ការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិន Xinjiang Central Asia Petroleum and Gas Co (CAPEIC) និងមានការបណ្តាក់ទុនពីចិនប្រមាណ ១៥០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ក្នុងការឃួងប្រេងពីតំបន់អាងស្តុកទឹកនៃទន្លេ Amu ក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ក្រុមហ៊ុន Meta និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងៗទៀតបានស្ថិតនៅក្រោមសម្ពាធច្បាប់ឯកជនភាពរបស់សហភាពអឺរ៉ុប ដែលច្បាប់ខ្លះនៃច្បាប់ទាំងនោះមានការតឹងរ៉ឹងបំផុតនៅក្នុងពិភពលោក។
សម្តេចប៉ាប Francis បានធ្វើជាព្រះរាជអធិបតីក្នុងពិធីបុណ្យព្រះសពរបស់អតីតសម្តេចប៉ាប Benedict នៅថ្ងៃព្រហស្បតិ៍នេះ ដោយបានសម្តែងការគោរពប្រៀបធៀបអ្នកកាន់តំណែងមុនរបស់ព្រះអង្គ ទៅនឹងព្រះយេស៊ូវ នៅចំពោះមុខអ្នកកាន់ទុក្ខរាប់ម៉ឺននាក់នៅទីលាន St. Peter's Basilica។
លោក Guterres ថ្លែងថា សង្គ្រាមអាចបញ្ចប់ ហើយសន្តិភាពអាចកើតមានតាមរយៈការសន្ទនាគ្នា។ លោកពោលថា ពិភពលោកមួយដែលគង់វង្សជាងមុនអាចធ្វើឱ្យសម្រេចបានដោយបង្កើតសន្តិភាពជាមួយធម្មជាតិ និងអាកាសធាតុ។
សេដ្ឋកិច្ចពិភពលោកភាគច្រើនបំផុតក្នុងឆ្នាំ ២០២៣ នេះនឹងមានលក្ខណៈតានតឹងខ្លាំង ដោយសារតែសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិន ដែលជាក្បាលម៉ាស៊ីននៃការរីកចម្រើនសេដ្ឋកិច្ចនៅលើពិភពលោកមានសកម្មភាពសេដ្ឋកិច្ចចុះខ្សោយ។
មេដឹកនាំទាំងពីរនឹងពិភាក្សាអំពី «បញ្ហាក្នុងតំបន់ និងពិភពលោកជាច្រើន រួមទាំងអាវុធប្រល័យលោកខុសច្បាប់របស់កូរ៉េខាងជើង និងកម្មវិធីមីស៊ីលផ្លោង សង្រ្គាមដ៏ឃោរឃៅរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងការរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់»។
លោកBlinken បាននិយាយថានៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរ ទេសចិនថ្មីនោះ លោកបានពិភាក្សាពីទំនាក់ទំនងរវាងអាមេរិកនិងចិនហើយនឹងការ ថែរក្សាខ្សែទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យនៅបើកចំហ។
ការតវ៉ាបានចាប់ផ្តើមនៅពាក់កណ្តាលខែកញ្ញា ជាការឆ្លើយតបទៅនឹងការស្លាប់របស់នាង Mahsa Amini នៅក្នុងការឃុំឃាំងរបស់ប៉ូលិស។
សហរដ្ឋអាមេរិកមានគម្រោងធ្វើសមយុទ្ធទ្រង់ទ្រាយតូចនិងពង្រីកផ្នែកផ្សេងៗទៀតនៃកិច្ចសហប្រតិបត្តិការការពារជាមួយនឹងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែមិនពិចារណាធ្វើសមយុទ្ធនុយក្លេអ៊ែររួមគ្នាជាមួយនឹងកូរ៉េខាងត្បូងនោះទេ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប។
កាលពីខែមុន សហភាពអឺរ៉ុបបានបើកផ្លូវក្នុងការផ្តល់ជំនួយដល់អ៊ុយក្រែនក្នុងអ្វីដែលហៅថា «កិច្ចព្រមព្រៀងដ៏ធំ» ដែលរួមបញ្ចូលការអនុម័តអត្រាពន្ធសាជីវកម្មសកលយ៉ាងតិច ១៥%។
ក្រុមអាជ្ញាធរសុខាភិបាលអូស្ត្រាលីនិយាយកាលពីថ្ងៃអាទិត្យថាចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះតទៅ គ្រប់អ្នកដំណើរទាំងអស់មកពីប្រទេសចិនដីគោក ទីក្រុងហុងកុង និងម៉ាកាវ នឹងត្រូវបង្ហាញលិខិតធ្វើតេស្តថាគ្មានជំងឺកូវីដ១៩ដែលធ្វើឡើង២ថ្ងៃមុនការចេញដំណើររបស់ពួកគេ។
ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បានបង្ហាញនូវកាយវិការទន់ភ្លន់ទៅលើរដ្ឋាភិបាលក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យម្សិលមិញដោយសន្យាថានឹងផ្តល់ជំនួយដល់ចិនដីគោក ប្រសិនបើចាំបាច់ ស្របពេលដែលជំងឺរាតត្បាតកូវីដ១៩នៅចិនដីគោកកំពុងហក់ឡើងខ្ពស់ខ្លាំង។
ព័ត៌មានផ្សេងទៀត
No media source currently available