ជិតបួនខែក្រោយការចាប់ផ្តើមបាតុកម្មប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសអ៊ីរ៉ង់ អ្នកឃ្លាំមើលសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិយាយថាមានបាតុករចំនួន ៥១៦ នាក់ត្រូវបានសម្លាប់។
ទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្ស ឬ HRANA បាននិយាយកាលពីថ្ងៃចន្ទថា អ្នកស្លាប់រួមមានកុមារ ៧០ នាក់។
តួលេខចុងក្រោយពីក្រុមនេះក៏បានដាក់ចំនួនមនុស្សដែលត្រូវបានចាប់ខ្លួនមានជាង១៩២០០ នាក់ ក្នុងចំណោមពួកគេមាននិស្សិត៦៨៧នាក់។
ការតវ៉ាបានចាប់ផ្តើមនៅពាក់កណ្តាលខែកញ្ញា ជាការឆ្លើយតបទៅនឹងការស្លាប់របស់នាង Mahsa Amini នៅក្នុងការឃុំឃាំងរបស់ប៉ូលិស។ នាង Mahsa Amini ដែលមានអាយុ២២ ឆ្នាំ ដែលត្រូវបានឃុំខ្លួនដោយប៉ូលិសសីលធម៌របស់ប្រទេសអ៊ីរ៉ង់ពីបទរំលោភលើច្បាប់សម្លៀកបំពាក់របស់ប្រទេស៕
អ្នកឃ្លាំមើលថាមនុស្ស ៥១៦ នាក់ត្រូវបានសម្លាប់ចាប់តាំងពីការតវ៉ានៅអ៊ីរ៉ង់បានចាប់ផ្តើម
![រូបឯកសារ៖ ក្រុមបាតុកររំឭកវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់នៅក្នុងការបង្ក្រាបរបស់ប៉ូលិស ក្នុងអំឡុងពេលនៃការធ្វើបាតុកម្មតវ៉ាប្រឆាំងនៅក្នុងប្រទេសអ៊ីរ៉ង់ នៅឧទ្យានជាតិក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២២។](https://gdb.voanews.com/9d65cb1e-e3e3-4ac2-a6a5-f51dc6a8f58f_cx0_cy10_cw0_w250_r1_s.jpg)