កម្ចីចិនដែលកម្ពុជាខ្ចីមានប្រមាណ ៤០% នៃកម្ចីសរុបរបស់ប្រទេសកម្ពុជា ដែលនាំឲ្យមានការព្រួយបារម្ភអំពីឥទ្ធិពលរបស់ចិនទាំងផ្នែកសេដ្ឋកិច្ច និងឥទ្ធិពលភូមិសាស្រ្តនយោបាយ។
សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅក្នុងប្រទេស Solomon បន្ទាប់ពីអវត្តមានអស់ប្រមាណ៣០ឆ្នាំដែលជាផ្នែកមួយនៃការប្រឹងប្រែងដើម្បីប្រជែងនឹងការកើនឡើងនូវឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ចិននៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។
ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី១ ខែកុម្ភៈ បានប្រកាសផ្តល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២ ដល់កញ្ញា ឈឹម ស៊ីថរដែលកំពុងជាប់ឃុំក្រោយការដឹកនាំធ្វើកូដកម្មទាមទារអត្ថប្រយោជន៍ផ្សេងៗដល់បុគ្គលិក។
ក្នុងអំឡុងនៃដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងកាលពីដើមសប្ដាហ៍នេះ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកបានសន្យាបង្កើនការដាក់ពង្រាយ «ឧបករណ៍យុទ្ធសាស្ត្រ» របស់អាមេរិក ដែលក្នុងនោះរួមមានទាំងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ។
សហរដ្ឋអាមេរិកបាននិងកំពុងបង្កើនសម្ពាធលើរបបយោធាមីយ៉ាន់ម៉ាមួយផ្នែកសំដៅលើប្រភពហិរញ្ញវត្ថុរបស់ពួកគេ។
នៅថ្ងៃព្រហស្បតិ៍នេះ សហរដ្ឋអាមេរិកនិងប្រទេសហ្វីលីពីនបានប្រកាសកិច្ចព្រមព្រៀងមួយដែលនឹងឱ្យក្រុមយោធាអាមេរិកប្រើប្រាស់មូលដ្ឋានយោធាហ្វីលីពីនថ្មីៗបួនថែមទៀត។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបញ្ជាក់នៅក្នុងសុន្ទរកថារបស់លោកកាលពីយប់ថ្ងៃពុធថា រុស្ស៊ីកំពុងព្យាយាមសម្រេចឱ្យបាននូវជ័យជម្នះមួយចំនួននៅសមរភូមិដើម្បីបង្ហាញឡើងនៅខួបឆ្នាំដំបូងនៃសង្គ្រាមនេះនៅថ្ងៃទី ២៤ ខែកុម្ភៈខាងមុខ។
អ្នកវិភាគថា ការប្រកាសរបស់លោកគង់ គាំគឺជាវិធីសាស្ត្ររកច្រកចេញពីបញ្ហាផ្ទាល់ខ្លួនដែលអ្នកនយោបាយរូបនេះកំពុងជួបប្រទះ តែមិនអាចធ្វើឲ្យមានការរង្គោះរង្គើក្បាលម៉ាស៊ីនគណបក្សភ្លើងទៀននោះទេ។
ការទាមទារទឹកដីយ៉ាងច្រើនរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងបាននាំឱ្យមានជម្លោះជាមួយប្រទេសជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសខ្លះនៃប្រទេសទាំងនោះមានជម្លោះទឹកដីផ្ទាល់របស់ខ្លួន។
វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃពុធនេះថា ការផ្តល់អាវុធមានវង់ប្រតិបត្តិការឆ្ងាយឱ្យអ៊ុយក្រែនដោយប្រទេសលោកខាងលិចនឹងមិនកែប្រែគោលដៅយោធារបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ឬកែប្រែការប្រយុទ្ធលើសមរភូមិទេ។
សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តបានដាក់ទណ្ឌកម្មថែមទៀតលើប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារ ដោយកំណត់ខួបឆ្នាំទីពីរនៃរដ្ឋប្រហារក្នុងប្រទេសនេះដោយការដាក់ទណ្ឌកម្មលើមន្ត្រីថាមពលនិងសមាជិកក្រុមប្រឹក្សាយោធាក្នុងចំណោមក្រុមជនឯទៀតៗ។
ព័ត៌មានផ្សេងទៀត
No media source currently available