ក្រុមអាជ្ញាធរសុខាភិបាលអូស្ត្រាលីនិយាយកាលពីថ្ងៃអាទិត្យថាចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះតទៅ គ្រប់អ្នកដំណើរទាំងអស់មកពីប្រទេសចិនដីគោក ទីក្រុងហុងកុង និងម៉ាកាវ នឹងត្រូវបង្ហាញលិខិតធ្វើតេស្តថាគ្មានជំងឺកូវីដ១៩ដែលធ្វើឡើង២ថ្ងៃមុនការចេញដំណើររបស់ពួកគេ។
ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បានបង្ហាញនូវកាយវិការទន់ភ្លន់ទៅលើរដ្ឋាភិបាលក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យម្សិលមិញដោយសន្យាថានឹងផ្តល់ជំនួយដល់ចិនដីគោក ប្រសិនបើចាំបាច់ ស្របពេលដែលជំងឺរាតត្បាតកូវីដ១៩នៅចិនដីគោកកំពុងហក់ឡើងខ្ពស់ខ្លាំង។
ក្រសួងការបរទេសអាមេរិកបានបញ្ជាក់កាលពីថ្ងៃពុធកន្លងទៅនេះថា ប្រព័ន្ធភ្នំភ្លើង ឬ Volcano system នេះនិងឧបករណ៍ពាក់ព័ន្ធទាំងអស់ផ្សេងៗទៀត មានតម្លៃប្រមាណ ១៨០ លានដុល្លារអាមេរិក។
សហរដ្ឋអាមេរិកនិងប្រទេសមួយចំនួនទៀតបានប្រកាសថា ពួកគេនឹងតម្រូវឱ្យមានការធ្វើតេស្តកូវីដអវិជ្ជមានជាមុនសិន ចំពោះអ្នកធ្វើដំណើរទាំងអស់មកពីប្រទេសចិនដីគោក។
យន្តហោះដ្រូនមួយក្នុងចំណោមដ្រូនទាំង៥គ្រឿងរបស់កូរ៉េខាងជើង បានហោះមកគៀកនឹងតំបន់ប្រជុំជនភាគខាងជើងរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង កាលពីរសៀលថ្ងៃចន្ទកន្លងទៅ ហើយស្ថិតក្នុងតំបន់នោះប្រមាណជា៣ម៉ោង មុនហោះត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងជើងវិញ។
វិធានការនេះធ្វើឡើងបន្ទាប់ពីប្រទេសជប៉ុន ឥណ្ឌា និងម៉ាឡេស៊ីបានប្រកាសអំពីការបង្កើនវិធានការលើអ្នកធ្វើដំណើរមកពីប្រទេសចិននៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយលើកឡើងអំពីការកើនឡើងនូវអត្រាឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន។
អង្គការសង្គមស៊ីវិលជាច្រើនបានព្រមានថា ការហាមប្រាមរបស់ពួកតាលីបានធ្វើឲ្យប៉ះពាល់ដល់ការផ្ដល់ជំនួយសង្គ្រោះជីវិតពលរដ្ឋអាហ្វហ្គានីស្ថានរាប់លាននាក់ និងប៉ះពាល់ដល់ការងាររាប់ពាន់កន្លែង។
ទូកមួយគ្រឿងបានរសាត់មកដល់ឆ្នេរសមុទ្រខេត្ត Aceh នៃប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃចន្ទម្សិលមិញដែលមានដឹកជនជាតិភាគតិចរ៉ូហ៊ីងយ៉ា១៧៤នាក់ ភាគច្រើននៃអ្នកទាំងនោះបានខ្សោះជាតិទឹក អស់កម្លាំងហើយត្រូវការការថែទាំវេជ្ជសាស្ត្រជាបន្ទាន់ បន្ទាប់ពីបានស្ថិតនៅក្នុងសមុទ្ររាប់សប្តាហ៍។
ចិនបាននិយាយថា ចាប់ពីថ្ងៃទី៨ ខែមករាខាងមុខនេះ អ្នកធ្វើដំណើរមកពីក្រៅប្រទេសនឹងលែងតម្រូវឱ្យធ្វើចត្តាឡីស័កនៅពេលមកដល់ នៅក្នុងការបន្ធូរបន្ថយវិធានការគ្រប់គ្រងជំងឺកូវីដ១៩ដ៏តឹងរ៉ឹង ដែលបានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចនិងបណ្តាលឱ្យមានការតវ៉ាប្រឆាំងនៅទូទាំងប្រទេស។
លោក Tedros បានបង្ហាញក្ដីបារម្ភទាក់ទិននឹងស្ថានការណ៍វិវត្តន៍នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន។ លោកបាននិយាយថា អង្គការសុខភាពពិភពលោកបានទទួលរបាយការណ៍កើនឡើងអំពីអាការៈធ្ងន់ធ្ងរនៃជំងឺនេះដែលរាលដាលនៅទូទាំងប្រទេសចិន។
មនុស្សម្នាក់ដែលធ្វើការនៅឈាបនដ្ឋានមួយកន្លែងក្នុងទីក្រុងប៉េកាំងដែលស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់ VOA ផ្នែកភាសាចិនកុកងឺកាលពីថ្ងៃទី ២១ ខែធ្នូថា បញ្ជីឈ្មោះសាកសពដែលរង់ចាំបូជាគឺមានរហូតដល់ខែមករាឯណោះ។
ព័ត៌មានផ្សេងទៀត
No media source currently available