លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ប្រាប់ VOA ក្រោយបញ្ចប់សមាជថា សមាជវិសាមញ្ញនេះ ជាការបង្ហាញអំពីកម្លាំងរបស់គណបក្សភ្លើងទៀន ក្នុងការប្រកួតប្រជែងការបោះឆ្នោតជាមួយគណបក្សកាន់អំណាច។
មីស៊ីល ICBMs ធុន Hwasong-17 ចំនួន១១គ្រឿងបានបើកក្នុងទីលាន Kim Il Sung ដឹកដោយយានយន្តសម្រាប់បង្ហោះ។ នេះបើតាមរូបភាពផ្សព្វផ្សាយដោយបណ្តាញព័ត៌មានរដ្ឋ។
ចាប់តាំងពីរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាកាលពីពីរឆ្នាំមុន មន្រ្តីការទូតជាង១០០នាក់ដែលតំណាងឲ្យប្រទេសនេះបានធ្វើឱ្យមានការទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិអំពីការប្រឆាំងរបស់ពួកគេទៅនឹងរដ្ឋាភិបាលរបបសឹកយោធាតាមរយៈការបដិសេធមិនតំណាងឲ្យរដ្ឋាភិបាលនេះ។
លោក Biden ដែលមានបំណងនៅតែរក្សាទំនាក់ទំនងជាមួយចិន និងមិនចង់ឱ្យភាពតានតឹងជាមួយរដ្ឋាភិបាលក្រុងប៉េកាំងកើតឡើងហួសពីការគ្រប់គ្រងនោះ បានផ្តល់បទសម្ភាសន៍ឱ្យបណ្តាញព័ត៌មាន Noticias Telemundo ថា លោកមិនសោកស្តាយឡើយក្នុងការរង់ចាំឱ្យបាឡុងនោះហោះរសាត់មកលើផ្ទៃទឹកសិនទើបបាញ់ទម្លាក់វា។
របាយការណ៍ដែលសិក្សាក្នុងចំណោមមនុស្សប្រមាណ១៣០៨នាក់ ដែលជាប្រជាជនក្នុងប្រទេសជាសមាជិកអាស៊ានទាំង១០បង្ហាញថា ចំនួន៦១%នៃអ្នកចូលរួមការស្ទង់មតិនេះឆ្លើយថានឹងជ្រើសរើសយកសហរដ្ឋអាមេរិក។
បន្ទាប់ពីរង់ចាំអស់រយៈពេលជាង៤ឆ្នាំមកសៀវភៅដែលឆ្លុះបញ្ចាំងពីការតស៊ូរបស់សកម្មជនសិទ្ធិមនុស្សនៅកម្ពុជាដែលមានចំណងជើងថា«ការស្វែងរកយុត្តិធម៌នៅកម្ពុជា៖ អ្នកការពារសិទ្ធិមនុស្សបកស្រាយ»ត្រូវបានចេញផ្សាយជាភាសាខ្មែរសម្រាប់អ្នកអាននៅក្នុងប្រទេសកម្ពុជា។
ឧត្តមសេនីយ៍អាមេរិកម្នាក់បាននិយាយដូចនេះកាលពីថ្ងៃពុធ ដោយបន្ថែមថា ការថយក្រោយរបស់រុស្ស៊ីនៅអ៊ុយក្រែនគួរតែជាការព្រមានដល់ពួកឈ្លានពានអាស៊ីដែលមានបំណង ដូចជាប្រទេសចិន និង កូរ៉េខាងជើង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
អ្នកតាមដានបានលើកឡើងថា ការយកលោក ហ៊ុន ម៉ាណែត ទៅជាមួយពាក់ព័ន្ធនឹងផែនការដាក់កូនប្រុសជាបេក្ខជននាយករដ្ឋមន្ត្រី ដោយហេតុថា ផែនការនេះត្រូវការភាពស្របច្បាប់ និងការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និយាយថា សហរដ្ឋអាមេរិកកំពុងជួបការប្រឈមធ្ងន់ធ្ងរជាច្រើននៅជុំវិញពិភពលោក ប៉ុន្តែក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ ប្រទេសប្រជាធិបតេយ្យនានាមានកម្លាំងកាន់តែខ្លាំង ហើយរបបផ្តាច់ការមានភាពកាន់តែទន់ខ្សោយជាងមុន។
មុនការបោះឆ្នោតថ្នាក់ជាតិខិតជិតមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបើកការដាក់ពាក្យ និងចុះឈ្មោះសម្រាប់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។ ស្ថានទូតបរទេសមួយចំនួនក្នុងប្រទេសកម្ពុជាជំរុញឱ្យការបោះឆ្នោតនាខែកក្កដាខាងមុខប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
មីយ៉ាន់ម៉ាត្រូវបានគេហាមឃាត់មិនឱ្យចូលរួមសន្និសីទកំពូលប្រចាំឆ្នាំអាស៊ាននៅពេលដែលប្រទេសព្រុយណេបានធ្វើជាប្រធាននៅឆ្នាំ២០២១និងម្តងទៀតដោយកម្ពុជាកាលពីឆ្នាំទៅ។
ព័ត៌មានផ្សេងទៀត
No media source currently available