ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានមកដល់រដ្ឋធានីហាណូយ ប្រទេសវៀតណាមកាលពីរសៀលថ្ងៃអាទិត្យនេះ។ មេដឹកនាំបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានរៀបចំកម្មវិធីយ៉ាងអធិកអធមដើម្បីទទួលស្វាគមន៍លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក។
ក្រុមអ្នកវិភាគនិយាយថា ការសម្រេចរបស់មេដឹកនាំចិន លោក Xi Jingpin មិនចូលរួមសន្និសីទកំពូល G20នៅថ្ងៃសៅរ៍នេះ នៅក្នុងប្រទេសឥណ្ឌា ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរអាទិភាពនៃគោលនយោបាយការបរទេសរបស់ចិន ដោយចិនរង់ចាំសន្និសីទកំពូលផ្លូវក្រវ៉ាត់ពាណិជ្ជកម្មជំនួសវិញ។
លោក Albanese បានថ្លែងថា៖ «ភាពចម្រើនទៅមុខដែលយើងបានធ្វើក្នុងការវិលត្រឡប់ទៅរកការធ្វើពាណិជ្ជកម្មដែលគ្មានការរាំងស្ទះនោះ គឺជាការល្អប្រសើរសម្រាប់ប្រទេសទាំង២ ហើយយើងចង់ឃើញភាពប្រសើរនោះបន្តទៅមុខទៀត»។
អាកាសធាតុភ្លៀងធ្លាក់ខ្លាំងនេះ ក៏បានធ្វើឱ្យមានភាពច្របូកច្របល់នៅក្នុងក្រុងក្បែរខាង Shenzhenផងដែរ ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏ធំមួយ ដែលមានប្រជាជនរស់នៅប្រមាណជាង ១៧,៧ លាននាក់ ។
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida កាលពីថ្ងៃពុធ បាននិយាយថា លោកបានពន្យល់ពីគោលជំហររបស់ជប៉ុនស្តីពីការបញ្ចេញទឹកសំណល់វិទ្យុសកម្មដែលត្រូវបានសម្អាតរួចហើយ ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ដល់នាយករដ្ឋមន្ត្រីចិន លោក Li Qiang នៅក្រៅកិច្ចប្រជុំអាស៊ានក្នុងប្រទេសឥណ្ឌូណេស៊ី។
កាលពីឆ្នាំ ២០២១ ពាណិជ្ជកម្មរបស់អូស្ត្រាលីជាមួយបណ្ដាប្រទេសនៅតំបន់អាស៊ាន មានទំហំទឹកប្រាក់ចំនួន ៨០,៨ ពាន់លានដុល្លារអាមេរិក ដែលជាទំហំមួយធំជាងការធ្វើពាណិជ្ជកម្មសរុបជាមួយប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។ នេះបើយោងតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលអូស្ត្រាលី។
លោក Joe Biden នឹងធ្វើដំណើរនៅថ្ងៃព្រហស្បតិ៍នេះ ទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសឥណ្ឌាដែលប្រព្រឹត្តឡើងនៅចុងសប្តាហ៍ ដោយមានគោលដៅធំនិងក្តីសង្ឃឹមខ្ពស់ថា ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន និងកំពុងអភិវឌ្ឍបំផុតទាំង២០ ឬ G20 អាចធ្វើការរួមគ្នាលើបញ្ហាសាកលធំៗបាន។
សន្និសីទកំពូលនោះបាននាំរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងប៉េកាំងធ្វើការទាក់ទងគ្នា មួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រី Li បានព្រមានថា មហាអំណាចសំខាន់ៗត្រូវតែដោះស្រាយការខ្វែងគំនិតគ្នាដើម្បីបញ្ចៀស «សង្គ្រាមត្រជាក់ថ្មី»។
លោក Jeremiah Bamu នៃក្រុមមេធាវីការពារសិទ្ធិមនុស្សស៊ីមបាវ៉េ បានធានាមេធាវីទាំងពីររូបនេះឲ្យនៅក្រៅឃុំបណ្ដោះអាសន្នដោយបង់ប្រាក់ធានាចំនួន ១០០ ដុល្លារអាមេរិក សម្រាប់ពួកគេម្នាក់ៗ។
ការវាយតម្លៃត្រូវបានធ្វើឡើងបន្ទាប់ពីមានរដ្ឋប្រហារមួយទៀត ដែលលើកនេះបានកើតឡើងនៅប្រទេសហ្គាបុង។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើទស្សនកិច្ចដែលមិនប្រកាសឱ្យដឹងជាមុន ទៅរដ្ឋធានីកៀវរបស់អ៊ុយក្រែនកាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាជាមួយមេដឹកនាំអ៊ុយក្រែនអំពីស្ថានភាពនៃការវាយបករបស់យោធាអ៊ុយក្រែន ព្រមទាំងកិច្ចប្រឹងប្រែងស្តារនិងកសាងប្រទេសឡើងវិញ។
ការសិក្សាស្រាវជ្រាវបង្ហាញថា ប៉ោងប៉ោងប្លាស្ទិកគឺជាការគំរាមកំហែងមួយដល់សត្វស្លាបសមុទ្រដែលអាចយល់ច្រឡំថា ប៉ោងប៉ោងទាំងនោះគឺជាអាហារ។
ព័ត៌មានផ្សេងទៀត
No media source currently available