ខណៈមានការបារម្ភថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហៅកាត់ថា SDG មិនបានដំណើរការដូចការគ្រោងទុក ក្រុមមេដឹកនាំពិភពលោកដែលមកចូលរួមក្នុងមហាសន្និបាតអ.ស.ប.នៅក្នុងបូរី New York (ញូវយ៉ក) កាលពីថ្ងៃចន្ទ បានអនុម័តសេចក្តីប្រកាសនយោបាយមួយដែលផ្តល់ក្តីសង្ឃឹមដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ។
លោក Zelenskyy នឹងបង្ហាញខ្លួនជាលើកដំបូងបង្អស់នៅឯមហាសន្និបាតអង្គការសហប្រជាជាតិនេះតាំងពីពេលដែលរុស្ស៊ីបានឈ្លានពានប្រទេសរបស់លោកនៅដើមឆ្នាំ ២០២២ មក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងធ្វើដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុង New York នៅថ្ងៃអង្គារនេះ។
រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះនិយាយទៀតថា ការវាយប្រហាររបស់រុស្ស៊ីហួសពីសមរភូមិប្រយុទ្ធនោះ បានបង្កការឈឺចាប់មិនអាចរៀបរាប់បានដល់មនុស្សជាតិ និងគំរាមកំហែងសន្តិសុខស្បៀងអាហារលើពិភពលោកផងដែរ។
នេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលរួមមានទាំងការដោះលែងពលរដ្ឋអ៊ីរ៉ង់ ៥ នាក់ដែលត្រូវបានចោទប្រកាន់ឬក៏ផ្តន្ទាទោសពីបទឧក្រិដ្ឋនានានៅក្នុងសហរដ្ឋអាមេរិកផងដែរ។
ខ្លាឃ្មុំផេនដាយក្សដែលរស់នៅសួនសត្វជាតិ Smithsonian ក្នុងទីក្រុងវ៉ាស៊ីនតោនអស់រយៈពេល២៣ឆ្នាំនឹងត្រឡប់ទៅប្រទេសចិនវិញនៅចុងឆ្នាំនេះ។
មន្ត្រីម្នាក់បាននិយាយថា អ្នកទោសប្រាំនាក់ដែលសហរដ្ឋអាមេរិកព្យាយាមដោះដូរជាមួយអ៊ីរ៉ង់បានចាកចេញពីទីក្រុងតេអេរ៉ង់នៅថ្ងៃចន្ទនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានAP។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅមុនកិច្ចប្រជុំថ្ងៃចន្ទនេះថា មានគោលដៅអភិវឌ្ឍន៍ដោយចីរភាពតែ១៥ភាគរយប៉ុណ្ណោះ នៃគោលដៅអភិវឌ្ឍន៍ចំនួន១៧ កំពុងស្ថិតក្នុងដំណើរការដែលអាចសម្រេចបាន ត្រឹមឆ្នាំ២០៣០ខាងមុខនេះ។
ចាប់តាំងពីយោធាបានចូលកាន់អំណាចមក មីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល ដែលបានធ្វើឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត អ្នកស្រី Aung San Suu Kyi កំពុងជាប់ឃុំរយៈពេលវែងពាក់ព័ន្ធនឹងបទល្មើសក្លែងបន្លំការបោះឆ្នោត អំពើពុករលួយ និងបទល្មើសផ្សេងទៀត។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្យាយាមធានានឹងប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យទី១០ ខែកញ្ញា ថា ប្រទេសនេះនឹងបន្តទទួលបានការគាំទ្រពីសម្ព័ន្ធមិត្តលោកខាងលិច។
សង្រ្គាមនៅអ៊ុយក្រែនទំនងក្លាយជាប្រធានបទសំខាន់ម្តងទៀត នៅពេលមេដឹកនាំជួបជុំគ្នានៅ មហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយ។
ក្រុមអ្នកវិទ្យាសាស្ត្របារម្ភថា ពួកវាអាចផុតពូជក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះ ឬអាចត្រូវបានបំផ្លាញដោយអាកាសធាតុធ្ងន់ធ្ងរ។
ព័ត៌មានផ្សេងទៀត
No media source currently available