រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlüt Çavuşoğlu និយាយថាតួកគីអាចធ្វើការពិនិត្យទៅលើការសុំចូលជាសមាជិករបស់ប្រទេសទាំងពីរនេះដាច់ដោយឡែកពីគ្នា។
នៅទីក្រុង Munich លោក Blinken នឹងចូលរួមនៅក្នុងជំនួបជាបន្តបន្ទាប់ដើម្បីពិភាក្សាការបន្តការគាំទ្រប្រទេសអ៊ុយក្រែននិងការជួយឧបត្ថម្ភដល់ពលរដ្ឋតួកគីនិងស៊ីរីបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមក។ នេះបើតាមការឱ្យដឹងពីក្រសួងការបរទេសសហរដ្ឋអាមេរិក។
សំណុំរឿងរបស់លោក សុន ឆ័យ ដែលកំពុងឈានដល់តុលាការកំពូលនេះ ពាក់ព័ន្ធនឹងការរិះគន់ដំណើរការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០២២ ដែលប្តឹងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) និងគណបក្សប្រជាជនកម្ពុជា។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែនអះអាងថា ការទាមទាររបស់អង្គការសង្គមស៊ីវិលដែលឱ្យលោកផែង វណ្ណៈសុំទោសនោះមានស្តង់ដារពីរ ដោយប្រៀបធៀបករណីនេះទៅនឹងការប្រមាថប្អូនថ្លៃរបស់លោក ដែលមិនមានការថ្កោលទោសពីអង្គការទាំងនោះ។
លោក សម រង្ស៊ី ត្រូវបានក្រុមអ្នកវិភាគនយោបាយកម្ពុជា មើលឃើញថា ទំនងជានឹងបន្តអវត្តមានពីវេទិកាយោបាយសំខាន់ៗរបស់កម្ពុជា ដែលកំពុងតែឈានទៅរកដំណាក់កាលអន្តរកាលដ៏សំខាន់មួយ ខណៈភូមិសាស្ត្រនយោបាយសកលលោកកំពុងចាក់ស្រេះដោយវិបត្តិនានា។
រយៈពេលតិចជាងមួយសប្តាហ៍ ក្រោយសហរដ្ឋអាមេរិក បាញ់ទម្លាក់អ្វីដែលមន្ត្រីអាមេរិកថា ជាបាឡុងស៊ើបការណ៍របស់ចិននោះ កងទ័ពសហរដ្ឋអាមេរិក បានបាញ់ទម្លាក់វត្ថុហោះ៣បន្ថែមទៀត ដែលគេមិនដឹងពីប្រភពដើមរបស់វា។
ទីភ្នាក់ងារសារព័ត៌មាន AP រាយការណ៍ថា ក្រសួងពាណិជ្ជកម្មបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនត្រូវបានរារាំងមិនឲ្យនាំទំនិញចូលទៅក្នុងប្រទេសចិន ឬធ្វើការវិនិយោគទុនថ្មីនៅក្នុងប្រទេសទេ។
សេចក្តីព្រាងនៃសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលមានកំណត់ពេលត្រូវបោះឆ្នោតនៅឯសម័យប្រជុំពិសេសនៅសប្តាហ៍ក្រោយអំពាវនាវឱ្យបញ្ឈប់អរិភាពនៅក្នុងប្រទេសអ៊ុយក្រែន ហើយនឹងធ្វើឱ្យមានសន្តិភាពដែលនឹងធានាអធិបតេយ្យភាព ឯករាជ្យភាព សាមគ្គីភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។
អ្នកតាមដានលើកឡើងថា ជំនួបជាមួយមេដឹកនាំបក្សប្រឆាំងនឹងមិននាំមកនូវផលវិជ្ជមានណាមួយឡើយ។
គណៈកម្មាធិការសន្តិភាពជាតិនីហ្សេរីយ៉ានិយាយថា អំពើហិង្សាពាក់ព័ន្ធនឹងការបោះឆ្នោតកំពុងកើនឡើង ខណៈដែលការបោះឆ្នោតជាតិនៅថ្ងៃទី២៥ ខែកុម្ភៈកាន់តែខិតជិតមកដល់។
លោកស្រី Nikki Haley បាននិយាយកាលពីថ្ងៃអង្គារថា លោកស្រីនឹងឈរឈ្មោះសម្រាប់ការតែងតាំងធ្វើជាបេក្ខជនបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ខាងមុខរបស់គណបក្សសាធារណរដ្ឋ ដើម្បីប្រជែងនឹងអតីតចៅហ្វាយនាយរបស់លោកស្រី គឺអតីតប្រធានាធិបតីអាមេរិកលោក Donald Trump។
ភ្នាក់ងារសហព័ន្ធសហរដ្ឋអាមេរិកបានចាប់ខ្លួនបុរស៤នាក់នៅក្នុងរដ្ឋ Florida កាលពីថ្ងៃអង្គារពាក់ព័ន្ធនឹងការលួចធ្វើឃាតប្រធានាធិបតីហៃទីលោក Jovenel Moise កាលពីខែកក្កដា ឆ្នាំ២០២១ ដោយធ្វើឱ្យជនជាប់ចោទនៅសហរដ្ឋអាមេរិកដែលប្រឈមនឹងការចោទប្រកាន់រឿងផែនការសម្ងាត់លួចធ្វើឃាតនេះឡើងដល់១១នាក់។
ព័ត៌មានផ្សេងទៀត
No media source currently available