ចិនបានអះអាងថាកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យដោយខ្លួនឯងនោះ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ដែលនឹងត្រូវយកមកគ្រប់គ្រងនៅក្រោមចិនដីគោកវិញនៅថ្ងៃណាមួយ បើទោះបីជាចាំបាច់ត្រូវប្រើកម្លាំងក៏ដោយ។
ក្ដីរំពឹងនៃការផ្គត់ផ្គង់យន្តហោះចម្បាំងដល់ប្រទេសអ៊ុយក្រែនត្រូវគេរំពឹងថានឹងត្រូវបានលើកយកមកពិភាក្សានៅថ្ងៃអង្គារនេះ នៅពេលដែលរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំងដើម្បីជួបពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំបារាំង។
សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូងនឹងបង្កើនសន្ទុះនិងទំហំនៃការធ្វើសមយុទ្ធយោធារួមគ្នា និងពង្រីកការចែករំលែកព័ត៌មានសម្ងាត់ ដើម្បីឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលម្ដងហើយម្ដងទៀត និងកាន់តែញឹកញាប់ជាងមុនរបស់ប្រទេសកូរ៉េខាងជើង។
ទីភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺអេដស៍នៃអង្គការសហប្រជាជាតិបានឱ្យដឹងថា កុមាររាប់ពាន់នាក់កំពុងប្រឈមនឹងការស្លាប់ដោយសារជំងឺអេដស៍ ដោយសារតែពួកគេមិនទទួលបានការព្យាបាលជំងឺដ៏ប្រល័យនេះដូចមនុស្សពេញវ័យនោះទេ។
សមាជិករដ្ឋសភាកំពូលមួយរូបខាងគណបក្សសាធារណរដ្ឋលោក Mike McCaul បាននិយាយកាលពីថ្ងៃទី ២៩ ខែមករាថា ឱកាសនៃការមានជម្លោះជាមួយនឹងប្រទេសចិនទាក់ទិននឹងរឿងតៃវ៉ាន់ «គឺខ្ពស់ខ្លាំង»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងទទួលបានការគាំទ្រពីរដ្ឋាភិបាលបរទេសនិងអង្គការអន្តរជាតិជាង ៦០ រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិមួយចំនួនផងដែរ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវមួយរបស់អង្គការ Justice for Myanmar ដែលតាមដានការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សលោក Volker Türk បានថ្កោលទោសការកើនឡើងនូវភាពឃោរឃៅនិងការគាបសង្កត់ទ្រង់ទ្រាយធំដែលធ្វើឡើងដោយថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ាក្នុងការរក្សាការក្ដោបក្ដាប់អំណាចរបស់ខ្លួន។
ឥណ្ឌានឹងក្លាយជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេបង្អស់នៅលើពិភពលោក ក្នុងពេលណាមួយក្នុងឆ្នាំ២០២៣នេះ ដោយនាំមុខឈ្នះប្រទេសចិន។ នេះបើតាមការឱ្យដឹងរបស់អង្គការសហប្រជាជាតិ។
ការគំរាមកំហែងដែលបានលើកឡើងនេះ ហើយដែលរដ្ឋាភិបាលរុស្ស៊ីបានបដិសេធ បានធ្វើឡើងនៅក្នុងការហៅទូរស័ព្ទមួយមុនការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ។ នេះបើយោងតាមភាពយន្តឯកសារមួយរបស់បណ្ដាញព័ត៌មានទូរទស្សន៍ BBC ដែលនឹងចាក់ផ្សាយនៅថ្ងៃចន្ទនេះ។
ការផ្ទុះគ្រាប់បែកដ៏ខ្លាំងក្លាមួយគ្រាប់នៅក្នុងព្រះវិហារឥស្លាមមួយកន្លែងដែលពោរពេញដោយមនុស្សកកកុញនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាននៅថ្ងៃចន្ទនេះ បានធ្វើឱ្យអ្នកបួងសួងយ៉ាងតិច ២៨ នាក់ស្លាប់ និង១៥០ នាក់ទៀតរងរបួស។
ការបាញ់ឆ្លងកាត់ព្រំដែននៅថ្ងៃសុក្រនេះកើតមានឡើង បន្ទាប់ពីការវាយឆ្មក់របស់អ៊ីស្រាអែលទៅលើជំរំជនភៀសខ្លួនមួយកន្លែង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅក្នុងតំបន់ Jenin ដែលបានសម្លាប់មនុស្ស ៩ នាក់ ដែលជាថ្ងៃបង្ហូរឈាមដ៏ខ្លាំងបំផុតនៅក្នុងតំបន់ West Bank។
ការរួមបញ្ជូលគ្នានៃការធ្លាក់ចុះកំណើនប្រជាជននិងភាពយឺតយ៉ាវជាងការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចរបស់ចិនមិនមែនជាប្រផ្នូលល្អនោះទេសម្រាប់សមិទ្ធផលក្នុងពេលអនាគតរបស់ប្រទេសនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available