ក្នុងពេលកន្លងមក មានសាលារៀនជាង៥០ ដែលមានអគារធ្វើពីបេតុង RAAC ត្រូវបានបិទដោយសារកង្វល់អំពីសុវត្ថិភាព។
ប្រធានាធិបតីចិនលោក Xi Jinpingនឹងមិនចូលរួមសន្និសីទកំពូលរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ឬG20នៅក្នុងប្រទេសឥណ្ឌានៅសប្តាហ៍នេះទេ នៅពេលដែលទំនាក់ទំនងទ្វេភាគីរវាងចិននិងឥណ្ឌានៅមានភាពមិនល្អ។
លោក Dilawar និយាយថា កិច្ចសន្យាចំនួន ៧ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍ នឹងផ្តល់ប្រាក់វិនិយោគប្រមាណ ៦.៥៥៧ លានដុល្លារអាមេរិក និងការងាររាប់ពាន់កន្លែងនៅក្នុងប្រទេសមួយនេះ។
កាលពីថ្ងៃចន្ទ ប្រទេសចិនបានចេញផ្សាយផែនទីនៃខ្សែបន្ទាត់រាងអក្សរ U គ្របដណ្តប់លើតំបន់ប្រមាណ ៩០% នៃសមុទ្រចិនខាងត្បូង ដែលតំបន់ជាប្រភពមួយនៃបណ្តាជម្លោះជាច្រើននៅក្នុងផ្លូវសមុទ្រមួយមានការដណ្តើមគ្នាខ្លាំងក្នុងពិភពលោក។
នាយករដ្ឋមន្ត្រីចិន លោក Li Qiang ត្រូវគេរំពឹងថា នឹងធ្វើជាតំណាងឱ្យរដ្ឋាភិបាលក្រុងប៉េកំាង នៅក្នុងកិច្ចប្រជុំក្រុមប្រទេស G20 នៅក្នុងរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញាខាងមុខនេះ។
លោក Yevgeny Prigozhin មានបណ្តាញទំនាក់ទំនង និងស្គាល់មនុស្សច្រើន ហើយការបាត់បង់មេដឹកនាំរូបនេះនឹងបង្កផលប៉ះពាល់រយៈពេលខ្លីទៅលើក្រុមទាហានស៊ីឈ្នួល Wagner។
ក្រុមហ៊ុន Zhongrong មានទ្រព្យរបស់វិនិយោគិនជិត ៩០ ពាន់លានដុល្លារ ហើយកាលពីដើមខែនេះ ក្រុមហ៊ុននេះបានបរាជ័យនៅក្នុងការបង់ប្រាក់លើទ្រព្យវិនិយោគវិជ្ជមានជាច្រើន ដោយបង្កឱ្យមានក្ដីបារម្ភអំពីលទ្ធភាពសងបំណងរបស់ខ្លួន។
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានយល់ព្រមជាលើកដំបូងបង្អស់ឱ្យមានការផ្ដល់ជំនួយយោធារបស់សហរដ្ឋអាមេរិកដល់កោះតៃវ៉ាន់នៅក្រោមកម្មវិធីជំនួយមួយដែលមានបំណងសំដៅលើរដ្ឋាភិបាលបរទេស។
បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់លើកំពង់ផែអ៊ុយក្រែន ពលរដ្ឋថា ពួកគេមានអារម្មណ៍ថា កិច្ចព្រមព្រៀងស្តីពីគ្រាប់ធញ្ញជាតិជាមួយរុស្ស៊ីបានអនុញ្ញាតឱ្យពួកគេមានការការពារ ប៉ុន្តែឥឡូវនេះមិនមានទៀតទេ។ មន្ត្រីកំពង់ផែថា ពួកគេកំពុងធ្វើការដើម្បីពង្រីកផ្លូវជំនួស
មន្ត្រីរុស្ស៊ីបានរាយការណ៍ពីការវាយប្រហារដោយយន្តហោះដ្រូនអ៊ុយក្រែនជាច្រើនលើក កាលពីយប់មិញដោយសំដៅទៅលើតំបន់ជាច្រើនរបស់រុស្ស៊ី ខណៈពេលដែលប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសមួយរបស់រុស្ស៊ីលើរដ្ឋធានីកៀវ នៅព្រឹកថ្ងៃពុធ។
ប្រទេសរុស្ស៊ីសង្ឃឹមថានឹងបង្កើនការនាំចេញផលិតផលសមុទ្ររបស់ខ្លួនទៅកាន់ប្រទេសចិន បន្ទាប់ពីការហាមឃាត់របស់ចិនលើការនាំចូលគ្រឿងសមុទ្រពីជប៉ុន បន្ទាប់ពីការបញ្ចេញទឹកមានសារធាតុវិទ្យុសកម្ម ដែលត្រូវបានចម្រោះរួចហើយ ពីរោងចក្រនុយក្លែអ៊េរមិនដំណើរការ Fukushima ចូលទៅក្នុងសមុទ្រ។
ព័ត៌មានផ្សេងទៀត
No media source currently available