កូដករក្រុមហ៊ុនណាហ្គាវើលដ៍ដែលបន្តធ្វើកូដកម្ម ស្នើសុំឱ្យសមាជិកព្រឹទ្ធសភាថ្មីដែលជាប់ឆ្នោត ជួយដោះស្រាយវិវាទការងាររបស់ពួកគេឱ្យបានឆាប់ ខណៈទំនាស់នេះបានអូសបន្លាយពេលជាងពីរឆ្នាំ។ អ្នកនាំពាក្យព្រឹទ្ធសភាលើកឡើងថា ព្រឹទ្ធសភានឹងពិនិត្យបន្ថែមពាក់ព័ន្ធនឹងការស្នើសុំរបស់ក្រុមកូដករណាហ្គាវើលដ៍។
លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ហាញថា គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចឈ្នះលើសលប់ ខណៈគណបក្សឆន្ទៈខ្មែរ ដែលតំណាងឱ្យគណបក្សភ្លើងទៀន ទទួលបាន៣អាសនៈប៉ុណ្ណោះ ក្នុងចំណោម៦២អាសនៈ។
ម្ចាស់ភោជនីយដ្ឋានដែលបានជួលទីតាំងឱ្យសមាគមធាងត្នោតនិយាយថា អាជ្ញាធរបានហៅពួកគេឱ្យធ្វើកិច្ចសន្យាបញ្ឈប់ជួលទីតាំង និងរុះរើរូបថតរបស់សមាគមធាងត្នោតចេញ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃនិយាយថា ការរុះរើទីតាំងពិព័រណ៍រូបថតនេះ គឺដើម្បីការពារសុវត្ថិភាព ដោយសារចំថ្ងៃបោះឆ្នោតព្រឹទ្ធសភា។
ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥បានបិទបញ្ចប់នារសៀលថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិករូបនោះនឹងបញ្ជាក់អំពីការប្តេជ្ញារបស់អាមេរិកទៅកាន់ប្រជាជនកម្ពុជា និងការប្រាថ្នារបស់ប្រជាជនកម្ពុជាសម្រាប់ប្រទេសដែលមានប្រជាធិបតេយ្យនិងឯករាជ្យ ហើយគ្រប់សំឡេងត្រូវបានឮនិងគោរព ហើយអធិបតេយ្យភាពរបស់កម្ពុជាត្រូវបានការពារ។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា មូលនិធិនៃគម្រោងដែលចាប់ផ្តើមពីឆ្នាំ ២០២៤ដល់ឆ្នាំ ២០២៦ នេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបចំពោះសិទ្ធិមនុស្សដែលជាតម្លៃស្នូលរបស់ខ្លួន និងដើម្បីគាំទ្រគំនិតផ្តួចផ្តើមដែលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសេរីភាពជាមូលដ្ឋាន។
ការបោះឆ្នោតព្រឹទ្ធសភាកម្ពុជានឹងចាប់ផ្តើមនៅម៉ោង ៧ ព្រឹក ដល់ម៉ោង ៣ រសៀល ថ្ងៃអាទិត្យ ទី ២៥ ខែកុម្ភៈ ដែលជាការបោះឆ្នោតអសកលមួយ។
ដំណើរទស្សនកិច្ចនេះនឹងចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤ ដើម្បីអបអរភាពជាដៃគូសន្ទនាអស់រយៈពេល ៥០ ឆ្នាំមកហើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបង្ហោះលើគេហទំព័ររបស់ក្រសួងការបរទេសអូស្ត្រាលី។
អ្នកស្រី Sitanun Satsaksit ដែលជាបងស្រីរបស់សកម្មជនថៃមួយរូប ដែលត្រូវបានចាប់ពង្រត់ ខណៈពេលរស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានប៉ូលិសថៃហាមឃាត់ក្នុងពេលអ្នកស្រីព្យាយាមចូលទៅជួបលោក ហ៊ុន សែន ដើម្បីសួរនាំអំពីការស៊ើបអង្កេតទៅលើករណីប្អូនប្រុសរបស់អ្នកស្រី។
ថ្លែងនៅក្នុងពិធីមួយនាថ្ងៃអង្គារនេះ លោក ហ៊ុន ម៉ាណែត លើកឡើងថាការតែងតាំងនេះ គឺដើម្បីធ្វើឱ្យមានទម្ងន់នៅក្នុងកំណែទម្រង់ និងថាបើទោះរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈមិនមែនជាប្អូនប្រុសរបស់លោក ក៏ត្រូវដំឡើងឋានៈទៅជាឧបនាយករដ្ឋមន្រ្តីដែរ។
ព័ត៌មានផ្សេងទៀត
No media source currently available