ក្រោយអំពើហិង្សានោះ ប្រជាសហគមន៍ស្នើសុំឱ្យមានកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី និងមានដំណោះស្រាយសមស្របជូនពួកគាត់។
អំឡុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃមកកាន់កម្ពុជារបស់ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក កម្ពុជា និងអាមេរិកអះអាងពីឆន្ទៈធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អប្រសើរ ខណៈបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅតែជារនាំងនៃទំនាក់ទំនងប្រទេសទាំងពីរ។
មន្ត្រីអង្គការសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរផ្តន្ទាទោសអ្នកប្រព្រឹត្ត កុំមានការយោគយល់ដើម្បីជាមេរៀនកុំឱ្យមានសកម្មភាពរំលោភបំពានបែបនេះបន្តទៀត។ រដ្ឋបាលខេត្តកំពង់ចាមបានចេញលិខិតបញ្ជាក់ថា អាជ្ញាធរកំពុងសិក្សាផ្លូវច្បាប់ដើម្បីស្នើដាក់បន្ទុកទៅលើជនល្មើស។
សកម្មជនដីធ្លីនៅតំបន់បឹងកក់ចំនួន២នាក់ គឺអ្នកស្រីង៉ែត ឃុន ហៅយាយម៉ាមី និងអ្នកស្រី ឆេង លាភ បានទទួលយុត្តិធម៌ពីតុលាការកំពូលដែលបានសម្រេចទម្លាក់ចោលបទចោទ«គំរាមថានឹងសម្លាប់» អតីតសមាជិកសហគមន៍បឹងកក់ម្នាក់ទៀត។
សារាចរណែនាំឱ្យមានការកាន់ទុក្ខនេះធ្វើឡើងបន្ទាប់ពីសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស បានសុគតកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ១៧:៤០ នាទី ក្នុងព្រះជន្ម ៩៣ ព្រះវស្សា ដោយជរាពាធ។
លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី លោកអាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានផ្លាស់ប្តូរយោបល់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រួមមានវិស័យនយោបាយ ការពារជាតិ សន្ដិសុខ ពាណិជ្ជកម្ម ទេសចរណ៍
កូដករក្រុមហ៊ុនណាហ្គាវើលដ៍ដែលបន្តធ្វើកូដកម្ម ស្នើសុំឱ្យសមាជិកព្រឹទ្ធសភាថ្មីដែលជាប់ឆ្នោត ជួយដោះស្រាយវិវាទការងាររបស់ពួកគេឱ្យបានឆាប់ ខណៈទំនាស់នេះបានអូសបន្លាយពេលជាងពីរឆ្នាំ។ អ្នកនាំពាក្យព្រឹទ្ធសភាលើកឡើងថា ព្រឹទ្ធសភានឹងពិនិត្យបន្ថែមពាក់ព័ន្ធនឹងការស្នើសុំរបស់ក្រុមកូដករណាហ្គាវើលដ៍។
លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ហាញថា គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចឈ្នះលើសលប់ ខណៈគណបក្សឆន្ទៈខ្មែរ ដែលតំណាងឱ្យគណបក្សភ្លើងទៀន ទទួលបាន៣អាសនៈប៉ុណ្ណោះ ក្នុងចំណោម៦២អាសនៈ។
ម្ចាស់ភោជនីយដ្ឋានដែលបានជួលទីតាំងឱ្យសមាគមធាងត្នោតនិយាយថា អាជ្ញាធរបានហៅពួកគេឱ្យធ្វើកិច្ចសន្យាបញ្ឈប់ជួលទីតាំង និងរុះរើរូបថតរបស់សមាគមធាងត្នោតចេញ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃនិយាយថា ការរុះរើទីតាំងពិព័រណ៍រូបថតនេះ គឺដើម្បីការពារសុវត្ថិភាព ដោយសារចំថ្ងៃបោះឆ្នោតព្រឹទ្ធសភា។
ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥បានបិទបញ្ចប់នារសៀលថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ព័ត៌មានផ្សេងទៀត
No media source currently available