ទីបញ្ជាការខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានឃ្លាំមើលយ៉ាងដិតដល់នូវការយាមល្បាត និងយន្តហោះស៊ើបការណ៍របស់កងនាវាសហរដ្ឋអាមេរិកនៅពេលដែលវាបានហោះពីលើផ្លូវទឹកដែលបែងចែករវាងចិនដីគោកនិងកោះតៃវ៉ាន់។
ប្រទេសកាណាដា និងសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានចាប់ផ្តើមដំណើរការហាមឃាត់កម្មវិធី TikTok មិនឲ្យប្រើនៅលើឧបករណ៍របស់រដ្ឋាភិបាល។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃចន្ទថា ស្ថានការណ៍នៅក្នុងទីក្រុង Bakhmut «គឺកាន់តែស្មុគស្មាញទៅៗ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ ប្រកាសថា លោកមិនទទួលយកការសុំទោសរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនឡើយ។
លោក Michael Madden ដែលជាអ្នកជំនាញម្នាក់អំពីថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើងនៅមជ្ឈមណ្ឌល Stimson បាននិយាយថា៖ «នេះជាសារមួយថាគ្រួសារ Kim នឹងកាន់អំណាចតទៅទៀតហើយនឹងបន្តតំណែងទៅកាន់មនុស្សជំនាន់ទីបួន»។
ខណៈក្រុមអ្នកគាំទ្រលោក កឹម សុខា បង្ហាញការរំពឹងទុកចម្រុះលើសេចក្តីសម្រេចរបស់តុលាការនៅថ្ងៃសុក្រសប្តាហ៍នេះ អ្នកវិភាគក៏បង្ហាញការសន្និដ្ឋានថា ជីវិតនយោបាយរបស់អ្នកនយោបាយជើងចាស់រូបនេះ អាចនឹងបន្តស្ថិតនៅក្រោមសម្ពាធរហូតដល់ក្រោយការបោះឆ្នោតថ្នាក់ជាតិ។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Jimmy Carter បានជួយត្រួសត្រាយផ្លូវសម្រាប់ការគ្រប់គ្រងភាគច្រើននៅក្នុងប្រទេសស៊ីមបាវ៉េ និងបានធ្វើការដើម្បីគាំទ្រការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅទូទាំងទ្វីបអាហ្រ្វិកក្រោយការកាន់តំណែងជាប្រធានាធិបតីរបស់លោក។
លោក De Ruyter បានដាក់ពាក្យសុំលាឈប់កាលពីចុងឆ្នាំមុន ដោយនិយាយថា លោកមិនអាចជួយស្រោចស្រង់ក្រុមហ៊ុនដែលជាប់ក្នុងអំពើពុករលួយនេះបាននោះទេ។ ភ្លាមៗបន្ទាប់មក លោកបានលើកឡើងថា មានការប៉ុនប៉ងបំពុលសម្លាប់រូបលោក។
ដំណើរទស្សនកិច្ចរបស់លោក Macron ទៅកាន់ទ្វីបអាហ្រ្វិកកើតឡើងនៅពេលដែលប្រទេសជាច្រើននៅទីនោះបានសម្តែងនូវមនោសញ្ចេតនាប្រឆាំងនឹងប្រទេសបារាំងដែលមានការតវ៉ាតាមដងផ្លូវនៅក្នុងប្រទេសមួយចំនួននៅអាហ្វ្រិកខាងលិច និងខាងជើង។
កាលពីឆ្នាំមុនសមាជិកគណបក្សសាធារណរដ្ឋនៅរដ្ឋសភាអាមេរិកបានធ្វើយុទ្ធនាការរកសំឡេងឆ្នោតដោយសន្យាថានឹងស៊ើបអង្កេតរដ្ឋបាលលោកប្រធានាធិបតី Joe Biden។
ប្រទេសរុស្ស៊ីកំពុងចរចាជាមួយក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើកដ្រូនរបស់ចិន ដើម្បីផ្គត់ផ្គង់ឱ្យខ្លួនដែលអាចត្រូវដាក់ពង្រាយក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel ដែលបានរាយការណ៍នៅថ្ងៃសុក្រនេះ ហើយត្រូវបានស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោកស្រីបានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុង Bengaluru នៃប្រទេសឥណ្ឌាថា ការត្រួតពិនិត្យការនាំចេញបានធ្វើឱ្យរដ្ឋាភិបាលក្រុងមូស្គូជួបបញ្ហាលំបាកខ្លាំងក្នុងការបំពេញបន្ថែមគ្រាប់រំសេវរបស់ខ្លួន
ព័ត៌មានផ្សេងទៀត
No media source currently available