មន្ត្រីម្នាក់បាននិយាយថា អ្នកទោសប្រាំនាក់ដែលសហរដ្ឋអាមេរិកព្យាយាមដោះដូរជាមួយអ៊ីរ៉ង់បានចាកចេញពីទីក្រុងតេអេរ៉ង់នៅថ្ងៃចន្ទនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានAP។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅមុនកិច្ចប្រជុំថ្ងៃចន្ទនេះថា មានគោលដៅអភិវឌ្ឍន៍ដោយចីរភាពតែ១៥ភាគរយប៉ុណ្ណោះ នៃគោលដៅអភិវឌ្ឍន៍ចំនួន១៧ កំពុងស្ថិតក្នុងដំណើរការដែលអាចសម្រេចបាន ត្រឹមឆ្នាំ២០៣០ខាងមុខនេះ។
ចាប់តាំងពីយោធាបានចូលកាន់អំណាចមក មីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល ដែលបានធ្វើឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត អ្នកស្រី Aung San Suu Kyi កំពុងជាប់ឃុំរយៈពេលវែងពាក់ព័ន្ធនឹងបទល្មើសក្លែងបន្លំការបោះឆ្នោត អំពើពុករលួយ និងបទល្មើសផ្សេងទៀត។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្យាយាមធានានឹងប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យទី១០ ខែកញ្ញា ថា ប្រទេសនេះនឹងបន្តទទួលបានការគាំទ្រពីសម្ព័ន្ធមិត្តលោកខាងលិច។
សង្រ្គាមនៅអ៊ុយក្រែនទំនងក្លាយជាប្រធានបទសំខាន់ម្តងទៀត នៅពេលមេដឹកនាំជួបជុំគ្នានៅ មហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយ។
ក្រុមអ្នកវិទ្យាសាស្ត្របារម្ភថា ពួកវាអាចផុតពូជក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះ ឬអាចត្រូវបានបំផ្លាញដោយអាកាសធាតុធ្ងន់ធ្ងរ។
មហន្តរាយនេះ កើតមានឡើងបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបានធ្វើទំនប់ពីរកន្លែងបានបាក់ និងបង្កឱ្យមានទឹកជំនន់ហូរយ៉ាងខ្លាំងទៅក្នុងទីក្រុងកាលពីព្រឹកថ្ងៃចន្ទកន្លងទៅ ដែលជាការបង្ហាញពីកម្រិតនៃព្យុះភ្លៀង ក៏ដូចជាភាពងាយនឹងទទួលរងគ្រោះរបស់ប្រទេសលីប៊ីផងដែរ។
សហភាពទូរគមនាគមន៍អន្តរជាតិ ឬ ITU (International Telecommunication Union) បានថ្លែងថា ការផ្សាយតាមប្រព័ន្ធឌីជីថល ធ្វើឲ្យស្ថានីយនានាអាចបញ្ចេញរូបភាពវីដេអូក្នុងកម្រិតច្បាស់ល្អ និងមានកម្រិតសំឡេងប្រសើរជាងតាមប្រព័ន្ធអាណាឡូក។
ប្រធានាធិបតីសំប៊ីលោក Hakainde Hichilema ស្ថិតនៅក្នុងប្រទេសចិនក្នុងសប្តាហ៍នេះ តាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោកXi Jinping។
ថ្នាក់ដឹកនាំចិន ដែលបារម្ភដោយសាររបាយការណ៍សេដ្ឋកិច្ចដ៏ស្រងាកចិត្ត បានអំពាវនាវដល់ក្រុមអ្នកបណ្ដាក់ទុនបរទេសដែលស្ថិតនៅក្នុងប្រទេសចិនស្រាប់ឱ្យបន្តស្ថិតនៅទីនោះតទៅទៀត និងវិនិយោគិនបរទេសផ្សេងទៀតឱ្យមកវិនិយោគនៅក្នុងប្រទេស
ក្រុមអ្នកវិភាគអឺរ៉ុបអាស៊ី បានព្រមានថាបើសិនជាសហភាពអឺរ៉ុប នៅទីបញ្ចប់ដាក់ពន្ធគយយ៉ាងច្រើនលើរថយន្តប្រើថាមពលអគ្គិសនីរបស់ចិន ដែលទទួលបានជំនួយថវិកាពីរដ្ឋាភិបាលចិននោះ រដ្ឋាភិបាលទីក្រុងប៉េកាំង ប្រហែលជានឹងចាត់វិធានការដូចគ្នា ដើម្បីធ្វើឱ្យឧស្សាហកម្មអឺរ៉ុប រងគ្រោះ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើជាម្ចាស់ផ្ទះធ្វើការចរចានៅថ្ងៃពុធនេះជាមួយមេដឹកនាំកូរ៉េខាងជើង Kim Jong Un នៅក្នុងតំបន់ភាគខាងកើតប្រទេសរុស្ស៊ីនៅពេលមានការព្រមានពីសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងប្រឆាំងនឹងលទ្ធភាពនៃការផ្ទេរអាវុធ។
ព័ត៌មានផ្សេងទៀត
No media source currently available