ការបាញ់ឆ្លងកាត់ព្រំដែននៅថ្ងៃសុក្រនេះកើតមានឡើង បន្ទាប់ពីការវាយឆ្មក់របស់អ៊ីស្រាអែលទៅលើជំរំជនភៀសខ្លួនមួយកន្លែង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅក្នុងតំបន់ Jenin ដែលបានសម្លាប់មនុស្ស ៩ នាក់ ដែលជាថ្ងៃបង្ហូរឈាមដ៏ខ្លាំងបំផុតនៅក្នុងតំបន់ West Bank។
ការរួមបញ្ជូលគ្នានៃការធ្លាក់ចុះកំណើនប្រជាជននិងភាពយឺតយ៉ាវជាងការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចរបស់ចិនមិនមែនជាប្រផ្នូលល្អនោះទេសម្រាប់សមិទ្ធផលក្នុងពេលអនាគតរបស់ប្រទេសនេះ។
អ្នកតាមដានសង្គមសង្កេតឃើញថា យន្តការដោះស្រាយវិវាទដីធ្លីរវាងអ្នកមានអំណាច និងពលរដ្ឋ គឺមិនទាន់អនុវត្តស្មើភាពគ្នានៅឡើយទេ។ ដូច្នេះមានការចោទសួរថា តើយន្តការដោះស្រាយវិវាទដីធ្លីលើករណីអ្នកមានទ្រព្យធន និងពលរដ្ឋពិតជាខុសគ្នាឬយ៉ាងណា?
អ្នកតាមដានថា កម្ពុជាបារម្ភពីទំនាក់ទំនងជាមួយរុស្ស៊ី ទើបមេដឹកនាំនិងមន្ត្រីកម្ពុជាប្រតិកម្មជាបន្តបន្ទាប់ទៅនឹងរឿងផ្តល់ជំនួយយោធាឱ្យអ៊ុយក្រែននេះ។
កម្ពុជានឹងប្រកួតកីឡាគុនខ្មែរក្នុងស៊ីហ្គេមឆ្នាំ ២០២៣ ជាមួយបណ្តាប្រទេសផ្សេងៗទៀត ដោយមិនមានកីឡាករមកពីប្រទេសថៃចូលរួម ក្រោយមានការមិនពេញចិត្តក្នុងការប្រើឈ្មោះកីឡាគុនខ្មែរ តែមិនមែន Muay Thai។
ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការតាមដាននុយក្លេអ៊ែរបាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់នៅខែក្រោយដោយសង្ឃឹមថានឹងអាចស្ដារឡើងវិញនូវកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដែលមានបំណងរារាំងសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ក្រសួងការបរទេសកម្ពុជាបានទាត់ចោលដំណឹងនោះថា ជាដំណឹងមិនពិត ហើយទាមទារឱ្យមានការកែតម្រូវ បន្ទាប់ពីគណនីយតេឡេក្រាមមួយឈ្មោះ Demografiya upala បានបញ្ចូលកម្ពុជាទៅក្នុងក្រុមប្រទេសដែលផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។
ការប្រគល់នេះធ្វើឡើង ក្រោយពីលោក ហ៊ុន សែន បានបញ្ជាឲ្យលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យនិងដោះស្រាយករណីនេះ។
លោក Qin Gang បានបញ្ចប់ទស្សនកិច្ចអន្តរជាតិលើកទីមួយរបស់លោកនៅអាហ្វ្រិកក្នុងសប្តាហ៍ទីបីនៃខែមករា ដោយលោកបានទៅកាន់ប្រទេសប្រាំ ហើយលោកបានគូសបញ្ជាក់ថា ប្រទេសចិនមិនយល់ថា ទ្វីបនោះជាសង្វៀនមួយសម្រាប់ការប្រយុទ្ធដណ្តើមអំណាចរវាងលោកខាងលិច និងរដ្ឋាភិបាលក្រុងប៉េកាំងទេ។
លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោករបស់កម្ពុជា និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើមេដឹនាំគណបក្សប្រឆាំងមួយរូបគឺលោក ថាច់ សេដ្ឋា ឱ្យឈប់ប្រើប្រាស់នយោបាយលាបពណ៌គ្នា និងវាយប្រហារបក្សដទៃដើម្បីផលប្រយោជន៍ខ្លួនឯង។
នាយករដ្ឋមន្ត្រីនូវែលសេឡង់ដែលលាលែងពីតំណែងអ្នកស្រី Jacinda Ardern បាននិយាយនៅថ្ងៃអង្គារនេះដែលជាថ្ងៃចុងក្រោយនៃការកាន់តំណែងរបស់អ្នកស្រីថា អ្នកស្រី«ត្រៀមខ្លួនរួចរាល់ហើយក្នុងការធ្វើជាបងស្រីនិងជាម្ដាយ»។
ព័ត៌មានផ្សេងទៀត
No media source currently available