ខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ប្រទេសអ៊ុយក្រែន និងសហភាពអឺរ៉ុបនឹងបើកកិច្ចប្រជុំកំពូលនៅទីក្រុងកៀវ នៅថ្ងៃទី ៣ ខែកុម្ភៈ ដើម្បីពិភាក្សាអំពីការគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធា។
សេចក្តីថ្លែងការណ៍បាននិយាយថា លោក Zelenskyy បានពិភាក្សាលម្អិតអំពីកិច្ចប្រជុំកម្រិតខ្ពស់ជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅក្នុងការហៅទូរសព្ទជាលើកដំបូងរបស់លោកក្នុងឆ្នាំនេះ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធផលរំពឹងទុកនៃកិច្ចប្រជុំកំពូលអ៊ុយក្រែន-សហភាពអឺរ៉ុបបន្ទាប់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣ ខែកុម្ភៈក្នុងទីក្រុងកៀវ ហើយបានយល់ព្រមក្នុងការពង្រឹងការងាររៀបចំ»។
មេដឹកនាំទាំងពីរក៏បាននិយាយអំពីការផ្គត់ផ្គង់អាវុធ «សមស្រប» និងកម្មវិធីជំនួយហិរញ្ញវត្ថុ ចំនួន១៩ពាន់លានដុល្លារថ្មីដល់អ៊ុយក្រែន ដោយ លោក Zelenskyy បានជំរុញឱ្យមានការបញ្ជូនអាវុធកញ្ចប់ដំបូងគេក្នុងខែនេះ។
កាលពីខែមុន សហភាពអឺរ៉ុបបានបើកផ្លូវក្នុងការផ្តល់ជំនួយដល់អ៊ុយក្រែនក្នុងអ្វីដែលហៅថា «កិច្ចព្រមព្រៀងដ៏ធំ» ដែលរួមបញ្ចូលការអនុម័តអត្រាពន្ធសាជីវកម្មសកលយ៉ាងតិច ១៥%។
ចំណាត់ការនេះបានធ្វើតាមការអំពាវនាវយ៉ាងខ្លាំងពី លោក Zelenskyy ដែលសុំកុំឱ្យជម្លោះផ្ទៃក្នុងនៅក្នុងប្លុកប្រទេសទាំង២៧ រារាំងដល់ការគាំទ្រទីក្រុងកៀវ៕
អ៊ុយក្រែន និងសហភាពអឺរ៉ុបនឹងបើកកិច្ចប្រជុំកំពូលនៅថ្ងៃទី៣ ខែកុម្ភៈនៅទីក្រុងកៀវ
ទីក្រុងកៀវ ប្រទេសអ៊ុយក្រែន —