គ្រូបង្រៀន និងសិស្សានុសិស្សនៅវិទ្យាល័យជាស៊ីមឈូកវ៉ាជាង៣០០នាក់ ធ្វើការតវ៉ាទាមទារឱ្យមានការទម្លាក់នាយក និងនាយករងដែលរងការចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយនៅក្នុងសាលាដែលស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
មន្ត្រីសហជីព និងកម្មកររោងចក្រ R.G Footwearមួយចំនួន នៅស្រុកអង្គស្នួល ខេត្តកណ្តាល មានមតិចម្រុះ ជុំវិញការផ្តល់សំណងបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗពីក្រសួងការងារទៅឱ្យកម្មករ បន្ទាប់ពីរោងចក្រនោះត្រូវភ្លើងឆេះរាបដល់ដីកាលពីសប្តាហ៍មុន។
តុលាការសហរដ្ឋអាមេរិកបានសម្រេចទម្លាក់ចោលការចោទប្រកាន់លើមន្ត្រីកសិកម្មជាន់ខ្ពស់កម្ពុជាមួយរូបគឺលោកគ្រី ម៉ះផល បន្ទាប់ពីរកឃើញថាគ្មានទោសក្រោមបទចោទប្រកាន់ក្នុងសំណុំរឿងរួមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិក។
ក្រុមហ៊ុនខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (CIC) បានអំពាវនាវឱ្យវិនិយោគិនចូលរួមក្នុងយន្តការដោះស្រាយពាក់ព័ន្ធលុយជាង ១០០លានដុល្លារសហរដ្ឋអាមេរិក ខណៈក្រុមហ៊ុនកំពុងតែវេចខ្ចប់ទ្រព្យដើម្បីដោះស្រាយជូនទៅអ្នកវិនិយោគវិញ។
យុវជនដែលឃ្លាំមើលស្ថានភាពបរិស្ថាននៅក្នុងប្រទេសយល់ថា ក្រសួងត្រូវពង្រឹងការអប់រំដល់ពលរដ្ឋបន្ថែមអំពីការទុកដាក់សំរាម និងចាត់វិធានការច្បាប់លើអ្នកបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមមាត់ទន្លេ។
ការអំពាវនាវនេះ ត្រូវបានអ្នកនាំពាក្យគណបក្សកាន់អំណាចចាត់ទុកថា គ្មានប្រយោជន៍។ ចំណែកអ្នក វិភាគនយោបាយថ្លែងថា បើលោកសម រង្ស៊ីនៅតែធ្វើការអំពាវនាវបែបនេះ គណបក្សជំទាស់ក្នុងស្រុកនឹងកាន់តែវេទនា ហើយអាចប្រឈមនឹងបញ្ហាផ្សេងៗ។
បច្ចុប្បន្ននេះមានក្រុមហ៊ុនប្រហែល១៦០ ត្រូវបានរាប់បញ្ចូលក្នុងចំណោមសមាជិករបស់ខ្លួន រួមទាំងក្រុមហ៊ុន Google, Coca-Cola និង GE ។
អ្នកតាមដានមើលឃើញថា បញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងឡាវ និងការជួញដូរគ្រឿងញៀនមកកម្ពុជាដែលមានប្រភពមកពីប្រទេសឡាវគួរតែត្រូវលើកយកមកជជែកនៅក្នុងដំណើរទស្សនកិច្ចនេះ។
លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រមាណ៣០នាក់ដែលកំពុងរស់នៅក្នុងព្រៃ ចាកចេញពីព្រៃមករស់នៅផ្ទះសម្បែងវិញ។
គម្រោងព្រែកជីកហ្វូណនភ្ជាប់ទន្លេមេគង្គទៅសមុទ្រក្នុងខេត្តកែប ប្រវែង១៨០គីឡូម៉ែត្រ ដែលមានតម្លៃប្រមាណ១.៧០០លានដុល្លារអាមេរិក ហើយជាការវិនិយោគរបស់ក្រុមហ៊ុនចិន។
សេចក្ដីប្រកាសនេះបន្ថែមថា កុមារប្រមាណ ១៦ម៉ឺននាក់ ត្រូវបានគេគំរាមឱ្យចូលរួមពាក់ព័ន្ធនឹងសកម្មភាពផ្លូវភេទ ការចែករំលែករូបភាពអាសអាភាសដោយគ្មានការយល់ព្រមពីពួកគេ ឬប្រឈមមុខនឹងការបំពានតាមអ៊ីនធឺណិតតាមរូបភាពផ្សេងៗទៀត។
អ្នកស្រី ញ៉ែ សុខឿន អាយុ៤៤ឆ្នាំ ជំទប់ទី ២ នៃឃុំកោះមិត្តមកពីគណបក្សភ្លើងទៀនដែលជាភរិយារបស់លោក គា វិសាល ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ការចាប់ខ្លួនស្វាមីរបស់អ្នកស្រី គឺជារឿងអយុត្តិធម៌មួយ ហើយថាវាជាការបំបាក់ស្មារតីសកម្មជនគណបក្សប្រឆាំង។
ព័ត៌មានផ្សេងទៀត
No media source currently available