម្ពុជាត្រូវបានការពារ។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា មូលនិធិនៃគម្រោងដែលចាប់ផ្តើមពីឆ្នាំ ២០២៤ដល់ឆ្នាំ ២០២៦ នេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបចំពោះសិទ្ធិមនុស្សដែលជាតម្លៃស្នូលរបស់ខ្លួន និងដើម្បីគាំទ្រគំនិតផ្តួចផ្តើមដែលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសេរីភាពជាមូលដ្ឋាន។
ការបោះឆ្នោតព្រឹទ្ធសភាកម្ពុជានឹងចាប់ផ្តើមនៅម៉ោង ៧ ព្រឹក ដល់ម៉ោង ៣ រសៀល ថ្ងៃអាទិត្យ ទី ២៥ ខែកុម្ភៈ ដែលជាការបោះឆ្នោតអសកលមួយ។
ដំណើរទស្សនកិច្ចនេះនឹងចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤ ដើម្បីអបអរភាពជាដៃគូសន្ទនាអស់រយៈពេល ៥០ ឆ្នាំមកហើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបង្ហោះលើគេហទំព័ររបស់ក្រសួងការបរទេសអូស្ត្រាលី។
អ្នកស្រី Sitanun Satsaksit ដែលជាបងស្រីរបស់សកម្មជនថៃមួយរូប ដែលត្រូវបានចាប់ពង្រត់ ខណៈពេលរស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានប៉ូលិសថៃហាមឃាត់ក្នុងពេលអ្នកស្រីព្យាយាមចូលទៅជួបលោក ហ៊ុន សែន ដើម្បីសួរនាំអំពីការស៊ើបអង្កេតទៅលើករណីប្អូនប្រុសរបស់អ្នកស្រី។
ថ្លែងនៅក្នុងពិធីមួយនាថ្ងៃអង្គារនេះ លោក ហ៊ុន ម៉ាណែត លើកឡើងថាការតែងតាំងនេះ គឺដើម្បីធ្វើឱ្យមានទម្ងន់នៅក្នុងកំណែទម្រង់ និងថាបើទោះរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈមិនមែនជាប្អូនប្រុសរបស់លោក ក៏ត្រូវដំឡើងឋានៈទៅជាឧបនាយករដ្ឋមន្រ្តីដែរ។
លោក កឹម សុខា បានប្រាប់ក្រុមប្រឹក្សាជំនុំជម្រះថា លោកមិនបានយកលំនាំតាមបដិវត្តន៍ដែលទម្លាក់ប្រធានាធិបតីយូហ្គោស្លាវី លោក Slobodan Milosevica នោះទេ ហើយថា ការបង្កើតអតីតគណបក្សសង្គ្រោះជាតិជាសេចក្តីប្រាថ្នារបស់ពលរដ្ឋដែលចង់បានលទ្ធិប្រជាធិបតេយ្យ។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ស្រូវដែលប្រជាពលរដ្ឋបានធ្វើភាគច្រើនគឺសម្រាប់នាំចេញទៅប្រទេសវៀតណាម។ លោកបន្ថែមថា មូលហេតុដែលនាំឱ្យតម្លៃស្រូវថយចុះ ក៏ដោយសារតែឥឡូវនៅវៀតណាមក៏កំពុងប្រមូលផលស្រូវដូចគ្នា។
លោកហ៊ុន ម៉ានី ជាកូនប្រុសពៅរបស់អតីតនាយករដ្ឋមន្ត្រីលោកហ៊ុន សែន និងមានតួនាទីជារដ្ឋមន្ត្រីមុខងារសាធារណៈ មុនពេលលោកក្លាយជាឧបនាយករដ្ឋមន្ត្រីទី១១នៅក្នុងរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំដោយបងប្រុសរបស់លោកគឺលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។
ព័ត៌មានផ្សេងទៀត
No media source currently available