ក្រុមហ៊ុន Microsoft បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងកាត់បន្ថយការងារ១០.០០០មិនហួសពីដំណាច់ត្រីមាសទីបីនៃឆ្នាំសារពើពន្ធ២០២៣ ដែលជាសញ្ញាថ្មីបំផុតថា ការបញ្ឈប់ការងារបុគ្គលិកកំពុងមានច្រើនក្នុងវិស័យបច្ចេកវិទ្យាសហរដ្ឋអាមេរិក។
ប្រទេសអ៊ុយក្រែនបានអំពាវនាវនៅថ្ងៃព្រហស្បតិ៍នេះឱ្យសម្ព័ន្ធមិត្តបស្ចិមប្រទេសរបស់ខ្លួនបញ្ជូនរថក្រោះទៅជួយកងទ័ពអ៊ុយក្រែនប្រយុទ្ធនឹងកងទ័ពរុស្ស៊ី ដោយបានបញ្ជាក់ថា ដោយសារកងទ័ពរុស្ស៊ីមាន«ប្រៀបផ្នែកបរិមាណច្រើនគួរសមទាំងពលទាហាន អាវុធ និងយុទ្ធោបករណ៍»។
នាយករដ្ឋមន្ត្រីនៃប្រទេសនូវែលសេឡង់លោកស្រី Jacinda Ardern នៅថ្ងៃព្រហស្បតិ៍នេះបានធ្វើការប្រកាសដ៏រន្ធត់មួយថា លោកស្រីលែងបន្តដឹកនាំប្រទេស ហើយចុះចេញពីតំណែងមិនហួសពីដើមខែកុម្ភៈ ហើយនឹងមិនស្វះស្វែងឈរឈ្មោះបោះឆ្នោតម្តងទៀតទេ។
សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានបញ្ជាក់កាលពីថ្ងៃអង្គារថា ខ្លួននឹងធ្វើឱ្យរដ្ឋាភិបាលអ៊ីរ៉ង់ទទួលខុសត្រូវចំពោះការរំលោភលើសិទ្ធិរបស់ប្រជាពលរដ្ឋខ្លួនឯង ហើយស្របពេលនោះដែរបានថ្កោលទោសជាថ្មីលើការសម្លាប់របស់អ៊ីរ៉ង់លើពលរដ្ឋអ៊ីរ៉ង់ដើមកំណើតអង់គ្លេសម្នាក់។
នៅថ្ងៃពុធនេះ នៅក្នុងក្រុង Zurich ប្រទេសស្វីស រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រី Janet Yellen និងឧបនាយករដ្ឋមន្ត្រីចិនលោក Liu He បានសន្យាថានឹងរក្សាការទាក់ទងគ្នាដោយចំហរវាងមហាសេដ្ឋកិច្ចទាំងពីរនេះ។
មន្ត្រីសុខាភិបាលនានាបាននិយាយថា លទ្ធភាពទទួលបានអគ្គិសនីប្រើប្រាស់នៅតាមមណ្ឌលព្យាបាលគឺជាកត្តាសំខាន់មួយដែលអាចឱ្យមណ្ឌលព្យាបាលជួយសង្គ្រោះអាយុជីវិតអ្នកជំងឺបាន។
រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសលោក James Cleverly នឹងស្វែងរកការគាំទ្រដល់ប្រទេសអ៊ុយក្រែនបន្ថែមទៀត នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិក និងប្រទេសកាណាដាដែលនឹងចាប់ផ្តើមនៅថ្ងៃអង្គារនេះ នៅមុនខួបមួយឆ្នាំនៃការចូលឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
គូស្រករក្មេងៗជាច្រើននៅក្នុងប្រទេសចិនបានសម្រេចយកកូនតែមួយ ឬក៏មិនយកកូនតែម្ដង ដោយសារតែមានការកើនឡើងនូវការចំណាយប្រចាំថ្ងៃនៅក្នុងប្រទេសចិនដែលមានប្រជាជនសរុបចំនួន ១៤១០ លាននាក់នេះ។
នៅមុនរដូវចូលឆ្នាំចិនចូលមកដល់ ដែលនៅក្នុងឆ្នាំនេះនឹងចាប់ផ្ដើមនៅថ្ងៃទី ២១ ខែមករាខាងមុខ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនបានរាយការណ៍ជាច្រើនថា មន្ទីរពេទ្យនិងគ្លីនិកនៅតាមតំបន់ជនបទនៃប្រទេសចិនកំពុងបង្កើនការផ្គត់ផ្គង់ថ្នាំពេទ្យនិងបរិក្ខារពេទ្យនានា។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលនេប៉ាល់បាននិយាយថា គេមិនទាន់ដឹងច្បាស់លាស់ភ្លាមៗពីអ្វីដែលបណ្តាលឲ្យមានគ្រោះថ្នាក់នេះទេ។
ព័ត៌មានផ្សេងទៀត
No media source currently available