ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​កំពុង​ពិនិត្យ​មើល​លទ្ធភាពសង់​​ជញ្ជាំង​​​ព្រំដែន​នឹង​​កម្ពុជា


នេះជារូបភាព​ដែល​បញ្ចេញ​ដោយ​កងទ័ពថៃ ដែលបង្ហាញ​ថា​មនុស្ស​២៥០​នាក់​ពី២០ប្រទេស​ដែលត្រូវបានដោះលែង​ពី​មជ្ឈមណ្ឌល​ឆបោក​នៅ​មីយ៉ាន់ម៉ា​ បាន​ឆ្លង​ទៅ​ខេត្ត​ Tak ប្រទេស​ថៃ​កាលពីថ្ងៃទី​១២ កុម្ភៈ ឆ្នាំ២០២៥។
នេះជារូបភាព​ដែល​បញ្ចេញ​ដោយ​កងទ័ពថៃ ដែលបង្ហាញ​ថា​មនុស្ស​២៥០​នាក់​ពី២០ប្រទេស​ដែលត្រូវបានដោះលែង​ពី​មជ្ឈមណ្ឌល​ឆបោក​នៅ​មីយ៉ាន់ម៉ា​ បាន​ឆ្លង​ទៅ​ខេត្ត​ Tak ប្រទេស​ថៃ​កាលពីថ្ងៃទី​១២ កុម្ភៈ ឆ្នាំ២០២៥។

ប្រទេស​ថៃ​កំពុង​សិក្សា​លើ​គំនិត​នៃ​ការ​សាងសង់​ជញ្ជាំង​នៅ​តាម​ព្រំដែន​របស់​ខ្លួន​ជាប់​ប្រទេស​កម្ពុជា​ដើម្បី​រារាំង​ការ​ឆ្លងដែន​ខុស​ច្បាប់ ស្របពេល​ដែល​កិច្ច​ប្រឹងប្រែង​ពហុ​ជាតិ​ក្នុង​ការ​កម្ទេច​បណ្ដាញ​មណ្ឌល​ឆបោក​តាម​អនឡាញ​ខុសច្បាប់​កើនឡើង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​យោង​លើ​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​ថៃ​នៅ​ថ្ងៃ​ចន្ទ​នេះ។

ការ​បង្ក្រាប​នេះ​គឺ​ធ្វើ​ឡើង​យ៉ាង​ទូលំទូលាយ​លើ​មណ្ឌល​ឆបោក​ដែល​ប្រើ​អ៊ីនធឺណិត​ទាក់ទង​ជន​រងគ្រោះ​និង​ធ្វើការ​ឆបោក​ហិរញ្ញវត្ថុ​ដ៏​ច្រើន​សន្ធឹកសន្ធាប់។ មណ្ឌល​ឆបោក​ទាំងនោះ​មាន​ទីតាំង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ជាពិសេស​នៅ​តាម​បណ្ដោយ​ព្រំដែន​ចន្លោះ​ប្រហោង​ជាប់​នឹង​មីយ៉ាន់ម៉ា​និង​កម្ពុជា ដែល​មនុស្ស​រាប់​សែន​នាក់​ត្រូវបាន​ក្រុម​ជន​អន្ធពាល​ជួញដូរ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ នេះ​បើ​យោង​តាម​អង្គការ​សហប្រជាជាតិ។

កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ប៉ូលិស​ថៃ​ទទួល​បាន​ជនជាតិ​ថៃ ១១៩ នាក់​ពី​អាជ្ញាធរ​កម្ពុជា បន្ទាប់ពី​មាន​ការ​សម្រុក​ចូល​ឆែកឆេរ​នៅ​ក្រុង​ប៉ោយប៉ែត​ដោយ​រំដោះ​មនុស្ស​បាន​ជាង ២១៥ នាក់​ពី​មណ្ឌល​ឆបោក។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​មិន​ផ្ដល់​អត្ថាធិប្បាយ​លើ​សំណើ​សាងសង់​ជញ្ជាំង​ព្រំដែន​របស់​ថៃ​នេះ ហើយ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​អត្ថាធិប្បាយនោះទេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG