អេត្យូពីបានបញ្ជាក់កាលពីថ្ងៃទី ២៣ ខែកញ្ញាថា ខ្លួនបានចាប់ផ្ដើមការចរចាជុំទីពីរជាមួយនឹងអេហ្ស៊ីបនិងស៊ូដង់អំពីទំនប់វារីអគ្គិសនីដ៏ធំមួយដែលមានភាពប្រទាំងប្រទើសដែលបានសាងសង់ឡើងដោយប្រទេសអេត្យូពីនៅលើទន្លេនីល (Nile) ដែលជាប្រភពនៃភាពតានតឹងក្នុងចំណោមប្រទេសទាំង ៣។
ប្រទេសអាស៊ែបៃហ្សង់បាននិយាយនៅថ្ងៃពុធនេះថា ទាហានរបស់ខ្លួនចំនួន១៩២នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការមួយ ដើម្បីដណ្តើមយកតំបន់នេះមកវិញពីក្រុមអ្នកបំបែកខ្លួនជនជាតិភាគតិចអាមេនី។
ក្រុមហ៊ុន Evergrande គឺជាក្រុមហ៊ុនអចលនទ្រព្យដែលជាប់បំណុលច្រើនជាងគេបង្អស់នៅលើពិភពលោក ដោយជាប់បំណុលសរុបជាង ៣០០ ពាន់លានដុល្លារ និងស្ថិតនៅចំណុចកណ្ដាលនៃវិបត្តិសាច់ប្រាក់ដែលមិនធ្លាប់មានពីមុននៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន។
គេមិនច្បាស់ទេថាតើវីដេអូនេះត្រូវបានថតនៅពេលណានោះ។
ទីភ្នាក់ងារជំនួយនេះបាននិយាយថា ក្នុងរដូវប្រាំងនៅប្រទេសស៊ូដង់ ដែលចាប់ផ្តើមពីខែវិច្ឆិកាដល់ខែឧសភា កសិករដែលពឹងផ្អែកលើទឹកភ្លៀងប្រឈមនឹងការខ្វះខាតស្បៀងអាហារ ខណៈដែលម្ចាស់បសុសត្វប្រឈមនឹងកង្វះទឹក និងវាលស្មៅ ដែលនាំឱ្យមានការគំរាមកំហែងដល់ការចិញ្ចឹមជីវិត។
នៅក្នុងប្រទេសមីយ៉ាន់ម៉ា មូលដ្ឋានឧក្រិដ្ឋកម្មចម្បងបានរីកដូចផ្សិតនៅទូទាំងតំបន់ Myawaddy ដែលជាតំបន់នៅដាច់ឆ្ងាយពីក្រុង Mae Sot នៃព្រំដែនភាគខាងលិចរបស់ប្រទេសថៃដោយសារទន្លេដ៏តូចមួយ។
លោក Austinបានមានប្រសាសន៍ថា សហរដ្ឋអាមេរិក«ដឹងគុណកេនយ៉ាចំពោះការដឹកនាំរបស់ខ្លួននៅក្នុងការដោះស្រាយបញ្ហាសន្តិសុខនៅក្នុងតំបន់និងជុំវិញពិភពលោក» ហើយបានថ្លែងអំណរគុណចំពោះការមានឆន្ទៈដើម្បីដឹកនាំកងកម្លាំងសន្តិសុខពហុជាតិដើម្បីប្រយុទ្ធអំពើហិង្សាដែលបង្កឡើងដោយពួកឥន្ធពាលនៅប្រទេសហៃទី។
សហរដ្ឋអាមេរិក សហភាពអឺរ៉ុប រុស្ស៊ី និងចិន ព្យាយាមកៀរគរការគាំទ្រ និងទទួលបានលទ្ធភាពទាញយកធនធាននៅអាហ្វ្រិក។
ធនាគារកណ្តាលចក្រភពអង់គ្លេស (Bank of England) បានផ្អាកការបង្កើនការប្រាក់ជិតពីរឆ្នាំ ក្រោយពីអតិផរណានៅចក្រភពអង់គ្លេសបានចុះថយ នាំឱ្យមានការបន្ថយកង្វល់អំពីល្បឿននៃទំនិញឡើងថ្លៃ។
កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយកងថែរក្សាសន្តិភាពរុស្ស៊ីអំពាវនាវឱ្យពួកកម្លាំងទាមទារបំបែករដ្ឋទម្លាក់អាវុធហើយកងកម្លាំងអាម៉េនីដកចេញពីតំបន់នោះ។
លោក Biden បានចំណាយពេលភាគច្រើននៃសុន្ទរកថា លោកដោយលោកបានគូសបញ្ជាក់ការជឿនលឿននៅក្នុងការកាត់បន្ថយភាពក្រីក្រ ការសិក្សាអប់រំនិងការថែទាំសុខភាព នៅពេលលោកទទួលស្គាល់សេចក្តីត្រូវការឱ្យមានការជឿនលឿនតទៅទៀតនិងឱ្យមានកំណែទម្រង់ផងដែរ។
ព័ត៌មានផ្សេងទៀត
No media source currently available