ប្រទេសកម្ពុជាកំពុងចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ដែលអាចធ្វើឱ្យប្រទេសនេះ ត្រូវមានការសម្របខ្លួនទៅនឹងលក្ខខណ្ឌថ្មីៗរបស់ប្រទេសជាដៃគូពាណិជ្ជកម្ម តួយ៉ាងដូចជាសហគមន៍អឺរ៉ុប ដែលបានរៀបចំឱ្យមានប្រព័ន្ធអនុគ្រោះពន្ធថ្មីមួយទៀតហៅថា GSP Plus។
អតិថិជនបន្តទាមទារឱ្យក្រុមហ៊ុនបុរីពិភពថ្មី ទិញយកផ្ទះពួកគេវិញក្នុងទំហំទឹកប្រាក់៥០% ទៅតាមតាមគោលការណ៍បុរីដែលធ្លាប់មាន បន្ទាប់ពីក្រុមហ៊ុនចេញគោលការណ៍ថ្មីមួយដែលពួកគេទទួលយកមិនបាន។
អ្នកតាមដានសាទរនឹងវិធានការនេះ ហើយស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការរឹតបន្តឹងបន្ថែមទៀតលើបញ្ហាគ្រឿងញៀននេះ។
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតនៃខេត្តស្វាយរៀងដែលមកពីកូតាគណបក្សប្រជាជនកម្ពុជា ត្រូវបានតុលាការខេត្តស្វាយរៀង កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ដោយសារបានបាញ់កម្មការិនីចំនួន ៣ នាក់ឱ្យរបួសក្នុងពេលដែលពួកគេតវ៉ាសុំដំឡើងប្រាក់ខែកាលពីឆ្នាំ២០១២។
ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ខ្លួនបានចុះបង្ក្រាបនៅទីតាំងចំនួនបី ហើយបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ ដូចជាចិន ថៃ វៀតណាម មីយ៉ាន់ម៉ា និងពលរដ្ឋកម្ពុជា ដោយភាគច្រើនជាជនជាតិវៀតណាម។
អ្នកវិភាគលើកឡើងថា បញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជានៅតែជាក្តីបារម្ភសម្រាប់ជប៉ុនដែលជាសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិក។
មន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក លោក ស៊ឹង សែនករុណា ប្រតិកម្មទៅនឹងពាក្យបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលទាមទារសំណងប្រមាណ៥០ម៉ឺនដុល្លារអាមេរិក ពាក់ព័ន្ធបទបរិហារកេរ្តិ៍ថា ជា«ការបំបាក់ទឹកចិត្ត និងធ្វើទុក្ខបុកម្នេញ» មកលើរូបលោកដែលធ្វើការដើម្បីតែផលប្រយោជន៍សង្គម។
បើរកឃើញថាមានទោស ជនជាប់ចោទអាចត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំសម្រាប់បទល្មើសល្មើសកែបន្លំ ក្លែងក្លាយឧបករណ៍អាចជួញដូរបាន និងពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងសម្រាប់បទល្មើសលាងសម្អាតសាច់ប្រាក់។
កម្មករនៅរោងចក្រកាត់ដេរ Y&W Garment Co. Ltd រាជធានីភ្នំពេញបានចេញតវ៉ាទាមទាររកដំណោះស្រាយ ក្រោយថៅកែជនជាតិចិនមិនបានបើកប្រាក់ឈ្នួល ជូនកម្មករជាង៤ពាន់នាក់ ខណៈថៅកែរត់ចោលរោងចក្រ ដោយមិនបានជូនដំណឹង។
ប្រជាពលរដ្ឋដែលអះអាងថា ជាអ្នករងគ្រោះ ប្រាប់វីអូអេថា ពួកគេបានដាក់លុយជាមួយក្រុមហ៊ុនមួយនេះ ដើម្បីទទួលបានការប្រាក់ខ្ពស់ដែលក្រុមហ៊ុនធានាថាឱ្យ៣ទៅ៥%ក្នុងមួយខែ ប៉ុន្តែរឿងនេះមិនបានកើតឡើងដូចការសន្យាទេ។
អ្នកស្រី Jutta Urpilainen ក៏បានជួបពិភាក្សាផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយមន្ត្រីសិទ្ធិមនុស្សមានសុទិដ្ឋនិយមថា មន្ត្រីសហភាពអឺរ៉ុបរូបនេះនឹងធ្វើការវាយតម្លៃបានត្រឹមត្រូវលើបញ្ហាសិទ្ធិមនុស្ស។
នាយករដ្ឋមន្ត្រីកម្ពុជាស្នើឱ្យមានការពង្រឹងវិស័យសុខាភិបាលបន្ថែម ខណៈវិស័យនេះរងការរិះគន់ជាបន្តបន្ទាប់។ លោក ហ៊ុន ម៉ាណែត អះអាងថា ការព្យាបាលនៅក្រៅប្រទេសជាជម្រើសរបស់ប្រជាពលរដ្ឋ ប៉ុន្តែលោកថា អ្នកទៅព្យាបាលនៅក្រៅប្រទេសមានចំនួនតិចតួច បើធៀបនឹងអ្នកព្យាបាលក្នុងស្រុក។
ព័ត៌មានផ្សេងទៀត
No media source currently available