ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបើកជើងហោះហើរលើកដំបូងកាលពីឆ្នាំ ២០១៧ ពីទីក្រុងឌូបៃមកភ្នំពេញ។ ក្រុមហ៊ុនបានផ្អាកដំណើរការសេវាកម្មក្នុងឆ្នាំ ២០២១ ដោយសារបញ្ហាឆ្លងរាតត្បាតជំងឺកូវីដ១៩
អ្នកការពារព្រៃឈើលោក ហៀម គឹមហុង អះអាងថា ការផ្តល់សម្តាសន៍នោះ គឺគ្រាន់តែចង់ស្វែងរកភាពយុត្តិធម៌ជូនពលរដ្ឋ និងប្រជាសហគមន៍តែប៉ុណ្ណោះ។
បន្ទាប់ពីដំណើរការអស់រយៈពេលជាង៣០ឆ្នាំ កាសែតភ្នំពេញប៉ុស្តិ៍បានប្រកាសឈប់បោះពុម្ពផ្សាយជាកាសែតទាំងភាសាខ្មែរ និងអង់គ្លេសត្រឹមចុងខែមីនានេះ ដោយសារបញ្ហាហរិញ្ញវត្ថុ។ ប៉ុន្តែសារព័ត៌មាននេះនៅតែបន្តផ្សាយលើប្រព័ន្ធអនឡាញ។
ប្រទេសកម្ពុជាត្រូវបានអង្គការ Freedom House ចាត់ទុកថា ជាប្រទេសមិនសេរី នៅឆ្នាំ ២០២៤ នេះ ព្រោះមានតែបក្សមួយដែលគ្របដណ្តប់លើគ្រប់កិច្ចការរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិ ហើយសំឡេងក្រុមជំទាស់បន្តក្រោមការរឹតត្បិត ជាមួយការបិទសំឡេងសារព័ត៌ឯករាជ្យដែលនៅសល់តិចតួច។
ក្នុងរយៈពេល៩ឆ្នាំមកនេះ មានតែគ្រួសារអ្នកស្រី ស៊ូ ស្រីនាង ប៉ុណ្ណោះនៅបន្តតវ៉ាដើម្បីទទួលបានសំណងសមរម្យ និងយុត្តិធម៌ ក្រោយអ្នកស្រីបានបដិសេធមិនទទួលយកសំណងដែលអ្នកស្រីយល់ថា មានចំនួនតិចតួចពេក។
បន្ទាប់ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញលិខិតជូនដំណឹងបង្គាប់ឱ្យលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បង់ប្រាក់ពិន័យចំនួន២លានរៀល ដោយលោកចាត់ទុកសាលដីការបស់តុលាការ ចុះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ថាជាការដាក់កំហិតធ្ងន់ធ្ងរលើរូបលោកដោយសារពេលវេលាកំណត់ខ្លីពេក។
អង្គការយូនីសេហ្វកម្ពុជាលើកឡើងថា ការលង់ទឹកគឺជាបញ្ហាដែលគំរាមកំហែងដល់ជីវិតកុមារអាយុពី ៥ទៅ១៤ឆ្នាំ នៅតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ខណៈកុមារកម្ពុជាយ៉ាងហោច ៥នាក់បានស្លាប់ដោយសារការលង់ទឹកក្នុងមួយថ្ងៃ។
អ្នកជំនាញផ្នែកគណនេយ្យភាពសាទរអនុក្រឹត្យថ្មីនេះ ប៉ុន្តែបានចោទសួរអំពីការប្តេជ្ញាចិត្តក្នុងការបំបាត់អំពើពុករលួយ ឬបក្ខពួកនិយម ដែលអាចបើកផ្លូវឱ្យមានការរើសមន្ត្រីក្នុងតំណែងណាមួយដោយមិនឆ្លងកាត់ការប្រឡង។
បន្ទាប់ពីវីដេអូរបស់ក្រុមយុវជនមាតាធម្មជាតិបានផ្សព្វផ្សាយអំពីក្រុមហ៊ុនរបស់ឧកញ៉ា អ៊ុត ធី បានបំផ្ទុះ និងកិនថ្មធ្វើឱ្យប៉ះពាល់ដល់ទឹកធ្លាក់រូងប្រចៀវ ដែលស្ថិតនៅតំបន់ជីផាត ក្នុងខេត្តកោះកុង អ្នកនាំពាក្យក្រសួងបរិស្ថានលើកឡើងថា ក្រសួងបានចាត់មន្ត្រីចុះទៅពិនិត្យទីតាំងដែលក្រុមហ៊ុនកំពុងតែធ្វើអាជីវកម្មនោះហើយ។
សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចរក្សាការផ្តន្ទាទោសអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ចំពោះការថ្លែងសារនយោបាយនៅប្រទេសកូរ៉េខាងត្បូង អំពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជានិងថ្ងៃ ៧ មករា ថ្ងៃរំដោះពីរបបខោអាវខ្មៅ ប៉ុល ពត។
សេចក្តីណែនាំនេះធ្វើឡើង ខណៈការសរសេរអក្ខរាវិរុទ្ធ និងការប្រើប្រាស់វេយ្យាករណ៍ខ្មែរក្នុងចំណោមអ្នកប្រើបណ្តាញសង្គមជាច្រើនត្រូវបានគេមើលឃើញថា ខុសឆ្គងច្រើន។
ក្រសួងកសិកម្មអះអាងថា វាជាឧបករណ៍នេសាទស្របច្បាប់ តែព្រមានចាត់វិធានការចំពោះការដាក់លបលើសប្រវែង និងខុសទំហំក្រឡាមង។ សង្គមស៊ីវិលស្នើឱ្យក្រសួងកសិកម្មត្រួតពិនិត្យឱ្យបានច្បាស់ពាក់ព័ន្ធនឹងឧបករណ៍នេសាទនេះដែលនាំឱ្យមានការបារម្ភថានឹងធ្វើឱ្យបាត់បង់ធនធានជលផល។
ព័ត៌មានផ្សេងទៀត
No media source currently available