ក្រសួងព័ត៌មាន នៅថ្ងៃចន្ទនេះ បានចេញសេចក្តីសម្រេចមួយដោយលុបចោលអាជ្ញាបណ្ណរបស់វិទ្យុVOD តាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមិនពេញចិត្តនឹងការផ្សាយអត្ថបទមួយពាក់ព័ន្ធនឹងលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់លោក។
ក្រសួងព័ត៌មានបានចេញសេចក្តីសម្រេចមួយនាថ្ងៃចន្ទនេះ ដោយបញ្ចប់ការផ្សាយរបស់វីអូឌី តាមរយៈការដកអាជ្ញាបណ្ណ ដែលការសម្រេចនេះធ្វើឡើងតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលមិនពេញចិត្តនឹងការផ្សាយរបស់សារព័ត៌មានមួយនេះពាក់ព័ន្ធនឹងកូនប្រុសរបស់លោក។
ក្នុងសមាជដែលមានអ្នកចូលរួមប្រមាណជា៧ពាន់នាក់ អ្នកចូលរួមមួយចំនួនដែលជាអ្នកគាំទ្រ និងជាសកម្មជន បានលើកឡើងអំពីបញ្ហាក្នុងសហគមន៍របស់ពួកគេ ដែលជាមូលហេតុនាំឱ្យពួកគេគាំទ្រគណបក្សភ្លើងទៀន ដោយរំពឹងថា ពួកគេនឹងទទួលបានដំណោះស្រាយ។
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ប្រាប់ VOA ក្រោយបញ្ចប់សមាជថា សមាជវិសាមញ្ញនេះ ជាការបង្ហាញអំពីកម្លាំងរបស់គណបក្សភ្លើងទៀន ក្នុងការប្រកួតប្រជែងការបោះឆ្នោតជាមួយគណបក្សកាន់អំណាច។
មីស៊ីល ICBMs ធុន Hwasong-17 ចំនួន១១គ្រឿងបានបើកក្នុងទីលាន Kim Il Sung ដឹកដោយយានយន្តសម្រាប់បង្ហោះ។ នេះបើតាមរូបភាពផ្សព្វផ្សាយដោយបណ្តាញព័ត៌មានរដ្ឋ។
ចាប់តាំងពីរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាកាលពីពីរឆ្នាំមុន មន្រ្តីការទូតជាង១០០នាក់ដែលតំណាងឲ្យប្រទេសនេះបានធ្វើឱ្យមានការទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិអំពីការប្រឆាំងរបស់ពួកគេទៅនឹងរដ្ឋាភិបាលរបបសឹកយោធាតាមរយៈការបដិសេធមិនតំណាងឲ្យរដ្ឋាភិបាលនេះ។
លោក Biden ដែលមានបំណងនៅតែរក្សាទំនាក់ទំនងជាមួយចិន និងមិនចង់ឱ្យភាពតានតឹងជាមួយរដ្ឋាភិបាលក្រុងប៉េកាំងកើតឡើងហួសពីការគ្រប់គ្រងនោះ បានផ្តល់បទសម្ភាសន៍ឱ្យបណ្តាញព័ត៌មាន Noticias Telemundo ថា លោកមិនសោកស្តាយឡើយក្នុងការរង់ចាំឱ្យបាឡុងនោះហោះរសាត់មកលើផ្ទៃទឹកសិនទើបបាញ់ទម្លាក់វា។
របាយការណ៍ដែលសិក្សាក្នុងចំណោមមនុស្សប្រមាណ១៣០៨នាក់ ដែលជាប្រជាជនក្នុងប្រទេសជាសមាជិកអាស៊ានទាំង១០បង្ហាញថា ចំនួន៦១%នៃអ្នកចូលរួមការស្ទង់មតិនេះឆ្លើយថានឹងជ្រើសរើសយកសហរដ្ឋអាមេរិក។
បន្ទាប់ពីរង់ចាំអស់រយៈពេលជាង៤ឆ្នាំមកសៀវភៅដែលឆ្លុះបញ្ចាំងពីការតស៊ូរបស់សកម្មជនសិទ្ធិមនុស្សនៅកម្ពុជាដែលមានចំណងជើងថា«ការស្វែងរកយុត្តិធម៌នៅកម្ពុជា៖ អ្នកការពារសិទ្ធិមនុស្សបកស្រាយ»ត្រូវបានចេញផ្សាយជាភាសាខ្មែរសម្រាប់អ្នកអាននៅក្នុងប្រទេសកម្ពុជា។
ឧត្តមសេនីយ៍អាមេរិកម្នាក់បាននិយាយដូចនេះកាលពីថ្ងៃពុធ ដោយបន្ថែមថា ការថយក្រោយរបស់រុស្ស៊ីនៅអ៊ុយក្រែនគួរតែជាការព្រមានដល់ពួកឈ្លានពានអាស៊ីដែលមានបំណង ដូចជាប្រទេសចិន និង កូរ៉េខាងជើង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
អ្នកតាមដានបានលើកឡើងថា ការយកលោក ហ៊ុន ម៉ាណែត ទៅជាមួយពាក់ព័ន្ធនឹងផែនការដាក់កូនប្រុសជាបេក្ខជននាយករដ្ឋមន្ត្រី ដោយហេតុថា ផែនការនេះត្រូវការភាពស្របច្បាប់ និងការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។
ព័ត៌មានផ្សេងទៀត
No media source currently available