ប្រទេសរុស្ស៊ីកំពុងចរចាជាមួយក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើកដ្រូនរបស់ចិន ដើម្បីផ្គត់ផ្គង់ឱ្យខ្លួនដែលអាចត្រូវដាក់ពង្រាយក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel ដែលបានរាយការណ៍នៅថ្ងៃសុក្រនេះ ហើយត្រូវបានស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោកស្រីបានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុង Bengaluru នៃប្រទេសឥណ្ឌាថា ការត្រួតពិនិត្យការនាំចេញបានធ្វើឱ្យរដ្ឋាភិបាលក្រុងមូស្គូជួបបញ្ហាលំបាកខ្លាំងក្នុងការបំពេញបន្ថែមគ្រាប់រំសេវរបស់ខ្លួន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យមន្រ្តីថ្នាក់ក្រោមរបស់លោកគិតគូរឡើងវិញ និងធានាសមភាពយេនឌ័រ ពេលដាក់សំណើមករូបលោក។
រុស្ស៊ីនិងចិនរឹតចំណងទាក់ទងគ្នាជិតស្និទ្ធជាងមុនកាលពីថ្ងៃពុធ ដោយលោក Vladimir Putin បាននិយាយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានដល់«ព្រំដែនថ្មី» ទោះជាស.រ.អ.បានសម្តែងកង្វល់ថា រដ្ឋាភិបាលក្រុងប៉េកាំងអាចផ្តល់អាវុធឱ្យរដ្ឋាភិបាលមូស្គូដើម្បីជួយដល់ការប្រឹងប្រែងរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
កិច្ចប្រជុំជាន់ខ្ពស់ដែលមានសារៈសំខាន់រវាងអាមេរិកនិងតៃវ៉ាន់នេះ កើតមានឡើងក្រោយវេទិកាពិគ្រោះយោបល់មួយរវាងប្រទេសទាំង២ ដែលត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានអាមេរិកក្នុងកោះតៃវ៉ាន់ កាលពីថ្ងៃទី៦ ខែមករាកន្លង។
ការបង្ហាញនូវសម្ពន្ធភាពទាំងនេះគឺជាសញ្ញាថ្មីមួយដែលបង្ហាញថា ភាគីទាំងពីរកំពុងប្រកាន់ជំហរមិនងាករេនៅក្នុងសង្គ្រាមអូសបន្លាយដ៏យូរក្នុងប្រទេសអ៊ុយក្រែន។ គេរំពឹងថា ការប្រយុទ្ធរវាងអ៊ុយក្រែននិងរុស្ស៊ីនៅក្នុងសង្គ្រាមនោះនឹងកាន់តែខ្លាំងក្លាឡើងនៅពេលរដូវផ្ការីកចូលមកដល់។
ចៅក្រមតុលាការកំពូល នៅថ្ងៃព្រហស្បតិ៍ បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ ដោយតម្រូវឱ្យលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បង់សងសំណងសរុបជាង១លានដុល្លារអាមេរិកទៅគណបក្សកាន់អំណាច និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
បន្ទាប់ពីធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលទៅកាន់រដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងនៅប្រទេសប៉ូឡូញកាលពីថ្ងៃអង្គារអំពីវិធីដែលសហរដ្ឋអាមេរិកបង្រួបបង្រួមអង្គការអូតង់និងក្រុមបស្ចិមប្រទេសដើម្បីគាំទ្រអ៊ុយក្រែន។
នាវាពិឃាតអាមេរិក USS Barry ដែលបំពាក់មីស៊ីលប្រភេទ Arleigh Burke បានចូលរួមនៅក្នុងសមយុទ្ធនោះ ជាមួយនាវាពិឃាតរបស់កងកម្លាំងការពារដែនសមុទ្រជប៉ុន និងរបស់កងទ័ពជើងទឹកកូរ៉េខាងត្បូង។ នេះបើយោងលើសេចក្តីប្រកាសព័ត៌មានដាច់ដោយឡែកពីគ្នារបស់ប្រទេសទាំង៣។
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសនូវសំណើមួយកាលពីថ្ងៃអង្គារ ដែលនឹងរារាំងជនចំណាកស្រុកមួយចំនួនមិនឱ្យស្វែងរកសិទ្ធិជ្រកកោននៅក្នុងសហរដ្ឋអាមេរិក និងអនុញ្ញាតឱ្យរដ្ឋាភិបាលអាមេរិកអាចបញ្ជូនជនទាំងនោះចេញភ្លាមៗពីសហរដ្ឋអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងជួបជាមួយបណ្ដាមេដឹកនាំនៃប្រទេសជាសមាជិកអង្គការអូតង់ (NATO) ដែលមកពីតំបន់អឺរ៉ុបខាងកើតនៅថ្ងៃពុធនេះ ដើម្បីបង្ហាញការគាំទ្រចំពោះសន្តិសុខរបស់ពួកគេ។
ក្រោយការបិទសារព័ត៌មានវីអូឌី (VOD) ដែលបានដំណើរការ២០ឆ្នាំមកហើយ សារព័ត៌មាន Freshnews ដែលស្និទ្ធនឹងរដ្ឋាភិបាល ជាបន្តបន្ទាប់បានផ្សព្វផ្សាយថា វីអូឌីពាក់ព័ន្ធនឹងផែនការ«បដិវត្តន៍ពណ៍» ដែលជាការចោទប្រកាន់ត្រូវបានប្រើប្រាស់ ដើម្បីរំលាយគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៧។
ព័ត៌មានផ្សេងទៀត
No media source currently available