វីរុស XBB.1.5 នេះ គឺជាវីរុសឆ្លងលឿនជាងគេបំផុតបំប្លែងចេញពីវីរុសអូមីក្រុង ដែលគេបានរកឃើញក្នុងពេលកន្លងមក ដែលវីរុសនេះមានចំនួន ២៧,៦% នៃករណីឆ្លងជំងឺកូវីដ១៩ ទាំងអស់នៅក្នុងសហរដ្ឋអាមេរិកសម្រាប់សប្ដាហ៍ដែលបញ្ចប់ត្រឹមថ្ងៃទី ៧ ខែមករា។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោកឧត្តមសេនីយ៍ត្រី Pat Ryder បានប្រកាសកាលពីថ្ងៃអង្គារក្នុងអំឡុងពេលសន្និសីទកាសែតនៅក្រសួងការពារជាតិថា ការបណ្ដុះបណ្ដាលនៅមូលដ្ឋានយោធា Fort Sill នេះអាចចាប់ផ្ដើម «លឿនបំផុតនៅសប្ដាហ៍ក្រោយ» សម្រាប់ទាហានអ៊ុយក្រនប្រហែលពី ៩០ ទៅ ១០០ នាក់។
ធនាគារនេះថាការធ្លាក់ចុះក្នុងប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ រួមទាំងការកាត់អត្រាព្យាករណ៍របស់ខ្លួនមកត្រឹម០,៥ % សម្រាប់ទាំងអាមេរិក ទាំងតំបន់អឺរ៉ុប ជាប្រផ្នូលនៃការធ្លាក់ចុះសេដ្ឋកិច្ចសកលថ្មីមួយក្នុងពេលមិនដល់៣ឆ្នាំផង ក្រោយពីការធ្លាក់ចុះលើកចុងក្រោយ។
កាលពីខែមិថុនា នៅក្រោយកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមានវង់ប្រតិបត្តិការខ្លី៨គ្រាប់ទៅក្នុងមហាសមុទ្រ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានតបតដោយបាញ់មីស៊ីល៨គ្រាប់ដែរទៅក្នុងសមុទ្រ។
នៅឯកិច្ចប្រជុំរបស់បណ្ដាប្រទេសជាសមាជិកអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី៥ ខែមករាកន្លងទៅនេះ អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បានជូនព័ត៌មានទាំងល្អ និងមិនល្អអំពីជំងឺកូវីដ១៩។
នៅថ្ងៃអង្គារនេះ ប្រទេសចិនបានចាប់ផ្ដើមសងសឹកប្រទេសកូរ៉េខាងត្បូងនិងជប៉ុន ដែលប្រទេសទាំងពីរនេះបានដាក់កំហិតរឿងជំងឺកូវីដ១៩ លើអ្នកដំណើរមកពីប្រទេសចិន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
កាលពីថ្ងៃចន្ទ អាជ្ញាធរប្រេស៊ីលបានសន្យាការពារលទ្ធិប្រជាធិបតេយ្យ និងបានថ្កោលទោស«សកម្មភាពភេរវកម្ម» ក្នុងពេលមួយថ្ងៃក្រោយមកបន្ទាប់ពីអ្នកគាំទ្ររាប់ពាន់នាក់របស់អតីតប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានសម្រុកចូលនិងបំផ្លិចបំផ្លាញអគារសភា តុលាការកំពូល និងវិមានប្រធានាធិបតី។
ក្រុមសកម្មជនបរិស្ថាន Extinction Rebellion បាននិយាយកាលពីថ្ងៃទី១ ខែមករាថា ខ្លួននឹងលែងបង្កការបិទបណ្តាញផ្លូវគមនាគម៍នៅចក្រភពអង់គ្លេសតទៅទៀតហើយ តែថានឹងត្រៀមធ្វើបាតុកម្មទ្រង់ទ្រាយធំមួយប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាលអង់គ្លេស នៅខែមេសា ជំនួសវិញ។
ក្រុមមន្ត្រីរបស់អង្គការសុខភាពពិភពលោក បានរិះគន់ការឱ្យនិយមន័យដ៏ចង្អៀតចង្អល់របស់ចិនទៅលើករណីស្លាប់ដោយសារជំងឺកូវីដ១៩ និងបានព្រមានថា ស្ថិតិផ្លូវការអំពីករណីជំងឺកូវីដ១៩ មិនឆ្លុះបញ្ចាំងពីការផ្ទុះឡើងជាក់ស្ដែងនោះទេ។
ពលរដ្ឋអ៊ុយក្រែន២នាក់ត្រូវបានសម្លាប់ ហើយ៩នាក់ផ្សេងទៀតបានរងរបួស ថ្វីបើមេដឹកនាំរុស្ស៊ីលោក Vladimir Putin បានបញ្ជាជាឯកតោភាគីឱ្យកងទ័ពរបស់លោកបញ្ឈប់ការវាយប្រហារនៅថ្ងៃបុណ្យគ្រឹស្តម៉ាស Orthodox ក៏ដោយ។ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលក្រុងកៀវកាលពីថ្ងៃអាទិត្យម្សិលមិញ។
អាជ្ញាធរប្រេស៊ីលបាននិយាយថា ពួកគេបានចាប់ខ្លួនអ្នកគាំទ្រអតីតប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro យ៉ាងតិច ២០០ នាក់ដែលបានរុករកកកូរកកាយតុលាការកំពូល សភា និងវិមានប្រធានាធិបតីនៅក្នុងរដ្ឋធានីប្រាស៊ីលីយ៉ាកាលពីថ្ងៃអាទិត្យ។
លោក Ales Bialiatski ដែលជាជ័យលាភីពានរង្វាន់ណូបែលសន្ដិភាពជនជាតិបេឡារុស បានឡើងសវនាការកាលពីថ្ងៃព្រហស្បតិ៍ទី ៥ ខែមករានៅក្នុងរដ្ឋធានីមីនស្កិ៍នៃប្រទេសបេឡារុសក្រោមបទចោទប្រកាន់ដែលសកម្មជនសិទ្ធិមនុស្សនានាមើលឃើញយ៉ាងទូលំទូលាយថាជារឿងមិនពិត។
ព័ត៌មានផ្សេងទៀត
No media source currently available