កម្មករនៅរោងចក្រកាត់ដេរ Y&W Garment Co. Ltd រាជធានីភ្នំពេញបានចេញតវ៉ាទាមទាររកដំណោះស្រាយ ក្រោយថៅកែជនជាតិចិនមិនបានបើកប្រាក់ឈ្នួល ជូនកម្មករជាង៤ពាន់នាក់ ខណៈថៅកែរត់ចោលរោងចក្រ ដោយមិនបានជូនដំណឹង។
ប្រជាពលរដ្ឋដែលអះអាងថា ជាអ្នករងគ្រោះ ប្រាប់វីអូអេថា ពួកគេបានដាក់លុយជាមួយក្រុមហ៊ុនមួយនេះ ដើម្បីទទួលបានការប្រាក់ខ្ពស់ដែលក្រុមហ៊ុនធានាថាឱ្យ៣ទៅ៥%ក្នុងមួយខែ ប៉ុន្តែរឿងនេះមិនបានកើតឡើងដូចការសន្យាទេ។
អ្នកស្រី Jutta Urpilainen ក៏បានជួបពិភាក្សាផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយមន្ត្រីសិទ្ធិមនុស្សមានសុទិដ្ឋនិយមថា មន្ត្រីសហភាពអឺរ៉ុបរូបនេះនឹងធ្វើការវាយតម្លៃបានត្រឹមត្រូវលើបញ្ហាសិទ្ធិមនុស្ស។
នាយករដ្ឋមន្ត្រីកម្ពុជាស្នើឱ្យមានការពង្រឹងវិស័យសុខាភិបាលបន្ថែម ខណៈវិស័យនេះរងការរិះគន់ជាបន្តបន្ទាប់។ លោក ហ៊ុន ម៉ាណែត អះអាងថា ការព្យាបាលនៅក្រៅប្រទេសជាជម្រើសរបស់ប្រជាពលរដ្ឋ ប៉ុន្តែលោកថា អ្នកទៅព្យាបាលនៅក្រៅប្រទេសមានចំនួនតិចតួច បើធៀបនឹងអ្នកព្យាបាលក្នុងស្រុក។
អង្គភាពបានពិនិត្យនិងរកឃើញមានការផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញចំនួន ២៣ ដោយភ្ជាប់រូបភាពមកជាមួយ ដែលទាំងនោះជាសកម្មភាពល្មើសច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង។
ការបារម្ភនេះកើតមានឡើង ក្រោយកាសែតភ្នំពេញប៉ុស្តិ៍ប្រកាសបញ្ឈប់ការបោះពុម្ពកាសែតរបស់ខ្លួនទាំងភាសាខ្មែរនិងអង់គ្លេស ចាប់ពីចុងខែមីនានេះតទៅ ក្រោមហេតុផលបញ្ហាហរិញ្ញវត្ថុ និងការវិវត្តឆាប់រហ័សនៃបច្ចេកវិទ្យា។
អ្នកជំនាញផ្តល់យោបល់ឱ្យរដ្ឋាភិបាលកម្ពុជាដាក់អង់តែន 4G ឱ្យបានពេញលេញសិន មុននឹងដាក់ដំណើរការ 5G។
អង្គការសង្គមស៊ីវិល ជំរុញឱ្យមានការស្រាវជ្រាវ និងដោះស្រាយវិវាទដីធ្លី ដោយសន្តិវិធី ជាជាងប្រើប្រាស់តុលាការ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបច្ចុប្បន្ន លោក W. Patrick Murphy នឹងបញ្ចប់មុខតំណែងរបស់លោកនាពេលឆាប់ៗនេះ បន្ទាប់ពីបានបំពេញការងារនៅប្រទេសកម្ពុជាអស់រយៈពេល៥ឆ្នាំ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅនឹងការរិះគន់លើគម្រោងព្រែកជីកហ្វូណនថា មិនដូចអ្វីដែលអ្នករិះគន់បានលើកឡើងថា ព្រែកជីកហ្វូណន«ធ្វើអត់ប្រយោជន៍»នោះទេ។
សេចក្តីថ្លែងការណ៍រួមរបស់សមាគមធាងត្នោត អង្គការសង្គមស៊ីវិល និងក្រុមតស៊ូមតិសរុបប្រមាណ៦០ ដែលបានចេញផ្សាយនាថ្ងៃអង្គារនេះ ចាត់ទុកថា អាជ្ញាធរនៅតែបន្តរឹតត្បិតសេរីភាពនៃការបញ្ចេញមតិក្នុងប្រទេសកម្ពុជា។
បើទោះបីជាមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលលើវិស័យនេះក៏ដោយ ក៏ក្រុមអ្នកជំនាញវិស័យនេះថា ការជួយនោះនៅមានកម្រិត និងមិនទាន់បានឆ្លើយតបទៅតាមតម្រូវការនោះដែរ។
ព័ត៌មានផ្សេងទៀត
No media source currently available