មេដឹកនាំទាំងពីរនឹងពិភាក្សាអំពី «បញ្ហាក្នុងតំបន់ និងពិភពលោកជាច្រើន រួមទាំងអាវុធប្រល័យលោកខុសច្បាប់របស់កូរ៉េខាងជើង និងកម្មវិធីមីស៊ីលផ្លោង សង្រ្គាមដ៏ឃោរឃៅរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងការរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់»។
លោកBlinken បាននិយាយថានៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរ ទេសចិនថ្មីនោះ លោកបានពិភាក្សាពីទំនាក់ទំនងរវាងអាមេរិកនិងចិនហើយនឹងការ ថែរក្សាខ្សែទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យនៅបើកចំហ។
ការតវ៉ាបានចាប់ផ្តើមនៅពាក់កណ្តាលខែកញ្ញា ជាការឆ្លើយតបទៅនឹងការស្លាប់របស់នាង Mahsa Amini នៅក្នុងការឃុំឃាំងរបស់ប៉ូលិស។
សហរដ្ឋអាមេរិកមានគម្រោងធ្វើសមយុទ្ធទ្រង់ទ្រាយតូចនិងពង្រីកផ្នែកផ្សេងៗទៀតនៃកិច្ចសហប្រតិបត្តិការការពារជាមួយនឹងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែមិនពិចារណាធ្វើសមយុទ្ធនុយក្លេអ៊ែររួមគ្នាជាមួយនឹងកូរ៉េខាងត្បូងនោះទេ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប។
កាលពីខែមុន សហភាពអឺរ៉ុបបានបើកផ្លូវក្នុងការផ្តល់ជំនួយដល់អ៊ុយក្រែនក្នុងអ្វីដែលហៅថា «កិច្ចព្រមព្រៀងដ៏ធំ» ដែលរួមបញ្ចូលការអនុម័តអត្រាពន្ធសាជីវកម្មសកលយ៉ាងតិច ១៥%។
ក្រុមអាជ្ញាធរសុខាភិបាលអូស្ត្រាលីនិយាយកាលពីថ្ងៃអាទិត្យថាចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះតទៅ គ្រប់អ្នកដំណើរទាំងអស់មកពីប្រទេសចិនដីគោក ទីក្រុងហុងកុង និងម៉ាកាវ នឹងត្រូវបង្ហាញលិខិតធ្វើតេស្តថាគ្មានជំងឺកូវីដ១៩ដែលធ្វើឡើង២ថ្ងៃមុនការចេញដំណើររបស់ពួកគេ។
ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បានបង្ហាញនូវកាយវិការទន់ភ្លន់ទៅលើរដ្ឋាភិបាលក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យម្សិលមិញដោយសន្យាថានឹងផ្តល់ជំនួយដល់ចិនដីគោក ប្រសិនបើចាំបាច់ ស្របពេលដែលជំងឺរាតត្បាតកូវីដ១៩នៅចិនដីគោកកំពុងហក់ឡើងខ្ពស់ខ្លាំង។
ក្រសួងការបរទេសអាមេរិកបានបញ្ជាក់កាលពីថ្ងៃពុធកន្លងទៅនេះថា ប្រព័ន្ធភ្នំភ្លើង ឬ Volcano system នេះនិងឧបករណ៍ពាក់ព័ន្ធទាំងអស់ផ្សេងៗទៀត មានតម្លៃប្រមាណ ១៨០ លានដុល្លារអាមេរិក។
សហរដ្ឋអាមេរិកនិងប្រទេសមួយចំនួនទៀតបានប្រកាសថា ពួកគេនឹងតម្រូវឱ្យមានការធ្វើតេស្តកូវីដអវិជ្ជមានជាមុនសិន ចំពោះអ្នកធ្វើដំណើរទាំងអស់មកពីប្រទេសចិនដីគោក។
យន្តហោះដ្រូនមួយក្នុងចំណោមដ្រូនទាំង៥គ្រឿងរបស់កូរ៉េខាងជើង បានហោះមកគៀកនឹងតំបន់ប្រជុំជនភាគខាងជើងរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង កាលពីរសៀលថ្ងៃចន្ទកន្លងទៅ ហើយស្ថិតក្នុងតំបន់នោះប្រមាណជា៣ម៉ោង មុនហោះត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងជើងវិញ។
វិធានការនេះធ្វើឡើងបន្ទាប់ពីប្រទេសជប៉ុន ឥណ្ឌា និងម៉ាឡេស៊ីបានប្រកាសអំពីការបង្កើនវិធានការលើអ្នកធ្វើដំណើរមកពីប្រទេសចិននៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយលើកឡើងអំពីការកើនឡើងនូវអត្រាឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន។
ព័ត៌មានផ្សេងទៀត
No media source currently available