បើតាមលោក លី សុធារ៉ាយុត្តិ បញ្ហាប្រឈមចម្បងមួយទៀត គឺការជាប់គាំងនៃការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតឆ្នាំ ២០២២ ចំនួន ៣៥ នាក់ ដែលបានអូសបន្លាយពេលជាងកន្លះឆ្នាំមកហើយ នៅតែប្តូរមិនបាន។
ទស្សនកិច្ចរបស់អ្នកស្រី ផែតុងតាន ប្រធានគណបក្សភឿថៃ ដែលជាគណបក្សដឹកនាំរដ្ឋាភិបាលទីក្រុងបាងកកនៅប្រទេសថៃ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សគ្រប់គ្រងប្រទេស។ នេះបើអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា។
ខេត្តចំនួនបីដែលទទួលបានហិរញ្ញប្បទាននេះ រួមមានខេត្តក្រចេះ កំពង់ចាម និងត្បូងឃ្មុំ ដែលមានចំនួនប្រជាជនសរុបជាង ២ លាននាក់។
ការតាំងពិព័រណ៍ដែលមានឈ្មោះថា៖ «Angkor Complex: Cultural Heritage and Post-Genocide Memory in Cambodia» ឬ «ប្រាសាទអង្គរ៖ បេតិកភណ្ឌវប្បធម៌និងការចងចាំក្រោយរបបប្រល័យពូជសាសន៍នៅកម្ពុជា» នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ខែកុម្ភៈដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។
បើតាមអ្នកស្រី ស៊ែ ដាវី មន្ត្រីព្រះមរបរាជវាំង បានបដិសេធ មិនទទួលញត្តិរបស់ប្រជាពលរដ្ឋ ដោយឱ្យពលរដ្ឋយកញត្តិទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី សាលារាជធានីភ្នំពេញ និងក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ វិញ។
ប្រទេសកម្ពុជាកំពុងចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ដែលអាចធ្វើឱ្យប្រទេសនេះ ត្រូវមានការសម្របខ្លួនទៅនឹងលក្ខខណ្ឌថ្មីៗរបស់ប្រទេសជាដៃគូពាណិជ្ជកម្ម តួយ៉ាងដូចជាសហគមន៍អឺរ៉ុប ដែលបានរៀបចំឱ្យមានប្រព័ន្ធអនុគ្រោះពន្ធថ្មីមួយទៀតហៅថា GSP Plus។
អតិថិជនបន្តទាមទារឱ្យក្រុមហ៊ុនបុរីពិភពថ្មី ទិញយកផ្ទះពួកគេវិញក្នុងទំហំទឹកប្រាក់៥០% ទៅតាមតាមគោលការណ៍បុរីដែលធ្លាប់មាន បន្ទាប់ពីក្រុមហ៊ុនចេញគោលការណ៍ថ្មីមួយដែលពួកគេទទួលយកមិនបាន។
អ្នកតាមដានសាទរនឹងវិធានការនេះ ហើយស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការរឹតបន្តឹងបន្ថែមទៀតលើបញ្ហាគ្រឿងញៀននេះ។
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតនៃខេត្តស្វាយរៀងដែលមកពីកូតាគណបក្សប្រជាជនកម្ពុជា ត្រូវបានតុលាការខេត្តស្វាយរៀង កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ដោយសារបានបាញ់កម្មការិនីចំនួន ៣ នាក់ឱ្យរបួសក្នុងពេលដែលពួកគេតវ៉ាសុំដំឡើងប្រាក់ខែកាលពីឆ្នាំ២០១២។
ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ខ្លួនបានចុះបង្ក្រាបនៅទីតាំងចំនួនបី ហើយបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ ដូចជាចិន ថៃ វៀតណាម មីយ៉ាន់ម៉ា និងពលរដ្ឋកម្ពុជា ដោយភាគច្រើនជាជនជាតិវៀតណាម។
អ្នកវិភាគលើកឡើងថា បញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជានៅតែជាក្តីបារម្ភសម្រាប់ជប៉ុនដែលជាសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត
No media source currently available