សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានបញ្ជាក់កាលពីថ្ងៃអង្គារថា ខ្លួននឹងធ្វើឱ្យរដ្ឋាភិបាលអ៊ីរ៉ង់ទទួលខុសត្រូវចំពោះការរំលោភលើសិទ្ធិរបស់ប្រជាពលរដ្ឋខ្លួនឯង ហើយស្របពេលនោះដែរបានថ្កោលទោសជាថ្មីលើការសម្លាប់របស់អ៊ីរ៉ង់លើពលរដ្ឋអ៊ីរ៉ង់ដើមកំណើតអង់គ្លេសម្នាក់។
នៅថ្ងៃពុធនេះ នៅក្នុងក្រុង Zurich ប្រទេសស្វីស រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រី Janet Yellen និងឧបនាយករដ្ឋមន្ត្រីចិនលោក Liu He បានសន្យាថានឹងរក្សាការទាក់ទងគ្នាដោយចំហរវាងមហាសេដ្ឋកិច្ចទាំងពីរនេះ។
មន្ត្រីសុខាភិបាលនានាបាននិយាយថា លទ្ធភាពទទួលបានអគ្គិសនីប្រើប្រាស់នៅតាមមណ្ឌលព្យាបាលគឺជាកត្តាសំខាន់មួយដែលអាចឱ្យមណ្ឌលព្យាបាលជួយសង្គ្រោះអាយុជីវិតអ្នកជំងឺបាន។
រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសលោក James Cleverly នឹងស្វែងរកការគាំទ្រដល់ប្រទេសអ៊ុយក្រែនបន្ថែមទៀត នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិក និងប្រទេសកាណាដាដែលនឹងចាប់ផ្តើមនៅថ្ងៃអង្គារនេះ នៅមុនខួបមួយឆ្នាំនៃការចូលឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
គូស្រករក្មេងៗជាច្រើននៅក្នុងប្រទេសចិនបានសម្រេចយកកូនតែមួយ ឬក៏មិនយកកូនតែម្ដង ដោយសារតែមានការកើនឡើងនូវការចំណាយប្រចាំថ្ងៃនៅក្នុងប្រទេសចិនដែលមានប្រជាជនសរុបចំនួន ១៤១០ លាននាក់នេះ។
នៅមុនរដូវចូលឆ្នាំចិនចូលមកដល់ ដែលនៅក្នុងឆ្នាំនេះនឹងចាប់ផ្ដើមនៅថ្ងៃទី ២១ ខែមករាខាងមុខ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនបានរាយការណ៍ជាច្រើនថា មន្ទីរពេទ្យនិងគ្លីនិកនៅតាមតំបន់ជនបទនៃប្រទេសចិនកំពុងបង្កើនការផ្គត់ផ្គង់ថ្នាំពេទ្យនិងបរិក្ខារពេទ្យនានា។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលនេប៉ាល់បាននិយាយថា គេមិនទាន់ដឹងច្បាស់លាស់ភ្លាមៗពីអ្វីដែលបណ្តាលឲ្យមានគ្រោះថ្នាក់នេះទេ។
ជនរងគ្រោះបានថ្លែងប្រាប់ក្រុមអ្នកស៊ើបអង្កេតថា នាងកំពុងឈររង់ចាំឱ្យទ្វារបើកចេញនៅលើរថយន្ដក្រុង Bloomington Transit កាលពីរសៀលថ្ងៃពុធសប្ដាហ៍មុន នៅពេលដែលអ្នកដំណើរម្នាក់ទៀតបានចាប់ផ្ដើមវាយប្រហារដោយចាក់ចំក្បាលរបស់នាង។
ករណីនេះបានធ្វើឱ្យអង្គការ WHO និងរដ្ឋាភិបាលដទៃទៀតអំពាវនាវឱ្យរដ្ឋាភិបាលចិនផ្ដល់ព័ត៌មានបន្ថែមទៀត ខណៈដែលសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសមួយចំនួនទៀតបានអនុវត្តវិធានការរឹតបន្ដឹងលើទេសចរដែលធ្វើដំណើរមកពីប្រទេសចិន។
ការបើកដំណើរការឡើងវិញនូវសេវាកម្មផ្ទេរប្រាក់ពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសគុយបានៅពេលនេះកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនផ្ញើប្រាក់នេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
លោកQinបានអំពាវនាវដូចនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានផ្សព្វផ្សាយក្រោយពេលលោកបានជួបប្រជុំជាមួយប្រធានគណៈកម្មការសហភាពអាហ្វ្រិក ដែលបានសម្តែងនូវការមិនសប្បាយចិត្តទៅលើអ្វីដែលលោកនិយាយថាជាការផាត់ចេញនូវទ្វីបអាហ្វ្រិកពីអភិបាលកិច្ចជាអន្តរជាតិ។
ព័ត៌មានផ្សេងទៀត
No media source currently available