លោក Biden ដែលមានបំណងនៅតែរក្សាទំនាក់ទំនងជាមួយចិន និងមិនចង់ឱ្យភាពតានតឹងជាមួយរដ្ឋាភិបាលក្រុងប៉េកាំងកើតឡើងហួសពីការគ្រប់គ្រងនោះ បានផ្តល់បទសម្ភាសន៍ឱ្យបណ្តាញព័ត៌មាន Noticias Telemundo ថា លោកមិនសោកស្តាយឡើយក្នុងការរង់ចាំឱ្យបាឡុងនោះហោះរសាត់មកលើផ្ទៃទឹកសិនទើបបាញ់ទម្លាក់វា។
របាយការណ៍ដែលសិក្សាក្នុងចំណោមមនុស្សប្រមាណ១៣០៨នាក់ ដែលជាប្រជាជនក្នុងប្រទេសជាសមាជិកអាស៊ានទាំង១០បង្ហាញថា ចំនួន៦១%នៃអ្នកចូលរួមការស្ទង់មតិនេះឆ្លើយថានឹងជ្រើសរើសយកសហរដ្ឋអាមេរិក។
បន្ទាប់ពីរង់ចាំអស់រយៈពេលជាង៤ឆ្នាំមកសៀវភៅដែលឆ្លុះបញ្ចាំងពីការតស៊ូរបស់សកម្មជនសិទ្ធិមនុស្សនៅកម្ពុជាដែលមានចំណងជើងថា«ការស្វែងរកយុត្តិធម៌នៅកម្ពុជា៖ អ្នកការពារសិទ្ធិមនុស្សបកស្រាយ»ត្រូវបានចេញផ្សាយជាភាសាខ្មែរសម្រាប់អ្នកអាននៅក្នុងប្រទេសកម្ពុជា។
ឧត្តមសេនីយ៍អាមេរិកម្នាក់បាននិយាយដូចនេះកាលពីថ្ងៃពុធ ដោយបន្ថែមថា ការថយក្រោយរបស់រុស្ស៊ីនៅអ៊ុយក្រែនគួរតែជាការព្រមានដល់ពួកឈ្លានពានអាស៊ីដែលមានបំណង ដូចជាប្រទេសចិន និង កូរ៉េខាងជើង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
អ្នកតាមដានបានលើកឡើងថា ការយកលោក ហ៊ុន ម៉ាណែត ទៅជាមួយពាក់ព័ន្ធនឹងផែនការដាក់កូនប្រុសជាបេក្ខជននាយករដ្ឋមន្ត្រី ដោយហេតុថា ផែនការនេះត្រូវការភាពស្របច្បាប់ និងការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និយាយថា សហរដ្ឋអាមេរិកកំពុងជួបការប្រឈមធ្ងន់ធ្ងរជាច្រើននៅជុំវិញពិភពលោក ប៉ុន្តែក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ ប្រទេសប្រជាធិបតេយ្យនានាមានកម្លាំងកាន់តែខ្លាំង ហើយរបបផ្តាច់ការមានភាពកាន់តែទន់ខ្សោយជាងមុន។
មុនការបោះឆ្នោតថ្នាក់ជាតិខិតជិតមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបើកការដាក់ពាក្យ និងចុះឈ្មោះសម្រាប់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។ ស្ថានទូតបរទេសមួយចំនួនក្នុងប្រទេសកម្ពុជាជំរុញឱ្យការបោះឆ្នោតនាខែកក្កដាខាងមុខប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
មីយ៉ាន់ម៉ាត្រូវបានគេហាមឃាត់មិនឱ្យចូលរួមសន្និសីទកំពូលប្រចាំឆ្នាំអាស៊ាននៅពេលដែលប្រទេសព្រុយណេបានធ្វើជាប្រធាននៅឆ្នាំ២០២១និងម្តងទៀតដោយកម្ពុជាកាលពីឆ្នាំទៅ។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីដែលជាប្រធានកិច្ចប្រជុំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅឆ្នាំនេះបាននិយាយថា ប្លុកនេះបានជំរុញឱ្យមានកិច្ចសន្ទនារវាងបណ្តាភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយអាស៊ានបានពិភាក្សាស៊ីជម្រៅអំពីបញ្ហានេះកាលពីថ្ងៃសុក្រ។
គណៈកម្មការបោះឆ្នោតបានថ្លែងថា ការបំផ្លិចបំផ្លាញមានភាពធ្ងន់ធ្ងរ ប៉ុន្តែបណ្ណអ្នកបោះឆ្នោតអចិន្ត្រៃយ៍ក្នុងហិបសុវត្ថិភាពដែលការពារការឆេះនោះ មិនត្រូវបានបំផ្លាញនោះទេ។
លោក Joe Biden ត្រៀមលក្ខណៈរួចរាល់ហើយនៅក្នុងការផ្ដល់ការវាយតម្លៃដែលធ្វើឱ្យមានការទុកចិត្តឡើងវិញអំពីស្ថានភាពប្រទេសជាតិ ជាជាងការដែលគ្រាន់តែបង្ហាញអំពីសំណើគោលនយោបាយដ៏ទាក់ទាញ នៅពេលដែលលោកនឹងថ្លែងសុន្ទរកថាលើកទីពីរអំពីស្ថានភាពប្រទេសជាតិនៅយប់ថ្ងៃអង្គារនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available