ជនជាប់ចោទបានឡើងសវនាការនៅកោះ Lesvos ប្រទេសក្រិក ជាង៤ឆ្នាំក្រោយមានបទចោទកាលពីឆ្នាំ២០១៨។ អ្នកដែលប្រឈមមុខនឹងសវនាការសុទ្ធតែជាសមាជិក ឬអ្នកស្ម័គ្រចិត្តនៃអង្គការក្រៅរដ្ឋាភិបាលរបស់ក្រិកមួយឈ្មោះថា មជ្ឈមណ្ឌលអន្តរជាតិឆ្លើយតបគ្រាអាសន្ន ឬ ERCI។
នៅក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Netanyahu និងលោក Sullivan បានពិភាក្សាគ្នាពីវិធានការនានា ក្នុងការពង្រឹងកិច្ចព្រមព្រៀង Abraham និងពង្រីកទំហំសន្តិភាព ដោយផ្តោតទៅលើការដោះស្រាយភាពជាប់គាំងជាមួយប្រទេសអារ៉ាប៊ីសាអូឌីត។
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បាននិយាយថា លោកមានបំណងនឹងពិភាក្សាពីសំណើរបស់ប្រទេសលោកក្នុងការស្នើទិញប្រភេទយន្តហោះប្រយុទ្ធជំនាន់ថ្មី F-16 ដ៏ទំនើបរបស់សហរដ្ឋអាមេរិក។
តំណាងប្រទេសចំនួន៥០ រួមទាំងរដ្ឋជាសមាជិករបស់អង្គការអូតង់ផងដែរបានជួបប្រជុំគ្នានៅមូលដ្ឋានកងទ័ពអាកាសអាមេរិក Ramstein ក្នុងប្រទេសអាល្លឺម៉ង់នៅថ្ងៃសុក្រនេះដើម្បីពិភាក្សារកវិធីដ៏ល្អៗបំផុតក្នុងការជួយដល់ប្រទេសអ៊ុយក្រែន។
ក្រុមហ៊ុន Microsoft បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងកាត់បន្ថយការងារ១០.០០០មិនហួសពីដំណាច់ត្រីមាសទីបីនៃឆ្នាំសារពើពន្ធ២០២៣ ដែលជាសញ្ញាថ្មីបំផុតថា ការបញ្ឈប់ការងារបុគ្គលិកកំពុងមានច្រើនក្នុងវិស័យបច្ចេកវិទ្យាសហរដ្ឋអាមេរិក។
ប្រទេសអ៊ុយក្រែនបានអំពាវនាវនៅថ្ងៃព្រហស្បតិ៍នេះឱ្យសម្ព័ន្ធមិត្តបស្ចិមប្រទេសរបស់ខ្លួនបញ្ជូនរថក្រោះទៅជួយកងទ័ពអ៊ុយក្រែនប្រយុទ្ធនឹងកងទ័ពរុស្ស៊ី ដោយបានបញ្ជាក់ថា ដោយសារកងទ័ពរុស្ស៊ីមាន«ប្រៀបផ្នែកបរិមាណច្រើនគួរសមទាំងពលទាហាន អាវុធ និងយុទ្ធោបករណ៍»។
នាយករដ្ឋមន្ត្រីនៃប្រទេសនូវែលសេឡង់លោកស្រី Jacinda Ardern នៅថ្ងៃព្រហស្បតិ៍នេះបានធ្វើការប្រកាសដ៏រន្ធត់មួយថា លោកស្រីលែងបន្តដឹកនាំប្រទេស ហើយចុះចេញពីតំណែងមិនហួសពីដើមខែកុម្ភៈ ហើយនឹងមិនស្វះស្វែងឈរឈ្មោះបោះឆ្នោតម្តងទៀតទេ។
សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានបញ្ជាក់កាលពីថ្ងៃអង្គារថា ខ្លួននឹងធ្វើឱ្យរដ្ឋាភិបាលអ៊ីរ៉ង់ទទួលខុសត្រូវចំពោះការរំលោភលើសិទ្ធិរបស់ប្រជាពលរដ្ឋខ្លួនឯង ហើយស្របពេលនោះដែរបានថ្កោលទោសជាថ្មីលើការសម្លាប់របស់អ៊ីរ៉ង់លើពលរដ្ឋអ៊ីរ៉ង់ដើមកំណើតអង់គ្លេសម្នាក់។
នៅថ្ងៃពុធនេះ នៅក្នុងក្រុង Zurich ប្រទេសស្វីស រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រី Janet Yellen និងឧបនាយករដ្ឋមន្ត្រីចិនលោក Liu He បានសន្យាថានឹងរក្សាការទាក់ទងគ្នាដោយចំហរវាងមហាសេដ្ឋកិច្ចទាំងពីរនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available