ប្រធានាធិបតីបារាំងលោក Emmanuel Macron គ្រោងនឹងថ្លែងសុន្ទរកថានៅថ្ងៃចន្ទនេះដើម្បី បង្ហាញពីយុទ្ធសាស្ត្រអាហ្វ្រិកថ្មីរបស់បារាំង។
ក្រោយមកក្នុងសប្តាហ៍នេះ មេដឹកនាំបារាំងនឹងធ្វើដំណើរទៅប្រទេសហ្គាបុង អង់ហ្គោឡា សាធារណរដ្ឋកុងហ្គោ និងកុងហ្គោ។
ដំណើរទស្សនកិច្ចរបស់លោក Macron ទៅកាន់ទ្វីបអាហ្រ្វិកកើតឡើងនៅពេលដែលប្រទេសជាច្រើននៅទីនោះបានសម្តែងនូវមនោសញ្ចេតនាប្រឆាំងនឹងប្រទេសបារាំងដែលមានការតវ៉ាតាមដងផ្លូវនៅក្នុងប្រទេសមួយចំនួននៅអាហ្វ្រិកខាងលិច និងខាងជើង។
បារាំងក៏កំពុងមើលឃើញដែរថា ទំនាក់ទំនងសេដ្ឋកិច្ចដ៏យូររបស់ខ្លួនជាមួយនឹងទ្វីបអាហ្រ្វិកកំពុងចាប់ផ្តើមរកាំរកូស ខណៈដែលរុស្ស៊ី ចិន និងតួកគីកំពុងសម្រុកចូល។
លើសពីនេះ ប្រទេសម៉ាលីបានជំនួសកងទ័ពបារាំងដែលឈរជើងនៅទីនោះដោយទាហានជាប់កិច្ចសន្យារុស្ស៊ី ដែលនេះជាអ្វីដែលបារាំងមិនចង់ឃើញប្រទេសមួយចំនួនទៀតយកគំរូតាម។
មេដឹកនាំបារាំងក៏នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុដែលផ្តោតលើព្រៃឈើក្នុងប្រទេសហ្គាបុងផងដែរ៕