ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​អង្គការ​សហប្រជាជាតិ​ផ្តួចផ្តើម​ការពិនិត្យ​​អង្គការ​ឡើង​វិញ​នៅ​ពេល​ដែល​មាន​ការកាត់បន្ថយ​ថវិកា​ខ្លាំង​ឡើង


រូបឯកសារ៖ អគារ​ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ​ត្រូវ​បាន​គេ​ថត​ក្នុង​ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៤។
រូបឯកសារ៖ អគារ​ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ​ត្រូវ​បាន​គេ​ថត​ក្នុង​ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៤។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា​ លោក​កំពុង​ចាប់​ផ្តើម​ការពិនិត្យ​មើល​ឡើង​វិញ​យ៉ាង​លម្អិត​ចំពោះអង្គការ​ពិភពលោក​នេះ​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធភាព​របស់​ខ្លួន​និង​កាត់បន្ថយ​សោហ៊ុយ​នៅ​ពេល​ដែល​ខ្លួន​ប្រឈម​វិបត្តិខ្វះ​ថវិកា​ដ៏​អាក្រក់​បំផុត។

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា៖ «ធនធាន​កំពុង​រួញ​ខើច​នៅ​ទូទាំង​អង្គការ​សហប្រជាជាតិ ហើយ​ការ​រួញខើច​នេះ​មាន​ជា​យូរយារ​មក​ហើយ»។

លោក​បាន​និយាយ​ទៀត​ថា​ កិច្ច​ផ្តួចផ្តើម​មួយ​ដែល​ហៅ​ថា UN80 ហើយ​ដែលភ្ជាប់​ទៅ​នឹង​ខួប​លើក​ទី៨០​របស់​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​នេះ ស្វះស្វែង​ដើម្បី​ពង្រីក​ការ​ធ្វើ​កំណែទម្រង់​ដែល​លោក​បាន​ដាក់​ស្នើ​ចាប់តាំង​ពីលោក​ចូល​កាន់​តំណែង​ក្នុង​ឆ្នាំ២០១៧មក ​ដើម្បី​ធ្វើ​ឱ្យ​អង្គការ​ពិភពលោក​នេះ​មាន​ប្រសិទ្ធភាព​កាន់​តែ​ខ្លាំង​ឡើង​និង​ប្រសិទ្ធភាព​នៃ​ការ​កាត់​សោហ៊ុយ។

ប្រធាន​អង្គការ​សហប្រជាជាតិ​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​ថា ​តើ​ប្រាក់​ប៉ុន្មាន​ដែល​សំណើ​របស់​លោក​អាច​សន្សំ​ឬ​តើ​ការងារ​ប៉ុន្មាន​ដែល​ដែល​ត្រូវ​កាត់​នោះ​ទេ ក៏ប៉ុន្តែ​បាន​និយាយ​ថា​លោក​មាន​គម្រោង​ចាត់វិធានការ​ឱ្យ​បាន​ឆាប់​រហ័ស​នៅ​ក្នុង​វិស័យ​មួយ​ចំនួន​ដែល​លោក​មាន​អំណាច​ហើយ​នឹង​បញ្ជូន​សំណើ​នោះ​ទៅកាន់​រដ្ឋ​ចំនួន​១៩៣ ដែល​ជា​សមាជិក​ ដើម្បី​សើរើ​ពិនិត្យ​លើ​ការសម្រេច​ដែល​អាស្រ័យ​លើ​ពួកគេ។

កិច្ចប្រឹងប្រែង​នេះ​នឹង​ត្រូវ​ដឹកនាំ​ដោយគណៈកម្មការ​ផ្ទៃ​ក្នុង​មួយ​ដែល​មាន​សមាជិក ១៤នាក់ដែល​លោក​អគ្គលេខាធិការ Guterres បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​នឹង​មិន​មែន​ដូច​ជាកំណែ​ថ្មី DOGE សម្រាប់អង្គការ​សហប្រជាជាតិ ​ដែលឈ្មោះ DOGE នេះ​លោក​សំដៅ​ទៅ​លើអង្គភាព​ប្រសិទ្ធភាព​រដ្ឋាភិបាល​អាមេរិកដែល​ដឹកនាំ​ដោយ​លោក Elon Musk ដែល​បាន​កាត់​បន្ថយ​ការងារ​រាប់​ម៉ឺន​របស់​បុគ្គលិក​សហព័ន្ធ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក​អគ្គលេខាធិការ​បាន​មាន​ប្រសាសន៍​ទៀត​ថា៖«យើង​កំពុង​ពិភាក្សា​ដំណើរការ​ខុស​គ្នា​ទាំង​ស្រុង។ នេះ​ជា​ការ​បន្ត​និង​ការពង្រីក​ការងារ​ដែល យើងបាន​និងកំពុង​ធ្វើ»។

ចាប់តាំង​ពី​ចូល​កាន់​តំណែង​កាលពី៧សប្តាហ៍​មុន​មក រដ្ឋបាល​លោក​ប្រធានាធិបតី Trump បាន​កាត់បន្ថយ​ការ​រួម​វិភាគទាន​ថវិកា​ដោយ​ការ​ស្ម័គ្រចិត្តរបស់​ខ្លួន​ទៅអង្គការ​សហប្រជាជាតិ ទីភ្នាក់ងារ​នានា​និង​កម្មវិធី​មួយ​ចំនួន​តាមរយៈ​ការ​លុបចោល​កម្មវិធី​ជំនួយ​បរទេស​របស់​ខ្លួន​ ហើយ​កិច្ចផ្តួចផ្តើម​នៃ​ដំណើរការវែងឆ្ងាយ​នៃ​ការ​ដក​ខ្លួន​ចេញពី​អង្គការ​សុខភាព​ពិភពលោក​ កំពុង​បង្កើន​ការ​ព្រួយ​កង្វល់​អំពី​ហិរញ្ញវត្ថុ​នៅ​ឯ​អង្គការ​សហប្រជាជាតិ។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​បំផុត​របស់​អង្គការ​ពិភពលោក​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG