ការបាញ់ឆ្លងកាត់ព្រំដែននៅថ្ងៃសុក្រនេះកើតមានឡើង បន្ទាប់ពីការវាយឆ្មក់របស់អ៊ីស្រាអែលទៅលើជំរំជនភៀសខ្លួនមួយកន្លែង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅក្នុងតំបន់ Jenin ដែលបានសម្លាប់មនុស្ស ៩ នាក់ ដែលជាថ្ងៃបង្ហូរឈាមដ៏ខ្លាំងបំផុតនៅក្នុងតំបន់ West Bank។
ការរួមបញ្ជូលគ្នានៃការធ្លាក់ចុះកំណើនប្រជាជននិងភាពយឺតយ៉ាវជាងការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចរបស់ចិនមិនមែនជាប្រផ្នូលល្អនោះទេសម្រាប់សមិទ្ធផលក្នុងពេលអនាគតរបស់ប្រទេសនេះ។
អភិបាលក្រុងកៀវលោក Vitasaidli Klitschko បាននិយាយថា មនុស្សម្នាក់បានត្រូវសម្លាប់ ហើយ២នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារមួយទៅលើរដ្ឋធានីហើយលោកបានជំរុញឱ្យពួកអ្នកស្រុកស្ថិតនៅក្នុងទីជម្រក។
ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការតាមដាននុយក្លេអ៊ែរបាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់នៅខែក្រោយដោយសង្ឃឹមថានឹងអាចស្ដារឡើងវិញនូវកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដែលមានបំណងរារាំងសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
សហរដ្ឋអាមេរិកបង្ហាញនូវការប្រុងប្រៀបយល់ព្រមបញ្ជូនរថក្រោះចម្បាំងទំនើបទៅឱ្យអ៊ុយក្រែននៅក្នុងការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីដែលមានរយៈពេលជិត១ឆ្នាំ។
ក្រសួងការបរទេសកម្ពុជាបានទាត់ចោលដំណឹងនោះថា ជាដំណឹងមិនពិត ហើយទាមទារឱ្យមានការកែតម្រូវ បន្ទាប់ពីគណនីយតេឡេក្រាមមួយឈ្មោះ Demografiya upala បានបញ្ចូលកម្ពុជាទៅក្នុងក្រុមប្រទេសដែលផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។
អ្នកនេសាទក្នុងប្រទេសកាមេរូន បានអំពាវនាវឱ្យអាជ្ញាធរបង្ក្រាបអ្នកនេសាទនិងកសិដ្ឋាននេសាទត្រីរាប់រយ ដែលកំពុងនេសាទត្រីដោយខុសច្បាប់នៅក្នុងឈូងសមុទ្រហ្គីណេ បន្ទាប់ពីសហភាពអឺរ៉ុប បានដាក់បម្រាមលើការនាំចូលអាហារគ្រឿងសមុទ្រមកពីប្រទេសកាមេរូន។
លោក Qin Gang បានបញ្ចប់ទស្សនកិច្ចអន្តរជាតិលើកទីមួយរបស់លោកនៅអាហ្វ្រិកក្នុងសប្តាហ៍ទីបីនៃខែមករា ដោយលោកបានទៅកាន់ប្រទេសប្រាំ ហើយលោកបានគូសបញ្ជាក់ថា ប្រទេសចិនមិនយល់ថា ទ្វីបនោះជាសង្វៀនមួយសម្រាប់ការប្រយុទ្ធដណ្តើមអំណាចរវាងលោកខាងលិច និងរដ្ឋាភិបាលក្រុងប៉េកាំងទេ។
នាយករដ្ឋមន្ត្រីនូវែលសេឡង់ដែលលាលែងពីតំណែងអ្នកស្រី Jacinda Ardern បាននិយាយនៅថ្ងៃអង្គារនេះដែលជាថ្ងៃចុងក្រោយនៃការកាន់តំណែងរបស់អ្នកស្រីថា អ្នកស្រី«ត្រៀមខ្លួនរួចរាល់ហើយក្នុងការធ្វើជាបងស្រីនិងជាម្ដាយ»។
មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយចំនួនបានប្រកាសលាលែងពីតំណែងនៅថ្ងៃអង្គារនេះ នៅចំពេលនៃអ្វីដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថាជាការផ្លាស់ប្ដូរមន្ត្រីមួយចំនួននៅក្នុងជួររដ្ឋាភិបាលរបស់លោក។
ព័ត៌មានផ្សេងទៀត
No media source currently available