អ្នកវិភាគលើកឡើងថា ទំនាក់ទំនងកម្ពុជានិងឡាវមានការរកាំរកូសកន្លងមកគឺដោយសារតែបញ្ហាព្រំដែន។
បើតាមសេចក្តីថ្លែងការណ៍ដដែលនោះ ការកែប្រែដីតំបន់ការពារទៅជាទម្រង់ដីសម្បទានកិច្ច និងអនុប្រយោគក្នុងរូបភាពជួល អំណោយ និងផ្ទេរកម្មសិទ្ធិ នៅតែបន្តកើតមានឡើង ដោយសកម្មភាពនេះបានធ្វើឱ្យគម្របព្រៃឈើរបស់ប្រទេសកម្ពុជារយៈពេលពីរទសវត្សរ៍ចុងក្រោយបានបន្តធ្លាក់ចុះរហូតដល់ ១៤,២៩% ត្រឹមឆ្នាំ ២០១៨។
ប៉ុន្តែតំណាងក្រុមហ៊ុន OCIC គឺលោក ជីវ កុកសាយ ប្រាប់វីអូអេថា ភាគីក្រុមហ៊ុនបានហៅអ្នកបច្ចេកទេសមកសិក្សារកដំណោះស្រាយជុំវិញករណីនេះ និងថាការចាក់ដីនេះ គឺចាក់ត្រឹមព្រំដីក្រុមហ៊ុនដែលមានប្លង់រឹង។
តំណាងពលរដ្ឋខ្មែរ និងមេធាវីការពារក្តីថា ក្នុងសវនាការដែលទើបតែចាប់ផ្តើមនេះ តុលាការបានស្នើសុំឱ្យភាគីវិវាទដាក់ឯកសារបន្ថែម ពាក់ព័ន្ធនឹងសំណុំរឿង។
គ្រូបង្រៀន និងសិស្សានុសិស្សនៅវិទ្យាល័យជាស៊ីមឈូកវ៉ាជាង៣០០នាក់ ធ្វើការតវ៉ាទាមទារឱ្យមានការទម្លាក់នាយក និងនាយករងដែលរងការចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយនៅក្នុងសាលាដែលស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
មន្ត្រីសហជីព និងកម្មកររោងចក្រ R.G Footwearមួយចំនួន នៅស្រុកអង្គស្នួល ខេត្តកណ្តាល មានមតិចម្រុះ ជុំវិញការផ្តល់សំណងបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗពីក្រសួងការងារទៅឱ្យកម្មករ បន្ទាប់ពីរោងចក្រនោះត្រូវភ្លើងឆេះរាបដល់ដីកាលពីសប្តាហ៍មុន។
តុលាការសហរដ្ឋអាមេរិកបានសម្រេចទម្លាក់ចោលការចោទប្រកាន់លើមន្ត្រីកសិកម្មជាន់ខ្ពស់កម្ពុជាមួយរូបគឺលោកគ្រី ម៉ះផល បន្ទាប់ពីរកឃើញថាគ្មានទោសក្រោមបទចោទប្រកាន់ក្នុងសំណុំរឿងរួមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិក។
ក្រុមហ៊ុនខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (CIC) បានអំពាវនាវឱ្យវិនិយោគិនចូលរួមក្នុងយន្តការដោះស្រាយពាក់ព័ន្ធលុយជាង ១០០លានដុល្លារសហរដ្ឋអាមេរិក ខណៈក្រុមហ៊ុនកំពុងតែវេចខ្ចប់ទ្រព្យដើម្បីដោះស្រាយជូនទៅអ្នកវិនិយោគវិញ។
យុវជនដែលឃ្លាំមើលស្ថានភាពបរិស្ថាននៅក្នុងប្រទេសយល់ថា ក្រសួងត្រូវពង្រឹងការអប់រំដល់ពលរដ្ឋបន្ថែមអំពីការទុកដាក់សំរាម និងចាត់វិធានការច្បាប់លើអ្នកបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមមាត់ទន្លេ។
ការអំពាវនាវនេះ ត្រូវបានអ្នកនាំពាក្យគណបក្សកាន់អំណាចចាត់ទុកថា គ្មានប្រយោជន៍។ ចំណែកអ្នក វិភាគនយោបាយថ្លែងថា បើលោកសម រង្ស៊ីនៅតែធ្វើការអំពាវនាវបែបនេះ គណបក្សជំទាស់ក្នុងស្រុកនឹងកាន់តែវេទនា ហើយអាចប្រឈមនឹងបញ្ហាផ្សេងៗ។
បច្ចុប្បន្ននេះមានក្រុមហ៊ុនប្រហែល១៦០ ត្រូវបានរាប់បញ្ចូលក្នុងចំណោមសមាជិករបស់ខ្លួន រួមទាំងក្រុមហ៊ុន Google, Coca-Cola និង GE ។
អ្នកតាមដានមើលឃើញថា បញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងឡាវ និងការជួញដូរគ្រឿងញៀនមកកម្ពុជាដែលមានប្រភពមកពីប្រទេសឡាវគួរតែត្រូវលើកយកមកជជែកនៅក្នុងដំណើរទស្សនកិច្ចនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available