មន្ត្រីរុស្ស៊ីបានរាយការណ៍ពីការវាយប្រហារដោយយន្តហោះដ្រូនអ៊ុយក្រែនជាច្រើនលើក កាលពីយប់មិញដោយសំដៅទៅលើតំបន់ជាច្រើនរបស់រុស្ស៊ី ខណៈពេលដែលប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសមួយរបស់រុស្ស៊ីលើរដ្ឋធានីកៀវ នៅព្រឹកថ្ងៃពុធ។
ប្រទេសរុស្ស៊ីសង្ឃឹមថានឹងបង្កើនការនាំចេញផលិតផលសមុទ្ររបស់ខ្លួនទៅកាន់ប្រទេសចិន បន្ទាប់ពីការហាមឃាត់របស់ចិនលើការនាំចូលគ្រឿងសមុទ្រពីជប៉ុន បន្ទាប់ពីការបញ្ចេញទឹកមានសារធាតុវិទ្យុសកម្ម ដែលត្រូវបានចម្រោះរួចហើយ ពីរោងចក្រនុយក្លែអ៊េរមិនដំណើរការ Fukushima ចូលទៅក្នុងសមុទ្រ។
ការចាប់ខ្លួននិងការកាត់ទោសកាលពីពេលថ្មីៗនេះលើអ្នកមានឥទ្ធិពលតាមបណ្តាញ TikTok ម៉ាលីម្នាក់និងអ្នករិះគន់ផ្សេងទៀតរបស់រដ្ឋាភិបាលយោធាម៉ាលីបានធ្វើឲ្យសកម្មជនសិទ្ធិមនុស្សព្រួយបារម្ភអំពីអ្វីដែលពួកគេនិយាយថាជាការបង្ក្រាបលើពួកអ្នកប្រឆាំងរដ្ឋាភិបាល
សហរដ្ឋអាមេរិកផ្តល់ជំនួយយោធារហូតដល់២៥០លានដុល្លារថែមទៀតឱ្យអ៊ុយក្រែនក្នុងកញ្ចប់ជំនួយមួយដែលមានរួមមានរ៉ុក្កែតថែមទៀតសម្រាប់យានបាញ់មីស៊ីល HIMARS និង AIM-9M Sidewinder ដែលអាចត្រូវប្រើដើម្បីការពារដែនអាកាសអ៊ុយក្រែន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី២៧ ខែសីហាថា ប្រទេសកូរ៉េខាងជើងបានអនុញ្ញាតឱ្យពលរដ្ឋខ្លួននៅក្រៅប្រទេសចូលស្រុកវិញ បន្ទាប់ពីមានការរឹតត្បិតដ៏តឹងរ៉ឹងនៅតាមព្រំដែនអស់ជាច្រើនឆ្នាំក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩។
សេតវិមានបាននិយាយថា លោក Biden នឹងជួបជាមួយអគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និងមេដឹកនាំជាន់ខ្ពស់វៀតណាមដទៃទៀត នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី១០ ខែកញ្ញា ខាងមុខនេះ។
កោះ Triton ដែលជាផ្នែកមួយនៃប្រជុំកោះ Paracel បានក្លាយជាចំណុចដ៏ក្ដៅគគុកថ្មីចុងក្រោយបង្អស់មួយនៅក្នុងតំបន់ដែលមានជម្លោះ។
ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងហារ៉ារ៉េបានចូលរួមជាមួយអ្នកសង្កេតការណ៍បោះឆ្នោតផ្សេងទៀតបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបោះឆ្នោតជាសកលក្នុងប្រទេសស៊ីមបាវ៉េ ដោយថ្លែងថា ការបោះឆ្នោតនោះមិនគោរពតាមរដ្ឋធម្មនុញ្ញស៊ីមបាវ៉េ និងគោលការណ៍ណែនាំសហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង (SADC)។
អ្នកស៊ើបអង្កេតរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ការធ្វើតេស្តហ្សេននិងកោសល្យវិច័យបានបង្ហាញថា លោក Yevgeny Prigozhin ដែលជាមេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីនៅអ៊ុយក្រែន គឺស្ថិតក្នុងចំណោមមនុស្ស ១០ នាក់ដែលបានស្លាប់នៅក្នុងការធ្លាក់យន្តហោះកាលពីសប្ដាហ៍មុននៅរុស្ស៊ី។
ទីភ្នាក់ងារ FSB របស់រុស្ស៊ីបានបញ្ជាក់នៅថ្ងៃចន្ទនេះថា លោក Robert Shonov ដែលជាអតីតបុគ្គលិករបស់ស្ថានកុងស៊ុលស.រ.អ.នៅក្នុងទីក្រុង Vladivostok ប្រទេសរុស្ស៊ី ត្រូវបានចោទប្រកាន់ថា បានប្រមូលព័ត៌មានអំពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននិងការតវ៉ានៅក្នុងប្រទេសរុស្ស៊ីឱ្យស.រ.អ.។
មន្ត្រីរដ្ឋាភិបាលកាមេរូនបានថ្លែងថា ពលករបរទេសជាង ១០.៥០០ នាក់ក្នុងចំណោមពលករបរទេសប្រមាណ ១១.០០០ នាក់នៅក្នុងប្រទេសកាមេរូនមិនមានប័ណ្ណការងារនោះទេ។
ព័ត៌មានផ្សេងទៀត
No media source currently available